ព័ត៌មានជាតិ

ក្រសួងប​រិ​ស្ថា​ន​ ​ប​ន្ត​​​ដាំ​​​កូ​ន​ឈើ​​ ១​៥​០​០​០​​ដើ​ម​ ​នៅ​​​តំ​ប​​ន់​​ព្រៃ​​​លិ​ច​​​ទឹក ​​តំប​ន់​​​៣​ ​នៃ​​​តំ​ប​ន់​​​បឹ​ង​​​ទ​ន្លេ​សា​ប​​​

ក្រ​សួ​ង​ប​​រិ​​ស្ថា​ន​​​ ​​ប​ន្ត​​​ដាំ​​​កូ​នឈើ​​​១​៥​០​០​០​​​ដើ​ម​ ​នៅ​​​តំ​ប​ន់​​​ព្រៃ​​​លិ​ច​​​ទឹ​ក​​​តំ​ប​ន់​​​​៣ ​នៃ​​​តំ​ប​ន់​​​បឹ​ង​​​ទ​ន្លេ​សា​ប​ ​ក្នុ​ង​ភូ​មិ​​​សា​ស្ត្រ​​​ខេ​ត្ត​សៀ​​ម​រា​ប​ ​ខ​ណ​ដែ​ល​​​សក​ម្ម​ភា​ព​​​ដាំ​​​កូ​ន​ឈើ​​​នោះ​​​ស្ថិត​​ក្រោម​​​វ​ត្ត​មា​ន​​​លោ​ក ​​សេ​ន ណា​ស៊ី ​អ​នុ​រ​ដ្ឋ​លេ​ខាធិ​កា​រ​​​ក្រ​សួ​ង​ប​រិ​ស្ថា​ន​ ​និ​ង​​​មា​ន​កា​រ​​​ចូ​ល​រួ​ម​​​​ពី​​ថ្នា​ក់​​ដឹ​ក​នាំ​​ក្រ​សួ​ង​ ​តំ​ណា​ង​​​គ​ណៈ​​​អ​ភិ​បា​ល​ខេ​ត្ត​​​សៀ​មរា​ប​ ​ម​ន្ទី​រ​​​ពា​ក់​ព័ន្ធ​ ​ក​ង​ក​ម្លាំ​ង​ប្រ​ដា​ប់​អា​វុ​ធ​​​គ្រ​ប់​​​ប្រ​ភេទ​ ​អា​ជ្ញា​ធ​រ​​​មូ​ល​ដ្ឋា​ន​ ​យុ​វ​ជ​ន​ ​ប្រ​ជា​​​ព​ល​រ​​​ដ្ធ​ ​និ​ង​​​សិ​ស្សា​នុ​សិ​ស្ស​​​ជា​ច្រើ​ន​​​នា​ក់​ ​។​​​ស​ក​ម្ម​ភា​ព​​នោះ​​​ធ្វើ​​​ទ្បើ​ង​​នៅ​​​ព្រឹ​ក​​​ថ្ងៃ​ទី​​​៥​ ​ខែ​ឧ​ស​ភា​ ​ឆ្នាំ​​​២​០​២​២​ នៅ​​​ភូ​មិ​​​ទី​​​៦​ ​ស​ង្កា​ត់​​​ចុ​ង​​​ឃ្នា​​​ស់​ ក្រុ​ង​​​សៀ​ម​រា​ប​ ​ខេ​ត្ត​សៀ​ម​រា​ប​​ ។​​​

​លោ​ក​ ​ពិ​ន​ ​ប្រា​ក​ដ​ ​អ​ភិ​បា​ល​រ​ង​​នៃ​​​គ​ណ​​​អ​ភិ​បា​ល​ខេ​ត្ត​​សៀ​ម​រា​ប​ ​បា​ន​ឱ្យ​ដឹ​ង​ថា​ ​ស្រ​ប​តា​ម​​​​យុ​ទ្ធ​សា​ស្ត្រ​​​រ​ប​ស់​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​ក​ម្ពុ​ជា​ ​រ​ដ្ឋ​បា​ល​​​ខេ​ត្ត​សៀ​ម​រា​ប​ ​បា​ន​​​ចូ​លរួ​ម​កា​រពា​រ​​​និ​ង​​​អ​ភិ​រ​ក្ស​​​ព្រៃ​​​​លិ​ច​​​ទឹ​ក​​តំប​ន់​​​៣​ ​ក្នុង​ភូ​មិ​​​សា​ស្ត្រ​​​ខេ​ត្ត​​​សៀម​​​រាប ​ដើ​ម្បី​​​ធ្វើ​ឱ្យ​មា​ន​​​ជី​វៈ​ច​ម្រុះ​​​ស​ម្បូ​រ​បែ​ប​ ​លើ​ក​ស្ទួយ​​​ជី​វ​ភា​ព​​​ស​ហ​គ​ម​ន៍​​​ឲ្យ​​រុ​ង​​រឿ​ង​ និ​ង​​​​ចូល​​រួម​​​អ​ភិ​វ​ឌ្ឍ​​​សេ​ដ្ឋ​កិ​ច្ច​ជា​តិ​ ​។​​​

លោក​សេន ណា​ស៊ី បាន​លើកឡើងថា ការដាំ​ស្តារឡើងវិញ​ដើមឈើ​នៅ​តំបន់​ព្រៃ​លិច​ទឹក​តំបន់​៣​បឹង​ទន្លេសាប ស្រប​នឹង​ការ​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​បរិស្ថាន​ជាតិ​និង​បរិស្ថាន​ពិភពលោក ៥ មិថុនា ក្រោម​ប្រធានបទ​ថែ​ភពផែនដី ដើម្បី​សុខភាព​យើង ដែល​បំផុសគំនិត​ចូលរួម​ថែរក្សា​ព្រៃឈើ​ឱ្យបាន​គង់វង្ស ដែលជា​ប្រយោជន៍​ដល់​អ្នកជំនាន់ក្រោយ​។​

លោក​អនុរដ្ឋលេខាធិការ បាន​ចាត់ទុកថា​ការចូលរួម​ពី​អ្នកពាក់ព័ន្ធ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក គឺ​ការទទួលខុសត្រូវ លើ​ការគ្រប់គ្រង​ធនធានធម្មជាតិ អនាគត​ភូមិ ឃុំ និង​ជា​ជោគវាសនា​នៃ​មាតុភូមិ​យើង​។​

សូមបញ្ជាក់ថា នេះ​ជា​លើក​ទី​២ ដែល​ការដាំ​ស្តារឡើងវិញ​នៅ​តំបន់​ព្រៃ​លិច​ទឹក​តំបន់​៣ នៃ​តំបន់​បឹង​ទន្លេសាប រៀបចំ​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប ដោយមាន​កូនឈើ​១៥០០០​ដើម រួមមាន​ដើម​សណ្តាន់ និង​ម្តេ​ញ នៅ​លើដី​ចំនួន​៣៥​ហិកតា​។​

ក្រសួងបរិស្ថាន​សហកា​រ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប បានរៀបចំ​ដាំ​ស្តារ​ព្រៃ​លិច​ទឹក​នៅ​តំបន់​៣​នៃ​បឹង​ទន្លេសាប លើក​ទី​១ ថ្ងៃទី​២៥ ខែមករា ឆ្នាំ​២០២២ មាន​កូនឈើ​ចំនួន​២០០០​ដើម លើដី​ទំហំ​៥​ហិច​តា​៕

Leave a Reply

Your email address will not be published. Required fields are marked *