ព័ត៌មានអន្តរជាតិ

​​ក​រ​ណី​​​ឆ្ល​ង​ ​Om​i​c​r​o​n​ ជា​​​ច​ង្កោ​ម​​​លើ​ក​ដំ​បូង​ ​​​នៅ​​ខេ​ត្ត​​​ភា​គ​​​ឦ​សា​ន ​​ប្រ​ទេ​ស​​​ថៃ​​​​

អន្ទរជាតិ​ ៖​ ​ក្រុ​ម​ម​ន្ត្រី​​សុ​ខា​ភិ​បាល​​​ថៃ បា​ន​​​និ​យា​យ​​​កា​ល​ពី​​​ថ្ងៃ​​​សុ​ក្រ​​ថា​ ​ប្រ​ទេ​ស​​​ថៃ​​បា​ន​​​រា​យ​កា​រ​ណ៍​​ពី​​​ក​រ​ណី​​ឆ្ល​ង​​​ជា​​​ច​ង្កោ​ម​​​លើក​ដំ​បូ​ង​​​រ​បស់​ខ្លួ​ន​​​នៃ​​​វី​រុ​ស​​​បំប្លែ​ង​​​ខ្លួ​ន​ ​O​m​ic​r​on​ ​នៅ​ក្នុ​ង​​ខេ​ត្ត​ ​K​a​l​a​si​n​ ​ភា​គ​​​ឦសា​ន​​​ប្រទេស។​

​យោងតាម​មជ្ឈមណ្ឌល​ការគ្រប់គ្រង​ស្ថានភាព​កូ​វីដ​១៩(CCSA) បាន​ឲ្យ​ដឹងថា​មាន​ករណី​ឆ្លង Omicron ចំនួន​២២​ករណី​ដែល​ភ្ជាប់​ទៅនឹង​ចង្កោម​នៅ​ខេត្ត Kalasin ។​

​អ្នកនាំពាក្យ​របស់ CCSA លោកស្រី Apisamai Srirangsan បាន​និយាយថា ​ស​ន្ទ​ស្សន៍​នៃករណី​ឆ្លង​ជា​ចង្កោម​ត្រូវបាន​គេ​ជឿថាជាប់ទាលទងទៅនឹង​ប្តី​ប្រពន្ធ​២​នាក់​ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​បែលហ្ស៊ិក ​ ហើយ​បានធ្វើ​តេស្ត​វិជ្ជមាន Omicron កាលពី​ដើមខែ​នេះ​ពេលមកដល់ប្រទេសថៃ។​

​លោកស្រី Apisamai បាន​និយាយថា ចាប់តាំងពី​ពួកគេ​មកដល់ ប្តី​ប្រពន្ធ​នេះ​បាន​ទៅលេង​កន្លែង​ជាច្រើន​រួមទាំង បារ ផ្សារ​ទំនើប និង​ការិយាល័យ​រដ្ឋ​ក្នុង​ខេត្ត​នេះ ហើយ​មនុស្ស​ប្រហែល ១០០​នាក់​នៅតែ​ត្រូវបាន​គេ​ចាត់ទុកថា​មាន​ហានិភ័យ​ខ្ពស់​ដោយសារតែ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ្នកជំងឺ​។​

​យោងតាម​របាយការណ៍​ពី​ក្រុមមន្ត្រី​បាន​ឲ្យ​ដឹងថា ករណីឆ្លង​សរុប​នៃ​វីរុស Omicron នៅក្នុង​ប្រទេស​ថៃ​បាន​កើន​ឡើងដល់ ២០៥​ករណី​ហើយ គិត​ត្រឹម​យប់​ថ្ងៃ​ព្រហស្បតិ៍​៕

Leave a Reply

Your email address will not be published. Required fields are marked *