ព័ត៌មានអន្តរជាតិ

អ្នកកា​សែ​ត​​​អា​មេ​រិ​ក ​​​ដែ​ល​​​ជាប់​ទោ​ស​​​នៅ ​​​មី​​យ៉ា​ន់​​ម៉ា ​​ត្រូ​វបាន​​ដោះ​លែ​ង​​ហើ​យ​​​

អន្តរជាតិ ​​៖​ ​អតី​ត​​​អ​ភិ​បា​ល​រ​ដ្ឋ ​N​e​w​ ​M​e​xi​c​o​ ​លោ​ក​ ​B​il​l​ ​R​i​c​h​ar​d​s​o​n​ បា​ន​​​ចូ​ល​ខ្លួន​​​ជួ​យ​​​អ​ន្ត​រា​គម​ន៍​ ​ដើម្បី​​​ឲ្យ​​​មា​នកា​រ​​​ដោះ​លែ​ង​​​អ្នក​កា​សែ​ត​​​ជន​ជា​តិ​​​អា​មេ​រិ​ក​​ឈ្មោះ​ ​D​a​n​n​y​ ​F​e​ns​t​e​r​ ​ពី​​​ព​ន្ធ​នា​គា​រ​​​ក្នុ​ង​ប្រ​ទេ​ស​​មី​​​យ៉ា​ន់​​​ម៉ា​ ​កា​ល​ពី​​​ថ្ងៃ​​​ច័​ន្ទ​ ​ហើ​យ​​​កា​រ​​​ដោះ​លែ​​​ង​​​​​​អ្ន​​​ក​​​កា​សែ​ត​​​នេះ​ដែ​រ​ ​គឺជា​​​​ការ​ងា​​រ​​ចុ​ង​ក្រោ​យ​ប​ង្អ​ស់​​​រ​ប​ស់​លោ​ក​ ​R​i​c​h​a​r​d​s​o​n​ ក្នុ​ង​កា​រ​​​ដោះ​ស្រា​យ​​ជា​មួ​យ​​​មេ​ដឹ​ក​នាំ​​ផ្តា​ច់​កា​រ​​​ដ៏​​​ល្បី​ល្បា​ញ​​​លើ​​ពិ​ភ​ព​លោ​ក​​​ផ​ង​ដែរ​ ​​។​​

លោក Danny Fenster អាយុ ៣៧ ឆ្នាំ ជនជាតិ​អាមេរិក ជា​នាយក​គ្រប់គ្រង​នៃ​កាសែត​អន​ឡាញ Frontier Myanmar ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល ១១ ឆ្នាំ​ពីបទ​ញុះញង់​ឲ្យ​មានការ​តវ៉ា រំលោភច្បាប់​អន្តោប្រវេសន៍ និង​ប្រព្រឹត្តិ​អំពើ​ភេរវកម្ម នៅ​មី​យ៉ាន់​ម៉ា​។ លោកត្រូវបាន​គេ​ចាប់ឃុំខ្លួន​ចាប់តាំងពី​ខែឧសភា មក​។​

គួរ​បញ្ជាក់ថា លោក Fenster ស្ថិតក្នុង​ចំណោម​អ្នក​សារព័ត៏រាប់សិប​នាក់ ដែល​ត្រូវបាន​ឃុំខ្លួន​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា ចាប់តាំងពី​រដ្ឋប្រហារ​ថ្ងៃទី ១ ខែ កុម្ភៈ​។ យោធា​មី​យ៉ាន់​ម៉ា បាន​ចោទប្រកាន់​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ជាច្រើន​ពីបទ​ញុះញង់ និង​ផ្សព្វផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​៕
​ប្រភព​៖ CNA NEWS

Leave a Reply

Your email address will not be published. Required fields are marked *