ព័ត៌មានជាតិ

សម្តេ​ច​តេ​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​អ​ញ្ជើ​ញ​ស​ម្ពោ​ធ ​ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​ កំ​​ណា​ត់​ផ្លូ​វ​ជា​តិ​លេ​ខ​​៧ ​​ប្រ​វែ​ង​៩​៣,​​៥​៦​គ​.ម​​ ​ក្នុ​ង​ខេ​ត្ត​ក្រ​ចេះ​

ខេត្តក្រចេះ: ៖ ស​ម្តេ​ច​អ​គ្គ​ម​ហា​សេ​នា​ប​តី​តេ​ជោ​​ ​ហ៊ុ​ន​ ​សែ​ន​ ​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​​និ​ង​ ​ឯ​កឧ​ត្ត​ម​ ​វ៉ា​ង​​ ​វិ​ន​ធៀ​ន​ ​ឯ​ក​អ​គ្គ​រ​ដ្ឋ​ទូ​ត​ចិ​ន​ ប្រ​ចាំ​នៅ​ក​​ម្ពុ​ជា​ ​អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តីសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជា​ផ្លូវកា​រនូ​​វកំណា​ត់​ផ្លូវ​ជា​តិ​លេខ​៧​ ពី​ចំណុ​ច​រង្វ​ង់​មូល​​ខ្លា​ស្ទុះ ​ក្រុ​ង​ក្រ​ចេះ​ ​ទៅ​ភូ​មិ​រមា​ត​ ​ឃុំ​​អូ​រ​គ្រៀ​ង ​​ស្រុ​ក​សំ​បូរ​ ​ខេ​ត្ត​ក្រ​ចេះ​ ​មា​ន​ប្រ​វែ​ង​ប្រ​មា​ណ ​៩​៣​.៥​៦​គី​ឡូ​ម៉ែ​ត្រ​​ដែ​ល​សា​ង​ស​ង់​ក្រោ​ម​ជំ​នួ​យ​ឥ​ត​សំ​ណ​ង​រ​ប​ស់​រ​ដ្ឋា​ភិ​បា​ល​ចិន​ ​ក្នុ​ង​ទឹ​​ក​ប្រា​ក់​ប្រ​មា​ណ​ជា​ង ​៣​៣​លា​ន​ដុ​ល្លា​រ​អា​មេ​រិ​ក​។​

​ពិ​ធី​នេះ​ក៏​មា​ន​កា​រ​អ​ញ្ជើ​ញ​​ចូ​ល​រួ​ម​ពី​ឯ​ក​ឧ​ត្ត​ម ​​ងួ​ន​ ​រ​ត​នៈ​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អភិ​បា​ល​​ខេ​ត្ត​កំ​ព​ង់​ធំ​ ​និ​ង​សា​ហកា​រី​ ​ព្រ​ម​ទាំ​ង​​ថ្នា​ក់​ដឹ​ក​នាំ​គ្រ​ប់​លំ​ដា​ប់​ថ្នា​ក់​ជា​ច្រើ​ន​រូ​ប​ផ្សេ​ង​ទៀ​ត​ ​នៅ​ព្រឹ​ក​ថ្ងៃ​​ទី​៧ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​២​នេះ​​ ។

​កំ​ណា​ត់​ផ្លូ​​វ​ជា​តិលេ​ខ​​៧នេះ​​ ​ប្រ​ភេ​ទ​ផ្លូ​វ​ក្រា​ល​កៅ​ស៊ូ​ពី​រ​ស្រ​ទា​ប់​ ​(​D​B​S​T​)​ ​កា​ល​ពី​អំ​ឡុ​ង​ឆ្នាំ​២​០​០​៤​ ​​ដ​ល់​ ​២​០​០​៧​ ​ហើ​យ​កំ​ណា​ត់​ផ្លូ​វ​នេះ​ត្រូ​វ​បា​ន​សា​ង​ស​​ង់​លើ​ក​ក​ម្រិ​ត​គុ​ណ​ភា​ព​ឡើ​ង​វិ​ញ​ ​ដោ​យ​ក្រា​ល​បេ​តុ​ង​កៅ​ស៊ូ​(A​C​​) ​ដោ​យ​ផ្អែ​ក​លើ​កា​រ​សិ​ក្សា​ជា​ថ្មី​ ​​ទា​ក់​ទ​ង​នឹ​ង​កា​រ​កើ​ន​ឡើ​ងនៃ​​ចំ​នួន​​ចរា​ច​រ​​ណ៍​ ​រួ​ម​ផ្សំ​ជា​មួ​យ​នឹ​ង​កំ​ណើ​ន​សេ​ដ្ឋ​កិ​ច្ច​ជា​តិ​ ​ស​ក​ម្ម​ភា​ព​ពា​ណិ​ជ្ជ​ក​ម្ម​ វិ​និ​យោ​គ​ ​និ​ង​​ទេស​​ចរ​​ណ៍​ជា​ដើ​ម​។​

​កំ​ណា​ត់​ផ្លូ​វ​ជា​តិ​លេ​ខ​៧​ ​គឺ​ជា​ខ្សែ​ផ្លូ​វ​ដ៏​មា​​ន​សក្ដា​​នុព​​ល​មួយ​​ ​ត​ភ្ជាប់​ពី​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ឆ្ល​ង​កា​ត់​ខេ​ត្ត​សំ​ខាន់​ៗ ដូច​ជា ៖​ ​ខេ​ត្ត​កំព​ង់ចាម ​ត្បូងឃ្មុំ​ ក្រ​ចេះ ស្ទឹ​ងត្រែ​ង​ និ​ង​ឆ្ពោះ​ទៅ​តំ​​ប​ន់ប៉ូ​លសេ​​ដ្ឋកិ​ច្ច​ទី៤ ​រ​ប​ស់​ក​ម្ពុ​ជា ស្ថិ​ត​នៅ​ភូ​មិ​​ភា​គ​ឦ​សា​ន​នៃ​ប្រ​ទេ​ស ដែ​ល​ប​​ម្រើ​ឱ្យ​ច​រា​ច​រ​ណ៍​ស​ម្រាប់​ស​ក​ម្មភា​ព​ផ្លា​ស់​ប្តូ​រ​សេ​ដ្ឋ​កិច្ច​ ​ពា​ណិ​ជ្ជក​ម្ម​ ​និ​ង​ទេ​ស​ច​រ​ណ៍​​នៅក្នុង​ប្រ​ទេ​ស ​។

Leave a Reply

Your email address will not be published. Required fields are marked *