ខេត្តកំពង់ធំ ៖ មានរឿងប្លែកមួយដែលកូនភ្លោះស្រី ពីរនាក់បងប្អូនបង្កើត សុខចិត្តព្រមប្រៀងរៀបការរួមគ្នាថ្ងៃតែមួយ រោងតែមួយ រឿងរ៉ាវនេះបានកើតឡើងនៅចំណុចភូមិល្បើកឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមការបញ្ជាក់ពីអ្នកជិតខាងបានឲ្យដឹងថា កូនភ្លោះទាំងពីរនាក់នោះ កាលពីឆ្នាំមុនមានគេចូលស្ដីដណ្ដឹងមួយនាក់រួចទៅហើយតែមិនទាន់រៀបការទេទាល់តែគេចូលស្ដីដណ្ដឹងមួយនាក់ទៀតទើបបានរៀបការទាំងអស់គ្នា ពេលឥឡូវមានគេចូលស្ដីដណ្ដឹងម្នាក់ទៀត ក៏មាតាបិតាទាំងសងខាងហើយកូនកំលោះប្រុសស្រីទាំង 4នាក់នោះ ក៍ព្រមព្រៀងរៀបអាពាហ៍ពិពាហ៍នៅថ្ងៃព្រហស្បតិ៍ទី03 ខែកុម្ភៈ ឆ្នាំ 2022 នេះតែម្ដងទៅ កូនប្រុសទី 1ឈ្មោះ គៀន នឿន កូនស្រីឈ្មោះ យ៊ិនណា កូនប្រុសទី 2 ឈ្មោះ ប៉ូច ស៊ីណូ កូនស្រីឈ្មោះ យិន នី ។សូមជូនពរ សិរីសួស្តី សុភមង្គល ៕
