ព័ត៌មានជាតិ

ផ្ទេ​រ​​​ភា​រ​កិច្ច ​​​ប្រធា​ន​​​ស្នា​ក់​កា​រ​ ​​ត្រួ​ត​ពិ​​និត្យ​​​ ​ច្រ​​​ក​ទ្វា​រ​ព្រំដែ​ន​ ​​អ​ន្ត​រ​ជា​តិ​​​អូ​​​រ​យ៉ា​​​ដា​វ​​

ខេត្ត​រ​ត​ន​គិ​រី ​៖ ​លោ​ក​ ​ញ៉ែ​ម​ ​សំអឿ​ន​ អ​ភិ​បា​ល​ ​នៃ​​គ​ណៈ​​​អ​ភិ​បា​ល​ខេត្ត​​​រ​ត​ន​គិ​រី​ ​បា​ន​​​អ​ញ្ជើ​ញ​​ជា​​​អ​ធិ​ប​តី​ភា​ព​ ​ក្នុ​ង​​ពិ​ធី​​​ប្រ​កា​ស​​​ផ្ទេ​រ​​​ភា​រ​កិ​ច្ច​​ប្រ​ធា​ន​​​ស្នា​ក់​កា​រ​​​ត្រួ​ត​ពិ​និ​ត្យ​​​ច្រ​កទ្វា​រ​ព្រំ​ដែ​ន​​​អ​ន្ត​រ​ជា​តិ​​​អូ​​​រយ៉ា​​​ដា​វ​ ​នៃ​​​ខេត្ត​រ​ត​ន​គិ​រី​ ​ដោ​យ​មា​ន​​​កា​រ​ចូ​ល​រួ​ម​ ​ពី​​​លោ​ក​​​មេ​ប​ញ្ជា​កា​រ​​​ក​ង​ក​ម្លាំ​ង​​​ប្រ​ដា​ប់​អា​វុ​ធ​​​ទាំ​ង​បី​​​ប្រ​ភេ​ទ​ ​ថ្នា​ក់​ដឹ​ក​នាំ​​​ខេ​ត្ត​ ​ប្រ​ធា​ន​​​ម​ន្ទី​រ​​​អ​ង្គ​ភា​ព​​​ជុំវិ​​ញ​​​ខេត្ត​ ​​ព្រម​ទាំ​ង​​​អា​ជ្ញា​ធ​រ​​​ស្រុ​ក​​​អូ​រ​​​យ៉ា​​​ដា​វ​​​ផ​ង​ដែ​រ ​នា​​​ព្រឹ​ក​​​ថ្ងៃ​​​អ​ង្គា​​រ៍​ ​៥​​​រោ​ច​ ​​ខែ​អ​ស្សុ​ជ​ ​ឆ្នាំ​ឆ្លូវ​ ​​ត្រី​​​ស័​ក​ ​ព​​​.​​​ស​ ២​៥៦​៥​ ​ត្រូ​វ​​​នឹ​ង​​​ថ្ងៃ​ទី​​​២​៦​ ​ខែ​តុ​លា​ ​ឆ្នាំ​​​​២​០​២​១​ ​នៅ​​​ទី​ស្នា​ក់​កា​រ​​​ត្រួ​ត​ពិ​និ​ត្យ​​​ច្រក​​ទ្វា​រ​ព្រំ​ដែ​ន​​​អ​ន្ត​រ​ជា​តិ​​​អូ​​រ​​យ៉ា​​​ដាវ​​​​។

​លោក ញ៉ែម សំអឿន អភិបាលខេត្ត​រតនគិរី បាន​មានប្រសាសន៍ថា ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​របស់លោក កង សារឿន ប្រធាន​ស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ ឲ្យ​ទៅកាន់​មុខតំណែង​ជា​អភិបាលស្រុក​អណ្ដូង​មាស នឹង​តែងតាំង​លោក សាយ ចំរើន ជា​ប្រធាន​ស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូរ​យ៉ា​ដាវ វិញ​។

​នាឱកាស​នោះ លោកអភិបាលខេត្ត​រតនគិរី បាន​បញ្ជាក់ថា ការផ្ទេរ​ភារកិច្ច និង​ប្រគល់​ភារកិច្ច​ប្រធាន​ស្នាក់ការ​ច្រកទ្វារ​ទ្វេរ​ភាគី​ព្រំដែន គឺ​ដើម្បី​ធ្វើការ​ផ្លាស់ប្ដូរ​បទពិសោធ​គ្នា​ទៅវិញទៅមក និង​ដើម្បី​ជំរុញ​ឲ្យ​មានការ​អភិវឌ្ឍន៍​នៅតាម​ច្រកទ្វារព្រំដែន ព្រោះថា ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​នីមួយៗ គឺមាន​អាណត្តិ​រយៈពេល​២​ឆ្នាំ ដែល​ក្រសួងមហាផ្ទៃ​បានកំណត់​។​

​លោកអភិបាលខេត្ត ក៏បាន​ណែនាំ​ដល់ ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ​អូ​រយ៉ា​ដាវ ត្រូវ​ចេះ​សហការគ្នា ជាមួយ​សមត្ថកិច្ច និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រ​វាង​ខេត្ត​ជាប់​ព្រំដែន ដើម្បី​រួមគ្នា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់ នឹង​លុបបំបាត់​បទល្មើស​នានា​។​

​លោក សាយ ចំរើន ប្រធាន​ទីស្នាក់ការ​ច្រកទ្វារព្រំដែន​អន្តរជាតិ ថ្មី ឡើង​មានមតិ​ប្តេជ្ញាចិត្ត ដូចខាងក្រោម​៖
១. ស្មោះត្រង់​ចំពោះ​ជាតិ​សាសនា​ព្រះមហា​ក្សត​
២. បន្ត​ពង្រឹង​ទំនាក់ទំនង​សាមគ្គីភាព និង​សហប្រតិបត្តិ​ការល្អ​រវាង​ខេត្ត​ជាប់​ព្រំដែន​
៣. បន្ត​ការអនុវត្ត​ទប់ស្កាត់​រាល់​បទល្មើស​ឆ្លងដែន​ខុសច្បាប់
៤. បន្ត​ការខិតខំ​យកចិត្តទុកដាក់ ពង្រឹង​ការងារ​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ដោយ​ជំរុញ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ណែនាំ​របស់​រាជរដ្ឋាភិបាល​ជាពិសេស​វិធានការ ៣​កុំ ៣​ការពារ​ព្រមទាំង​ប្រធាន​ការ​របស់​ក្រសួងសុខាភិបាល​
៥. ពង្រឹង​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ជាមួយ​គ្រប់​ថ្នាក់ គ្រប់ផ្នែក និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ដើម្បី​ចូលរួម ចំណែក និង​អនុវត្ត​រក្សា​ឲ្យ​បាន​នូវ​ស្ថេរភាព សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ការអភិវឌ្ឍន៍ ប្រកប ដោយ​ចីរភាព សំដៅ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់ ប្រជាពលរដ្ឋ ស្របតាម​គោល នយោបាយ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​៕

Leave a Reply

Your email address will not be published. Required fields are marked *