ព័ត៌មានជាតិ

លោកយា​យ​ចា​ស់​ជ​រា ​គ្មាន​ទី​ពឹ​ង​ ​និ​ងគ្រួ​សា​រ​ស្រ្តី​មេ​ម៉ា​យ ​ជួ​ប​ការ​លំ​បា​ក ​៣​គ្រួសា​រ​ នៅ​ក្នុ​ង​ភូ​មិ​ត្រ​ពាំ​ង​ពោ​ធិ៍​ ​ឃុំខុ​ន​រ៉​ង​ ស្រុ​ក​ប​រិ​បូ​ណ៌ ​បាន​ទ​ទួ​ល​អំ​ណោ​យ​រ​បស់ សា​ខា​កា​ក​​បាទ​ក្រ​ហ​ម​ក​ម្ពុ​ជា​ ខេ​ត្ត​កំ​ព​ង់​​ឆ្នាំ​ង​

ខេត្ត​កំព​ង់​ឆ្នាំ​ង ៖ ​ ​នៅ​ថ្ងៃ​ទី២​​៣​ ខែ​​ម​ក​រា​ ​ឆ្នាំ​ ​២​០​២​២​ ​លោ​ក​ជំ​ទា​វ​ ​ប៊ន​​ ​សុ​ភី​ ​អ​នុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃ​យ៍​សា​ខា​កា​កបា​ទ​ក្រ​ហ​ម​​ក​ម្ពុ​​ជា ​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំង​ ​តំ​ណា​ង​​ឯ​ក​ឧ​ត្ត​ម​ ​ស៊ុ​ន​ ​សុ​វ​ណ្ណា​រិទ្ធិ​ ​ប្រ​ធា​ន​គ​​ណៈក​​ម្មា​ធិ​ការសា​ខា​ ​ ​រួ​ម​ដំ​ណើ​រ​ដោ​យ​ម​ន្ត្រី​សា​ខា ​និ​ង​ ​ម​ន្រ្តី​អនុ​សា​ខា​ស្រុ​ក​ប​រិ​បូ​ណ៌​ ​បា​ន​​ចុះ​សួ​សុ​ខ​ទុក្ខ​ និ​ង​នាំ​យ​ក​អំ​ណោ​​យ​ជូ​នលោ​​ក​យា​យចា​​ស់​ជ​រាគ្មា​ន​ទី​ពឹ​​ង​ឈ្មោះ​ កែ​វ​ ​មុ​​ន្នី ​ ​​អាយុ​​ ​៨​​១ ​ឆ្នាំ​ រ​ស់​នៅ​ក្នុ​ង​ដី​ចំ​ណីវ​ត្ត ក្នុ​ង​ភូ​មិ​ត្រ​ពាំ​ងពោ​ធិ៍​
​ ​ឃុំ​ខុន​រ៉​ង​ ​ស្រុ​ក​ប​រិ​បូ​ណ៌​ ​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​ ​ ​ផ្ទះ​ទំ​ហំ​ ​៥​ម​គុ​ណ​៣​ម​ ​ប្រ​ក់​ស្លឹ​ក​ ​ជ​ញ្ជាំ​ង​ស្លឹ​ក​ ​ដី​ទំហំ​ ​១​៣​ ​ម៉ែ​ត្រ​ ​៤​ជ្រុ​ង​។​ ​

