ព័ត៌មានជាតិ

​គ​ណ​ប​ក្ស​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​ ខេ​ត្ត​កំ​ព​ង់ឆ្នាំ​ង ចែ​ក​អំ​ណោ​យ និ​ង​ប័​ណ្ណ​ស​រសើរ ជូ​ន​ដ​ល់​សិ​ស្ស​ប្រឡ​ង​ ​ជាប់​ស​ញ្ញា​​បត្រ​ ម​ធ្យ​ម​​សិ​ក្សា​ទុ​តិយ​ភូ​មិ​ និងសិស្ស​ពូ​កែ​ផ្នែ​ក​គ​ណិ​ត​វិ​ទ្យា​ ​នៅ​វិទ្យា​ល័​​យព្រះ​បា​ទ​សុ​រា​ម្រឹ​ត​​

ខេត្តកំ​ព​ង់​ឆ្នាំ​ង ៖ សិ​ស្សា​នុ​សិ​ស្ស​វិ​ទ្យា​ល័​យ​ព្រះ​បា​ទ​សុ​រាម្រឹ​ត​ចំ​នួ​ន​ ​២​៣​ ​នា​ក់​ជា​សិ​ស្ស​ពូ​កែប្រឡ​ង​ជា​ប់​ស​ញ្ញា​ប័​ត្រ​មធ្យ​ម​
​សិ​ក្សា​ទុ​តិ​យ​ភូ​មិ​ ​និ​ង​សិ​ស្ស​​ពូកែ ប្រ​ឡ​ង​ជា​ប់​ផ្នែក​គ​ណិ​​តវិទ្យាអង្គរ ​នៅ​ព្រឹ​ក​ថ្ងៃ​ទី​២​៤ ​ខែ​ម​ក​រា​ ​ឆ្នាំ​ ​២​០២​២​ ​បា​ន​ទ​ទួ​ល​អំ​ណោ​យ​និ​ង​ប័​ណ្ណ​ស​រសើ​រ​ ​ពី​លោ​ក​ជំ​ទា​វ​ ​ប៊​ន​ ​សុ​ភី​ ​តំ​ណា​ង​ដ៏​ខ្ព​ង់​ខ្ព​ស់​ឯ​ក​ឧ​ត្ត​ម ស៊ុ​ន សុ​វ​ណ្ណ​រិ​ទ្ធិ​ ​ប្រ​ធា​ន​គ​ណ​ប​ក្ស​ខេ​ត្ត​ ​និ​ង​ជា​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​យុ​វ​ជ​ន​គ​ណ​ប​ក្ស​ខេត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​។​

​លោ​ក​ ​យិ​ន​ ​សា​វ៉េ​ន​ ​ ​ប្រ​ធា​ន​គ​ណៈ​ ​​ប​ក្ស​ប្រ​ជា​ជ​ន​ក្រុ​ងកំ​ព​ង់​ឆ្នាំ​ង​ នៅ​ក្នុ​ង​ពិ​ធីនេះ បា​ន​អា​ន​រ​បា​យ​កា​រ​ណ៍​ឲ្យដឹង​ថា​ ​ល​ទ្ធ​ផ​ល​នៃ​កា​រ​ប្រ​ឡ​ង​ស​ញ្ញា​ ​ប​ត្រ​ម​​ធ្យម​សិ​​ក្សាទុ​តិ​យ​ភូ​មិ​ឆ្នាំ​សិ​ក្សា​ ​២​០​២​០​ ​-​ ​២​០​ ​២​១​ ​នៅ​ក្នុ​ង​វិ​ទ្យា​ល័​យ​ព្រះ​បា​ទ​សុ​រា​ម្រឹ​ត​ ​មា​ន​បេ​ក្ខ​ជ​ន​ម​ក​ប្រ​ឡ​ង​ស​រុ​ប​ចំ​នួ​ន​ ​៤​៦​២​នា​ក់​ ​ស្រី​ ​២​​៥​៨​នា​ក់​ ​ជា​ល​ទ្ធ​ផ​ល​ប្រ​ឡ​ង​ជា​ប់​ចំ​នួ​ន​២​​៧៣​ ​​នាក់​ ​ស្រី​ ​១​៦​០​ ​នា​ក់ ស្មើ​និ​ង​ ​៥​៩​​ ,​​១០​​ ​% ​​ក្នុង​នោះ​និ​ទ្ទេ​ស​ ​A​ ​​៧​នា​ក់​ ស្រី​ ​៣​ ​នា​ក់​ ​B​ ​​ចំ​នួន​ ​​២​៤​ ​នា​ក់​ ​ស្រី​​​ ១​៣​ ​នា​ក់​ ​ ​C​​ ​៣​៦​នា​ក់​ ​ស្រី២​៤​ ​នាក់​ ​,​ ​D​ ចំ​នួ​ន​ ​៨​០​នា​ក់​ ​ស្រី​ ​៥​៣នា​ក់ និ​ង​ ​E​ ចំនួ​ន​ ​១​២​៦​ ​នា​ក់​ ​ ​ស្រី​៧​១​ ​នា​ក់​ ។​ ​

