ព័ត៌មានជាតិ

ន​យោ​បា​យ​ឈ្នះ​ឈ្នះ​ ជា​គ្រឹះ​នៃ​ស​ន្តិ​ភា​ព​ ​ជា​ក​ត្តា​ជំ​​រុញ​​ដល់ ​ការ​អ​ភិ​រ​ក្ស​ និ​ង​អ​ភិ​វ​​ឌ្ឍ​វ​ប្ប​ធ​ម៌​

ខេត្តកំ​ព​ង់​ធំ ៖ ឯ​ក​ឧ​ត្ត​ម​ ​ឈុ​ន​​ ​ឈ​ន់​ ​ប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សា​ខេ​ត្ត ​ឯ​ក​ឧ​ត្ត​ម​ ​ងួ​ន​​ ​រ​ត​នៈ​ ​អ​ភិបា​​ល​ខេត្ត​កំ​​ពង់​ធំ​​ បា​​ន​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ភា​ព​ក្នុ​ង​ពិ​ធី​​អ​ប​អ​រ​សា​ទ​រ​ទិ​វា​វ​​ប្ប​ធ​ម៌​ជា​តិ​ ​០​៣​មី​នា លើ​កទី​​២​៤ ​​ឆ្នាំ​២​០​២​២​ ​ក្រោ​ម​ប្រ​ធា​ន​ប​​ទ​៖​ ​”​យុ​វ​ជ​ន​ដើ​ម្បីវប្បធ​ម៌​ជា​តិ​”​ ​រៀ​ប​ចំ​ឡើ​ង​​ដោ​យ​ម​ន្ទី​រ​វ​ប្ប​ធ​ម៌​ ​និ​ង​វិ​ចិ​ត្រ​សិ​ល្បៈ​ ​រ​សៀ​ល​​ថ្ងៃ​ទី​២​៤​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​២​២​។​

លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ដែលបានជួបប្រទះកន្លងមកគឺ បច្ចុប្បន្ននេះក្រសួងវប្បធម៌ ក៏ដូចជាមន្ទីរបានកំពុងគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំង ២នេះ ឲ្យមាននិរន្តរភាព។ ដោយឡែកចំពោះខេត្តកំពង់ធំ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី មានប្រាសាទ ចំនួន ៤២១ប្រាសាទ វត្ថុបុរាណមានចំនួន ៣១២ដុំ/ផ្ទាំងទូលបុរាណមានចំនួន៣៨៩ទួល ” ស្រះ បុរាណមានចំនួន ១៧៧ស្រះ វត្តបុរាណមានចំនួន ៣៤វត្ត ផ្ទះបុរាណមានចំនួន ២៤៩ផ្ទះ។ មណ្ឌលឧក្រឹដ្ឋកម្មមានចំនួន ២កន្លែង រមណីដ្ឋានវប្បធម៌មានចំនួន ៦កន្លែង ស្ពានបុរាណមានចំនួន១អគារ និងសំណង់បុរាណមានចំនួនជាច្រើន។ ចំពោះសម្បត្តិវប្បធម៌អរូបីវិញ គឺបាននិងកំពុងថែរក្សានូវ ទំនៀមទំលាប់ របាំ ល្ខោន គ្រប់ទំរង់ ភាសា អក្សរសិល្ប៍ប្រពៃលើបុរាណ-សម័យ និងការផ្ទេរចំណេះដឹង ពីអ្នកមានជំនាញសម្រាប់ស្នងបន្ត(មរតកមនុស្សរស់) និងបានចងក្រងពិធីឡើងអ្នកតា ពីធីលៀង អារក្ស ដែលទាំងអស់នេះគឺជាប្រធានបទដែលយើងត្រូវធ្វើការថែរក្សាការពារ និងអភិរក្សសម្បត្តិទាំង នេះឲ្យមានសុខដុមភាពវប្បធម៌ជាតិ និងអារ្យធម៌របស់ជាតិឲ្យមានស្ថេរភាពនៅលើពិភពលោកយើង។

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ក៏បានមានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តសកម្មភាពការងារវប្បធម៌មកដល់សព្វថ្ងៃនេះ ឃើញថាកិច្ច ការគ្រប់គ្រងផ្នែកជំនាញវប្បធម៌ មានភាពសកម្មភាពរឹងមាំជាបណ្តើរៗគួរឲ្យកត់សម្គាល់។ ដោយមានកិច្ចសហការគ្នាធ្វើឲ្យមានភាពប្រកតីក្នុងសង្គមជាតិ លទ្ធផលការងារដែលទទួលបាន កន្លងនេះអាស្រ័យដោយស្មារតីសាមគ្គីភាព មនសិការជាតិខ្ពស់ ពុះពាររាល់ការលំបាករបស់ មន្ត្រីរាជការគ្រប់មូលដ្ឋាន និងមានការចូលរួមជ្រោមជ្រែងពីសាធារណជនទូទៅផងដែរ។ ការអនុវត្តច្បាប់ការពារបេតិកភណ្ឌវប្បធម៌ គឺបានធ្វើតាមលក្ខណៈជំនាញរហូតដល់គ្រប់មូលដ្ឋាន និងបានសហការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី ដើម្បីអនុវត្តវិធាន ការបង្ក្រាបបទល្មើស លួចប្លន់បេតិកភណ្ឌជាតិ ដោយជនទុច្ចរិតចាញ់ឧបាយកលបរទេស។ យើងបានពង្រឹងស្មារតីមនសិការជាតិខ្ពស់ ដោយបានត្រួតពិនិត្យវាយតម្លៃស្រង់ព័ត៌មាន ទទួល និងប្រមូលវត្ថុសិល្បៈបុរាណនៅគ្រប់មូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់ មន្ទីរវប្បធម៌ និងចិត្រសិល្បៈ មន្ត្រីជំនាញ និងសិស្សានុសិស្សដែលជាសសរទ្រូងនៃប្រទេសជាតិ សូមចូលរួមថែរក្សាសម្បត្តិវប្បធម៌ឲ្យបានគង់វង្សជានិរន្ត។ តាមរយៈកិច្ចសហការ និងការចូលរួមពីគ្រប់ស្ថាប័នគួបផ្សំនិងសមត្ថភាពជំនាញការគាំទ្រវិស័យវប្បធម៌ និងការឧបត្ថម្ភគាំទ្រពីមជ្ឈដ្ឋាន ដើម្បីសម្របសម្រួលការអនុវត្តកិច្ចការនេះទទួលបានជោគជ័យ ៕

Leave a Reply

Your email address will not be published. Required fields are marked *