ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃទី20 ខែមីនា ឆ្នាំ2022 ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះមូលដ្ឋានស្រុកបរិបូណ៌ ដោយមាន ឯកឧត្តម អ៊ុក សារុន សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានក្រុមការងារថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកបរិបូណ៌ លោកជំទាវ ប្រាក់ សាកន សមាជិកក្រុមប្រឹក្សាខេត្តនិងជាអនុប្រធានក្រុមការងា រលោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូណ៌និងជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកបរិបូណ៌ បានជួបសំណេះសំណាលជាមួយបេក្ខភាពក្រុមប្រឹក្សាឃុំ និងអាជ្ញាធរភូមិទាំង៨ របស់ឃុំពពេល សរុបចំនួន៣០នាក់ ដើម្បីក្ដាប់សភាពការណ៍ ការងារសន្តិសុខសណ្ដាប់ធ្នាប់ ការផ្តល់សេវាសាធារណៈ ការអភិវឌ្ឍនិងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។សមាសភាពចូលរួម៣០នាក់ ដោយក្នុងម្នាក់ៗឯកឧត្តមអម សុភា ឧបត្ថម្ភ សារុងមួយនិងថវិកាពីរម៉ឺនរៀល៕