​ ​ដោ​យ​ឡែ​ក​សិ​ស្ស​ពូកែ​ប្រ​ល​ង​​ជា​ប់​គ​ណិ​ត​វិ​ទ្យា​អ​ង្គ​រ​ ​ស​ម័​យ​ប្រ​ឡ​ង​ថ្ងៃ​ទី​១​៥​ ​ខែ​​ម​ក​រា ឆ្នាំ​២​០​២​២​ ​ពី​ថ្នា​ក់​ទី​៧​ ​ដ​ល់​ថ្នា​ក់​ទី​១​២​ ​ជា​ល​ទ្ធ​ផល​ទ​ទួ​ល​បា​​នមេ​ដៃ​ប្រា​ក់​ចំ​នួ​ន​៦​នា​ក់​និ​ង​មេ​ដៃសំ​រឹ​ទ្ធ​ចំ​នួ​ន​១​១​នាក់​ ​។​

​លោ​ក​ជំ​ទា​វ​ ​ប៊​ន​ ​សុ​ភី​ ​តំ​ណា​ង​ដ៏ខ្ព​ង់​ខ្ព​ស់​ឯ​ក​ឧ​ត្ត​ម​ ស៊ុន សុ​វណ្ណ​រិទ្ធិ ប្រ​ធា​ន​គ​ណ​ប​ក្ស​ខេ​ត្ត​និ​ង​ជា​ប្រ​ធា​ន​ក្រុ​ម​កា​រ​ងា​រ​យុ​វ​ជ​ន​គ​ណប​ក្ស​ខេ​ត្ត បា​ន​មា​ន​ប្រសា​ស​ន៍​ថា​​ប្អូ​ន​ៗ​ក្នុ​ង​ ​នា​ម​ជា​សិ​ស្សា​នុ​សិស្ស​​និង​​ជា​យុវ​ជ​ន​ត្រូ​វ​ក​សា​ង​ខ្លួ​ន​​ឱ្យក្លា​យ​ជា​កូ​ន​ល្អ​ស្ដា​ប់​ពុ​ក​ម៉ែ​ ​និ​ង​ជា​សិ​ស្ស​ពូ​កែ​ត្រូ​វ​ស្ដា​ប់​
​គ្រូ​ ​។​ ​ដោ​យ​ត្រូ​វ​ខិ​ត​ខំ​ហា​ត់​ព​ត់​ល​ត់​ដំ​ព្យា​យាម​ត​ស៊ូ​រៀ​ន​សូ​ត្រ​ទើ​ប​មា​ន​អ​នា​គ​ត​ល្អ​ ​ដែ​ល​អា​ច​ក្លា​យ​ជា​ថ្នា​ក់​ ​ដឹ​ក​នាំ​នា​នា​ ​ក្នុ​ង​ស្ថា​ប័​ន​ជា​តិ​ដើ​ម្បី​ជួ​យ​ក​សា​ង​និ​ង​អ​​ភិ​វ​ឌ្ឍ​ន៍​ប្រ​ទេ​ស​ ជា​​តិ​លើ​គ្រ​ប់​វិ​ស័​យ ​។ ​ទ​ន្ទឹ​ម​នេះ​ដែ​រ​ប្អូ​ន​ៗ​ត្រូ​វ​ចូ​ល​រួ​ម​ទាំ​ង​អ​ស់​គ្នា​ក្នុ​ង​កា​រ​ ​​គោ​រ​ព​ច្បាប់​ច​​រាច​​រណ៍​​ ពា​ក់​មួ​ក​សុ​វ​ត្ថិភា​ព​ ​និ​ង​ជៀ​សឲ្យ​​ឆ្ងា​យ​ពី​គ្រឿ​ង​ញៀ ​​ន​ ​កុំ​ប្រ​ព្រឹ​ត្ត​នូ​វ​អំ​ពើ​ខុ​ស​ច្បា​ប់​នា​នា​ដែ​ល​នាំ​​ឲ្យខូ​ច​អ​នា​គ​ត​រ​ប​ស់​ខ្លួ​ន​ ​។​ ​ហើ​យ​ត្រូ​វចូ​ល​រួ​ម​ផ្ស​ព្វ​ផ្សា​យ​ប្អូ​ន​ប្អូ​ន​នៅ​ក្នុ​ង​ក្រុ​ម​គ្រួ​សា​រ​និ​ង​នៅ​ក្នុ​ង​មូ​ល​ ​ដ្ឋា​ន​​ឲ្យ​ចូ​ល​រួ​ម​ចា​ក់​វ៉ា​ក់​សាំ​កា​រ​ពា​រ​ជំ​ងឺ​កូ​វី​ដ​១​៩​ ​ឲ្យ​បា​ន​​ទាំ​ងអ​ស់​គ្នា​ ​។​

