រាជធានីភ្នំពេញ ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៧លើក បណ្ដាលឲ្យមនុស្សស្លាប់១១នាក់ និងរបួសធ្ងន់ស្រាល៤នាក់។
របាយការណ៍បញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើតមាន គ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទិ្ធ ប្រជែងគ្រោះថ្នាក់ និងស្រវឹង៕
Related Articles
សមត្ថកិច្ច ស្រុកបាគង បង្រ្កាប ក្រុមឈ្មួញរកស៊ីឈើជើងខ្លាំង អស់ល័ក្ខ
ខេត្តសៀមរាប ៖ នៅថ្ងៃទី 11 ខែធ្នូ ឆ្នាំ 2020 វេលាម៉ោង05 នឹង30នាទី កម្លាំងអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បានធ្វើចុះប្រតិបត្តិការបង្រ្កាបបទល្មើសការដឹកជញ្ជូនផលអនុផលព្រៃឈើនៅចំណុចលើដងផ្លូវភូមិគោកចាន់ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ នៅក្នុងការប្រតិបត្តិការបង្ក្រាបនោះកម្លាំងសមត្ថកិច្ចនគរបាលស្រុកប្រាសាទបាគងឃាត់បានរថយន្តដឹកបទល្មើសព្រៃឈើមួយគ្រឿងនិងមនុស្សពីរនាក់ រួមមានទី1ឈ្មោះកែវ ឧត្តម ហៅធារ៉ា ភេទប្រុសអាយុ30ឆ្នាំរស់នៅភូមិគោកធ្លក ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ទី2មានឈ្មោះទុយ វិទ្ធី ហៅចៀនភេទប្រុសអាយុ25ឆ្នាំរស់នៅភូមិដើមផ្គៀកឃុំព្រៃស្លឹកទ្រាំងខេត្តតាកែវ។ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមានឡានម៉ាកREVOពណ៍ស សេរីឆ្នាំ2016ចំនួន1គ្រឿង ហើយឈើប្រភេទឈើផ្ជឹកមានចំនួន2,92ម៉ែត្រគីប វត្ថុតាងទាំងអស់នេះត្រូវបានប្រគល់ជូនការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាបបន្តតាមនីតិវិធី។
កម្លាំងសមត្ថកិច្ចចម្រុះ ចុះផ្សព្វផ្សាយអប់រំ ដល់ប្រជានេសាទ និងបង្ក្រាប បទល្មើសនេសាទខុសច្បាប់ នៅតាមតំបន់ព្រៃលិចទឹក ក្នុងស្រុកកណ្តៀង
ខេត្តពោធិ៍សាត់ ៖ នៅថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ អនុគណៈកម្មការបង្ក្រាបបទល្មើសជលផលថ្នាក់ខេត្ត ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលពោធិ៍សាត់ ដោយមានការចូលរួមពីលោកនាយផ្នែកក្រគរ លោកនាយ-នាយ រងសង្កាត់កណ្ដៀង កងរាជអាវុធហត្ថខេត្ដ-ស្រុកកណ្ដៀង កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត មន្ត្រីបរិស្ថាន និងយោធាខេត្ដ ដែលមានកម្លាំងសរុបចំនួន ២០នាក់ និងមធ្យោបាយកាណូតចំនួន ០៥គ្រឿង បានចុះល្បាតព្រៃលិចទឹក ផ្សព្វផ្សាយអប់រំណែនាំដល់ប្រជានេសាទ និងបង្ក្រាបបទល្មើសនេសាទ ចាប់ពីកន្លែងអភិរក្សជលផលលេខ០៦ រហូតដល់ចំនុចព្រែកកំពង់គុជ ស្ថិតក្នុងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។ លោកវរសេនីយ៍ឯក សៀន វិរ: នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា គោលដៅនៃការល្បាតនេះមានគោលបំណងផ្សព្វផ្សាយអប់រំដល់ប្រជានេសាទឲ្យយល់ដឹងនិងចូលរួមការពារមឆ្ឆាជាតិគ្រប់ប្រភេទក្នុងរដូវបិទនេសាទនេះឲ្យបានល្អប្រសើរ។ លោកបន្តថា ក្នុងការបង្ក្រាបនេះ សមត្ថកិច្ចចម្រុះបានប្រមូលវត្ថុតាងមានដូចជា: របាំងស្បៃមុង ចំនួន១៣ខ្សែប្រវែង ២.៦០០ម៉ែត្រ,លូកងស្បៃមុង ចំនួន ១៥ មាត់,បង្គោល ចំនួន ៨៦០ […]
កងរាជអាវុធហត្ថ ខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស៥នាក់ បន្ទាប់ពីទំនាស់ពាក្យសម្តី ធ្វើសកម្មភាពដេញកាប់ចាក់គ្នា
ខេត្តកំពង់ឆ្នាំង ៖ ដោយមានការសម្របសម្រួលពីឯកឧត្តម ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី សាន្ត ប៊ុនថាន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែង ដឹកនាំដោយលោក វ.ត្រី សេង តារា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់លែងបានចុះបង្ក្រាបករណីហិង្សាដោយចេតនា និងបានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ដែលមានឈ្មោះដូចខាងក្រោម ÷ ទី១-ឈ្មោះ យ៉ន យិន ភេទប្រុស អាយុ៤៤ឆ្នាំ សញ្ជាតិខ្មែរ ទី២-ឈ្មោះ យ៉ឺន យ៉េត ភេទប្រុស អាយុ៤០ឆ្នាំ សញ្ជាតិខ្មែរ ទី៣-ឈ្មោះ យ៉ឺន ញីវ ភេទប្រុស អាយុ៥០ឆ្នាំ សញ្ជាតិខ្មែរ ទី៤-ឈ្មោះ យ៉ន លីហូវ ភេទប្រុស អាយុ២៧ឆ្នាំ សញ្ជាតិខ្មែរ អ្នកទាំងបួនមាន អាស័យដ្ឋានបច្ចុប្បន្ននៅភូមិកោះក្អែក ឃុំកំពង់ហាវ ស្រុកកំពង់លែង ទី៥-ឈ្មោះ ជា សុភ័ណ្ឌ ភេទប្រុស អាយុ៤០ឆ្នាំ […]