​ក្នុ​ង​ឱ​កា​ស​នោះ​ ​លោ​ក​ជំ​ទា​វ​ ​ ​ក៏​​បា​ន​ពាំ​នាំ​នូវ​ប្រ​សា​ស​ន៍​ផ្តាំ​​ផ្ញើសា​ក​សួ​រ​សុ​ខ​ទុ​​ក្ខ​ពី​ស​ម្តេ​ច​កិត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិ​ត​​ ​ប៊ុ​ន ​​រ៉ានី​​ ​ហ៊ុ​ន​ ​សែ​ន ​ ​ប្រ​ធា​ន​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​ ​ ​ស​ម្ដេ​ច​ចៅ​ហ្វា​វាំ​ង​ ​គ​ង់ ​សំ​អុ​ល​ ​អ​នុ​ប្រ​ធា​ន​អ​ចិ​ន្ត្រៃ​យ៍​ ​កា​ក​​បា​ទ​ក្រហ​ម​ក​ម្ពុ​ជា​ ​និ​​ង​​​​ឯ​ក​ឧ​ត្ត​ម​ ​ស៊ុ​ន​ ​សុ​វ​ណ្ណា​រិ​ទ្ធិ ​ប្រ​ធា​ន​គ​ណ​:​ក​ម្មា​​ធិកា​រ​សា​​ខា​
​ដែ​ល​ផ្ដាំ​ផ្ញើ​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ទាំ​ង​អ​ស់​ ​គិ​ត​គូរ​​ថែ​ទាំសុ​ខ​ភា​ព​អោ​យ​បា​ន​ល្អ​ ​ដោ​យ​រ​ស់​នៅ​ត្រូ​វ​មា​ន​អ​នា​ម័​យ​ ​ពិ​សា​ទឹ​ក​ដាំ​
ឆ្អិ​ន​ ​និ​​ងប​រិ​ភោ​គ​អា​ហា​រ​រូ​ប​ត្ថ​ម្ភ​អោ​យ​បា​ន​ត្រឹ​ម​ត្រូ​វ​​ មា​ន​កា​រ​ប្រុ​ង​​ប្រយ័​ត្ន​អោ​យ​បា​ន​ខ្ព​ស់​ដើ​ម្បី​ជៀ​ស​វា​​ងពី​​ការ​​គ្រោះ​ថ្នា​ក់​ផ្សេ​ង​ៗ​ ពិ​សេ​ស​អ​នុ​វ​ត្ត​អោ​យ​បា​ន​តា​ម​កា​រ​ណែ​នាំ​រ​ប​ស់​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​និ​ង​អ​នុ​សា​ស​ន៍​រ​​ប​ស់​ស​ម្តេ​ច​ប្រ​មុ​ខ​រា​ជរ​​ដ្ឋាភិ​បា​ល​​គឺ ​៣​កុំ​ ​៣​កា​រពា​រ​ ​ដើ​​ម្បី​ចា​ក​ផុត​​ពីកូ​វី​ដ​ ១​៩​ ប​ម្លែ​ង​ខ្លួ​ន​ថ្នី​អូ​មី​ក្រុ​ង​។​
​ ​
​អំ​ណោ​យ​លោ​ក​យា​យ​ចា​​ស់​ជ​រា​គ្មា​ន​ទី​ពឹង​ ​រួ​ម​មា​ន​​អ​ង្ករ​ ​១​០​០​គ​ក​.​ ​ត្រី​ខ ​២​យួ​រ​.​ ​មី​ជា​តិ​ ​២​កេ​ស​.​ ​ទឹ​កសុទ្ធ​ ​២​កេ​ស​ ​.​ទឹ​ក​ផ្លែ​ឈើ​ ​១​កេ​ស​ ​.​ ​ឃី​ត​ ​២​ឈុត​.​ ​ម៉ា​ស់​ ​២​ ​ប្រ​អ​ប់​ ​.​ ​ថ​វិ​កា​ ​១​.០​០​០​.​០​០​០​រៀ​ល​។​

​ប​ន្ទា​ប់​ពី​សួ​សុ​ខ​ទុ​ក្ខ​លោ​ក​យាយ​ ​ក្រុ​ម​កា​រ​ងា​ប​​ន្ត​ដំណើ​រ​​​សួ​រ​សុខ​​ទុក្ខ​ស្ត្រី​​ម៉េ​ម៉ាយ​៣​គ្រួ​សា​រ​​ទៀត​ ​ក្រី​​ក្រ ​​នៅ​ក្បែ​រផ្ទះ​​លោ​ក​យា​យ​ ​ក្នុ​ង​១​គ្រួ​សា​រ​ ​ៗ​ទ​ទួ​លបា​ន​អ​ង្ក​រ​២​៥​គី​ឡូ​ ​,​មី​១​កេស​,ត្រី​ខ​១​០​កំ​ប៉ុ​ង​,​ទឹ​ក​ត្រី​១​យួ​រេះ ​ម៉ាស់​១​ប្រអ​ប់​ ​,​ថវិ​កា​ ​២​គ្រួ​សា​រ​ ​ក្នុ​ង​១​គ្រួ​សា​រ​ទ​ទួ​ល​បា​ន​ម្នា​ក់​ ​៥០​,​០​០​០​រៀ​ល ដោយឡែកគ្រួសារប្តីស្លាប់ក្រីក្រនៅម្នាក់ង១១០ ០០០ រៀល ​ ​​​​​​​​៕

Leave a Reply

Your email address will not be published. Required fields are marked *