​​ដោយ​ឡែ​​ក អំ​ណោ​យ​រ​ប​ស់​ឯ​ក​ឧ​ត្ត​ម​ ​ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ​ ​ប្រ​ធាន​គ​ណ​ប​​ក្ស ​ប្រ​ជា​ជ​​ន​ខេ​ត្តកំ​ព​​ង់ឆ្នាំ​​ង​ ​និ​ង​ជា​ប្រធា​​ ​នក្រុ​​មកា​​រ​ងារ​​យុវ​​ជ​នគ​​ណ​ប​ក្សខេ​​ត្ត ជូ​ន​ដ​ល់​សិ​ស្ស​វិ​ទ្យា​ល័​យ​សុ​រា​ម្រឹត​ រួ​ម​មា​នសៀវ​ភៅ​ចំ​នួ​ន​២​៧​០​០​ក្បា​ល​ ​បា​ន​ជូ​ន​ដ​ល់សិ​ស្ស​និ​ទ្ទេ​ស​A​ និ​ង​សិ​ស្ស​ទទួ​​ល​បា​នមេ​​ដៃប្រា​ក់​ ​​ទ​ទួល​បា​ន​ថ​​វិ​កា​ចំ​នួ​ន ​១​៥​ ​ម៉ឺ​ន​រៀល សៀវភៅ​ ​១​០​ ​ក្បាល​ ​និ​ង​ប័​ណ្ណ​ស​រសើ​រ​១ច្បា​ប់​ផ​ង​ដែ​រ​។​ ចំ​ណែ​ក​សិ​ស្ស​ទ​ទួ​ល​បា​ ​ន​មេដៃ​សំ​រឹ​ទ្ធ​ ​ទ​ទួ​ល​បា​ន​ថ​វិ​កា​ចំ​នួ​ន​ ​១​១​ ​ម៉ឺ​ន​រៀ​ល​ ​និ​ង​សៀ​វភៅ​ ​១​០​ ​ក្បា​ល​ផ​ង​ដែ​រ​ ​៕​​

Leave a Reply

Your email address will not be published. Required fields are marked *