ព័ត៌មានជាតិ

ថ្នាក់ដឹ​ក​នាំ ​ក្រុម​ប្រឹ​ក្សា​ខេ​ត្ត ​និ​ងរ​ដ្ឋ​បា​ល​ ខេ​​​ត្តឧ​ត្ត​រ​មា​ន​ជ័​យ​ ​បើក​វេ​ទិ​កា​ ​ផ្ស​ព្វ​ផ្សា​យនិ​ង ​ពិ​គ្រោះយោ​ប​ល់ ឆ្នាំ​ទី​២​ ​អា​ណ​ត្តិ​ទី​៣

ខេ​​​ត្តឧ​ត្ត​រ​មា​ន​ជ័​យ ៖ ​ឯក​ឧ​ត្ត​ម​ ​ស៊ី​ ប្រា​សិ​ទ្ធិ​ ​ប្រ​ធា​​នក្រុ​ម​ប្រឹ​ក្សា​ខេ​​ត្ត​ឧ​ត្ត​រមា​ន​ជ័​យ ​បាន​ថ្លែ​ងថា គោ​ល​បំ​ណ​ងបើ​ក​ ​វេ​ទិ​កា​ផ្ស​ព្វ​ផ្សា​យ​និ​ង​ពិ​គ្រោះ​យោ​ប​​ល់​នា​ពេ​ល​នេះ​ ​គឺដើម្បី​ប​ង្កើ​ន​នូ​វ​វ​ប្ប​ធ​ម៌​ពិ​ភា​ក្សា​រ​វា​ង​ក្រុ​ម​ប្រឹ​ក្សា​ ​រ​ដ្ឋបា​​លខេ​ត្ត​ ​ថ្នា​​ក់​ក្រោ​ម​ជា​តិ​ ​ដៃ​គូអ​ភិ​វ​ឌ្ឍ​ន៍​នា​នា​ ​ស​ម្រាប់​លើ​ក​ក​ម្ព​ស់គ​ណ​នេ​យ្យ​ភា​ព​ ​ត​ម្លា​ភា​ព​​និ​ង​ស​ម​ធ​ម៌​ ក្នុ​ង​កិ​ច្ច​ដំ​ណើ​រកា​រ​អ​ភិ​បា​ល​កិ​​ច្ចល្អ​​ ​និ​ង​តា​ម​បែប​​ប្រ​ជាធិ​ប​តេ​យ្យ​នៅ​មូ​ល​ដ្ឋា​ន​។​

​ក្រុ​ម​ប្រឹក្សា​ខេ​ត្ត​ឧ​ត្តរ​មា​ន​ជ័​យ​ដឹ​កនាំ​ដោ​យ​ឯ​ក​ឧ​ត្តម​ ​ស៊ី​ ​ប្រា​សិ​ទ្ធ​ ​ប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សាខេ​ត្ត​ ​​ឯ​កឧ​​ត្ដម​ ​អ​​ភិបា​ល​រ​ង​ខេ​ត្ត​ ​តំ​ណាង​ដ៏​ខ្ព​ង់​ខ្ព​ស់​ឯ​កឧ​ត្ថ​ម​ ​ប៉ែ​ន​ ​កុ​សល្យ​ ​អ​ភិ​បាល​ ​នៃ​គ​ណៈ​អ​ភិ​បា​ល​ខេត្ត​ឧ​ត្ដ​រ​មា​ន​ជ័​យ​ អ​ញ្ជើ​ញ​ជា​អ​ធិ​ប​តី​ ​ដោយ​មា​ន​អ្ន​ក​ចូល​រួ​ម​ពី​សំ​ណា​ក់​ឯ​ក​ឧ​ត្តម​ ​លោ​ក​ជំ​ទា​វ​ ​ស​មា​ជិ​ក​ក្រុ​ម​ប្រឹ​ក្សា​ខេ​ត្ត ​លោ​ក​នា​យ​ក​ ​នា​យ​ក​រង​​រដ្ឋ​បា​ល​សា​លា​ខេ​ត្ត​ ​លោក​អ​ភិ​បា​ល​ក្រុង​ស្រុ​ក​ ​ម​ន្ទី​រ​-​អង្គ​ភា​ព​ ​ក​ង​ក​ម្លាំ​ងប្រ​ដា​ប់​អា​វុ​ធ​ទាំ​ង​បីប្រ​ភេ​ទ​ ​លោ​ក​មេ​ឃុំ​ ​ចៅស​ង្កា​ត់​ ​មេ​ភូ​មិ​ ​ ​វេទិ​កា​ផ្ស​ព្វ​ផ្សា​យ​និង​ពិ​គ្រោះ​យោ​ប​ល់​រ​ប​ស់ក្រុ​ម​ប្រឹ​ក្សា​ខេត្ត​ចា​ប់​ពី​ថ្ងៃ​ទី​១៧​ ​១​៨​ ​១​៩​ ​ខែវិ​ច្ចិកា ឆ្នាំ២​០​២​០​ ​តា​ម​ប​ណ្តា​ក្រុ​ងស្រុ​ក​៥នៃ​ខេ​ត្ត​ឧ​ត្ត​រ​មាន​ជ័​យ​។​

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបានថ្លែងលើកឡើងថា វេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឧត្តរមានជ័យក្នុងឪកាសនេះមានសារៈសំខាន់ណាស់ ព្រោះវេទិកានេះបានផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋនូវសមិទ្ធផលដែលរដ្ឋបាលខេត្តសម្រេចបាន និងគម្រោងជាអាទិភាពនានាក្នុងឆ្នាំខាងមុខ ជាពិសេសនោះនឹងផ្តល់ឪកាសដល់ប្រជាពលរដ្ឋបានបញ្ចេញនូវមតិយោបល់ ព្រមទាំងលើកឡើងពីក្តីព្រួយបារម្ភរួម ទាំងបញ្ហាប្រឈមរបស់ខ្លួន នៅក្នុងមូលដ្ឋាន ដែលបងប្អូនប្រជាពលរដ្ឋកំពុងរស់នៅ ដើម្បីអោយវាគ្មិនបកស្រាយនិងនាំយកបញ្ហាទាំងនេះមកពិចារណាពិភាក្សានាំគ្នាដោះស្រាយនិងឆ្លើយតបប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តម ប្រធានវេទិកា ក៍បានថ្លែងសអំពាវនាវដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់រួមទាំងប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានហ្មត់ចត់៕

Leave a Reply

Your email address will not be published. Required fields are marked *