ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២២នេះ ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបាត់ដំបង កម្លាំងអាវុធហត្ថស្រុកបវេល បានអនុវត្តន៍ដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៧៨-៤៧៩ ត.ព្រ ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ របស់លោក ជា វណ្ណះ ចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តបាត់ដំបងដោយបង្គាប់ឱ្យចាប់ខ្លួនពិរុទ្ធជនចំនួន២នាក់។
ពិរុទ្ធជនចំនួន២នាក់ត្រូវបាននាំខ្លួន ១-ឈ្មោះ ផាន់ ចាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល។
២-ឈ្មោះ ជី សំបូរ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ជាប់ចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០កន្លងទៅ ។
ក្រោយពេលនាំខ្លួនជនជាប់ចោទទាំង០២នាក់ត្រូវបានសមត្ថកិច្ចជំនាញកំពុងអនុវត្តន៍បន្តតាមនីតិវិធី៕
