ព័ត៌មានអន្តរជាតិ

​​រ​ក​ឃើ​ញ​ ​​​អ្ន​ក​​​ឆ្ល​ង​​កូ​​​វីដ​​​១៩ ​​ចំ​នួ​ន ​​៣​,​៦៣​៦ ​​ក​រ​ណី ​​និ​ង​​​ស្លា​ប់​​​​៧​១​​នា​ក់ ​​នៅ​ប្រ​ទេ​ស​វៀ​ត​ណា​​ម

អន្តរជាតិ​ ៖​ ​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​​​វៀ​ត​​​ណា​​​ម​​​នៅ​​​ថ្ងៃ​​ព្រ​ហ​​ស្បតិ៍​​​ម្សិ​​ល​មិ​ញ​​បា​ន​ប្រ​កា​ស​​​រ​ក​ឃើ​ញ​​​ក​រ​​ណី​​​ឆ្ល​ង​​​ថ្មី​ៗ​ ​នៃ​​​ជំ​ងឺ​​​កូ​​​វី​ដ​​​១​៩​ ​ចំ​នួ​ន​ ​៣,​៦​៣​៦​​ ​ក​រណី​ ​និ​ង​​​អ្ន​ក​ស្លា​ប់​​​ថ្មី​ ​ដោ​យ​សា​រ​​​ជំ​ងឺ​​​ដ៏​​​កា​ច​​​សា​ហា​វ​​នេះ ​​​ចំ​នួ​ន​​​៧​១​​​នា​ក់​​​ប​ន្ថែ​ម​ទៀ​ត​ ​ក្នុ​ង​​​រ​យៈ​ពេ​ល​​​២​៤​​​ម៉ោ​ង​​​ចុ​ង​​​ក្រោយ​នេះ​​​។​ ​នេះ​​​បើ​តា​ម​​កា​រ​ចេ​ញ​ផ្សា​យ​ ​ដោ​យ​​​ទី​ភ្នា​ក់ងា​រ​សា​រ​ព័​ត៌​មា​ន​ ​Vi​e​t​ ​N​a​m​ ​N​e​ws​​​។​​​

​​​បើ​តា​ម​​​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​​​វៀ​ត​ណា​ម​​​គូ​ស​ប​ញ្ជាក់​ថា​ ​ក្នុ​​ង​ចំ​ណោ​ម​​​ក​រ​ណី​​​ឆ្ល​ង​​ថ្មី​ៗ​​​ខា​ង​លើ​ ​សុ​ទ្ធ​តែ​ជា​​​ក​រ​ណី​​​ឆ្ល​ង​​​ក្នុ​ង​ស្រុ​ក​​​ទាំ​ងអ​ស់​ ​ខ​ណៈ​​​ទី​ក្រុ​ង​​​​ហូ​ជី​មិ​ញ​​ដែ​ល​ជា​​​ចំ​ណុ​ច​ក​ណ្តា​ល​ ​នៃ​​​កា​រ​ផ្ទុះ​​​រី​ក​​​រា​ល​​​នៃ​​​ជំ​ងឺ​​​នេះ​​បា​​ន​​រ៉ា​ប់​រ​ង​​​ក​រ​ណី​​​ឆ្លង​​​​ថ្មី​​តែ​ឯ​ង​​​រ​ហូ​ត​ដ​ល់​​​១​,២​​៥៥​​​នា​ក់​​​។​​​

​សូមជម្រាបថា គិត​ត្រឹម​យប់​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០២១​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​ចំនួន ៨៧៧,៥៣៧​នាក់ ក្នុងនោះ​អ្នកជំងឺ​ជាសះស្បើយ​ចំនួន ៧៩៨,១២៤​នាក់ ចំណែក​ចំនួន​អ្នកស្លាប់​សរុប​ចំនួន ២១,៤៨៧​នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *