រាជធានីភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីបុណ្យខួបលើកទី១៧ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិ ។ ខ្លឹមសារលិខិតថ្វាយព្រះពរមានដូចខាងក្រោម ៖
Related Articles
ពិធីបុណ្យអភិសេក និងសម្ពោធឆ្លងកុដិ នៅវត្តចន្ទសុរិយា ហៅវត្តក្រឡាញ់ ស្ថិតក្នុងឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃព្រហស្បតិ៍ ៣ រោច ខែបុស្ស ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២២មហាឧបាសិកា គង់ ឈុន ព្រមទាំងកូនចៅប្រុសស្រី ,លោក សេក សុវណ្ណ និងអ្នកស្រី គឹម ខេង ព្រមទាំងបុត្រ ,ឯកឧត្ដម ឃូ សុខចាន់ និងលោកជំទាវ កង ផល្លី ព្រមទាំងបុត្រ ,ឯកឧត្ដម សុខ ធឿន និងលោកជំទាវ ទេសសក្ខរៈ ព្រមទាំងបុត្រ ,លោក គឹម ធន និងអ្នកស្រី […]
ក្រុមអ្នកជួសជុលប្រាសាទបុរាណ បង្ហាញការតាំងចិត្ត ក្នុងការជួសជុល ដោយប្រើបច្ចេកទេសបុរាណ
ខេត្តសៀមរាប ៖ ក្រុមការងារជួសជុលមួយក្រុមនៅការដ្ឋានជ្រុងនិរតីនៃប្រាសាទបាយ័ន កំពុងមានសកម្មភាពមមាញឹករៀបចំថ្មដែលបានរើចេញដោយសារក្រៀកហែក និងរៀបចំទៅតាមកន្លែងដើមវិញម្តងមួយដុំៗយ៉ាងយកចិត្តទុកដាក់ និងអត់ធ្មត់បំផុត។ ពេលខ្លះក្រុមការងារនេះ ក៏ត្រូវរៀបផ្កុំថ្មជាច្រើនសារដើម្បីឱ្យត្រូវតាមលំនាំដើម និងមានភាពរឹងមាំ មិនមានការក្រៀកហែកជាថ្មី តាមរបៀបការជួសជុលប្រាសាទបុរាណ ដោយធ្វើទៅតាមក្បួនខ្នាត និងបច្ចេកទេសត្រឹមត្រូវ ដើម្បីរក្សាតម្លៃដើមរបស់ប្រាសាទនិងគោរពតាមធម្មនុញ្ញអង្គរផង។ លោក ឆម ប្រុញ ជាអ្នកភូមិតាប៉ាង ឃុំអំពិល ស្រុកប្រាសាទបាគង ដែលបានចូលបម្រើការងារនៅអាជ្ញាធរជាតិអប្សរា ដំបូងពីឆ្នាំ២០០២ធ្វើជាភ្នាក់ងារទេសចរណ៍នៅប្រាសាទអង្គរវត្ត ហើយបន្ទាប់មកបានផ្លាស់ប្តូរទៅជាអ្នកជួសជុលប្រាសាទវិញនោះ មានប្រសាសន៍ថា ការងារជួសជុលនៅជ្រុងនិរតីនៃប្រាសាទបាយ័ន មានទីធ្លាតូចចង្អៀត ដែលគ្រប់ពេលត្រូវតែប្រុងប្រយ័ត្ន ជៀសវាងគ្រោះថ្នាក់ណាមួយ ដល់ក្រុមការងារ និងប៉ះពាល់ដល់ថ្ម។ លោកមានប្រសាសន៍បន្តទៀតថា បន្ទាប់ពីការងាររើថ្មដែលក្រៀកហែក និងបុកបង្ហាប់គ្រឹះ រួចហើយត្រូវរៀបថ្មឡើងវិញ។ ក្នុងកិច្ចការងារនេះ លោកក៏ធ្វើការងាររៀបថ្មផង ហើយពេលណាខ្វះកម្លាំងលោកក៏ជួយអូសថ្មដែរ។ ការងារជួសជុលប្រាសាទបុរាណនេះ ក្រៅតែពីប្រើជំនាញនិងបច្ចេកទេស ការផ្តល់យោបល់រកដំណោះស្រាយពេលជួបបញ្ហានិងការស្តាប់យោបល់ទាំងអស់គ្នាក៏ជាវឌ្ឍនភាពការងាររលូនទៅមុខដែរ។ លោក ឆម ប្រុញ មិនធ្លាប់សង្ឃឹមថា រូបលោកអាចក្លាយទៅជាអ្នកធ្វើការងារជួសជុលប្រាសាទបានឡើយ។ ប៉ុន្តែនៅពេលរៀបថ្មធ្វើការផ្ទាល់ជាមួយប្រាសាទ បានធ្វើឱ្យរូបលោកមានជំនាញនិងចំណេះដឹងច្រើនបន្តពីស្នាដៃដូនតាព្រោះ ថ្មប្រាសាទបុរាណមានល្បាក់ មានក្បាច់និងមានគំរូដើមរួចហើយ ដោយគ្រាន់តែយកក្បួនលំអានបុរាណធ្វើជាគ្រូប៉ុណ្ណោះ។ លោក ភី ផាន ជាអ្នកភូមិស្រះស្រង់ខាងត្បូង […]
សម្ដេចតេជោ ហ៊ុន សែន បានផ្ញើសារជូនដល់ វេទិកានិពន្ធនាយក សារព័ត៌មានកម្ពុជា អំពាវនាវឱ្យ ស្ថាប័នព័ត៌មានទាំងអស់ ប្រកាន់ខ្ជាប់ វិជ្ជាជីវៈ និងចូលរួម ប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩
រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារមួយជូនដល់ វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្ដីពី «តួនាទីសារព័ត៌មានក្នុងបរិបទ ជំងឺរាតត្បាតសកល និងព័ត៌មានក្លែងក្លាយ» ដែលគ្រោងនឹងធ្វើឡើង នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ឱ្យប្រកាន់ខ្ជាប់វិជ្ជាជីវៈ គោរពច្បាប់ គោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ សម្ដេចតេជោ ហ៊ុន សែន បានគួរបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំសារព័ត៌មាន និងបងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និងគោរពគោលការណ៍ កុំបំពានសិទ្ធិអ្នកដទៃកុំបំភ្លៃការពិត និងចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឱ្យយល់ដឹងច្បាស់ និងចូលរួមប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ដែលកំពុងឆ្លងចូលទៅក្នុងសហគមន៍»។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ស្ថិតនៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ដែលកម្ពុជាក៏ដូចជាសកលលោកទាំងមូល កំពុងទទួលរងគ្រោះមហន្តរាយដែលបង្កឡើងដោយជំងឺកូវី១៩ […]