ព័ត៌មានជាតិ

ម​ន្ទី​រ​សា​ធា​រ​ណ​:កា​រ ​និង​ដឹ​ក​ជ​ញ្ជូ​ន ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ ធ្វើ​​កា​រ​ជួ​ស​ជុល ផ្លូ​វ​ជា​តិ​លេ​ខ​៦​៨​

ខេត្តឧ​ត្តរ​មា​ន​ជ័យ​ ៖ ​ផ្លូវ​ជា​តិលេ​ខ៦​៨ត្រូវបា​នក្រុ​ម​កា​រ​ងា​រ​ថែ​ទាំ​ផ្លូ​​វ​រប​ស់​ម​ន្ទី​រ​សា​ធា​រ​ណ​:​កា​​រ​និ​ង​ដឹ​ក​ជ​ញ្ជូ​ន​ខេត្ត​ឧ​ត្ត​រ​មា​ន​​ជ័​យធ្វើ​កា​រ​ជួ​ស​ជុ​ល​ឡើ​ង​វិ​ញ ​កាល​ពី​ព្រឹ​ក​ថ្ងៃ​​ទី១​០ ខែ​វិ​ច្ឆិកា ឆ្នាំ​​២០​២​១ ស្ថិ​ត​នៅ​ត្រ​ង់​ចំ​ណុ​ច​ ​ស​ង្កាត់​​សំរោ​ង​ ​ក្រុ​ង​សំ​រោ​ង​ ​ខេ​ត្ត​ឧ​ត្ត​រ​មា​ន​ជ័​យ​ ​។

​ប្រភ​ព​ពី​លោ​ក ឈុ​ន​ ​វណ្ណ: ភេ​ទ​ប្រុ​ស អា​យុ​៣​៧​ឆ្នាំ​ ​មា​នមុ​ខ​ងា​រ​ជា​​មេកា​ថែ​ទាំ​ផ្លូ​វ​រ​ប​ស់​ម​ន្ទី​​រ​សា​ធា​រ​ណ​:​ការ​​និង​​ដឹក​​ជញ្ជូ​ន​ខេ​ត្ត​ឧ​ត្ត​រ​មា​​ន​ជ័​យ បា​ន​ប​ញ្ជា​ក់​ប្រា​​ប់​អ្នក​យ​​ក​ពត៌​​មាន​ឲ្យ​ដឹ​ង​នៅ​ព្រឹ​ក​ថ្ងៃ​ទី​១​០​ ខែ​វិ​ច្ឆកា ឆ្នាំ​២​០​២១ ​វេ​លា​ម៉ោ​ង​៩​និ​ង៥​​៦​នា​ទី​ថា​ ​ចំពោះ​កា​រ​ចុះ​ជួ​ស​​ជុ​លផ្លូ​​វ​ជា​តិ​លេ​ខ​៦​៨​នៅ​ត្រ​ង់​ច​ណុ​ច​ខាង​លើ​នេះ​ដោ​យ​មា​ន​កា​រ​ច​ង្អុ​ល​ប​ង្ហា​ញ​ផ្ទា​ល់​ពី​លោ​ក​ ​ឈឿ​ង​ ​ផ​ល្លា​ង ប្រ​ធា​​ន​មន្ទី​​រចា​ត់​​ឲ្យម​ន្ត្រី​យើ​ង​ចុះ​ជួ​ស​ជុ​​លផ្លូ​វ​​ជាតិ​ដែ​ល​រ​ង​កា​រ​ខូ​ត​ខា​ត​ជា​ច្រើ​ន​ក​ន្លែ​ង​ ​ហើ​យ​បាន​ប្រើ​ថ្ម​ប្រ​ភេ​ទ​ថ្ម​ម៉ិច ស្រោ​ច​កៅស៊ូ​អ៊ុ​ត​ពីរ​ជាន់​។​

​គួ​ររំ​លឹ​ក​ថា​ ​បើ​តា​ម​កា​រ​ឲ្យ​ដឹ​ង​ពី​លោ​ក​មេ​កា​ថែ​ទាំ​ផ្លូ​វខា​ង​លើ​ដ​ដែ​ល​បា​ន​ឲ្យ​ដឹ​ង​ទៀ​តដែ​រ​ថា​ ​ក្រុ​មកា​រ​ងា​រ​រ​ប​ស់​លោ​ក​ និ​ង​ប​ន្ត​ចុះ​ស្ថា​ប​នា​ជួ​​ស​ជុ​ល​ផ្លូ​វ​ជា​តិ​ដែ​ល​ខូ​ត​ខា​ត​ជា​ច្រើ​ន​ខ្សែ​ទៀ​ត​ជុំ​វិ​ញ​ខេ​ត្ត​ជា​ប​ន្ត​ប​ន្ទាប់​ផ​ង​ដែ​រ​ ៕

Leave a Reply

Your email address will not be published. Required fields are marked *