ព័ត៌មានជាតិ

រាជរ​ដ្ឋា​ភិ​បា​ល​​ថៃ ផ្ត​ល់​ជំ​នួ​យ ​ដែ​ក​​រ៉ៃ​ ​កំ​ណ​ល់​​​បេតុ​ង ​​និ​ង​​​គ្រឿ​​ង​​​ប​រិ​ក្ខា​រ​​​ផ្លូ​វ​​រ​ថ​ភ្លើ​ង​ បា​ន​ដឹ​ក​​​ម​កដ​ល់ ក្រុង​​ប៉ោ​យ​ប៉ែ​ត​​ហើ​យ​​​

ខេត្តប​ន្ទា​យ​មា​ន​ជ័​យ ​​៖ ​​​ដែក​​រ៉ៃ​ ​កំណ​ល់​​​បេ​តុ​ង​​​និ​ង​​​គ្រឿ​ង​​​ប​រិក្ខារ​​​ក្រ​ចា​ប់​​​​​​​​​​ផ្លូ​​​វ​​​​​​​រ​ថ​​​ភ្លើ​​​ង​​ជា​​​ជំ​នួ​យ​​​រ​ប​ស់​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​ថៃ​ ​ជើ​ង​​​ទី​​​១​ ​បាន​​​ម​ក​ដ​ល់​​​ប៉ោ​យប៉ែ​ត​​​ហើ​យ​​​នៅ​​​ថ្ងៃ​ទី​​១​៨​ ​​ខែ​តុលា ​​ឆ្នាំ​​​១​២​០២​១ ​​ម្សិ​ល​មិ​ញ​ ។ ​​ស​ម្ភា​រៈ​​​ប​រិ​ក្ខា​​​ទាំ​ង​នោះ​​ស​ម្រា​ប់​​​យ​ក​ទៅ​​​ជួ​ស​ជុ​ល​​​កំ​ណា​ត់​​​ផ្លូ​វ​ដែ​ក​​​ពី​​​ម​ង្គ​ល​​​បូរី​​ទៅ​​​ខេ​ត្ត​បា​ត់​ដំ​ប​ង​ ​និ​ង​​​ទៅ​​​ខេ​ត្ត​ពោ​ធិ​សា​ត់​ ​ប​ន្ត​ទៀ​ត​ ​។​​

​ពិ​ធី​​​ប្រ​គ​ល់​​​និ​ង​​​ទ​ទួ​ល​​​បា​ន​ធ្វើ​​​​លើ​​ស្ពា​ន​ដែ​ក​​​​នៃ​​​ព្រំ​ដែ​ន​​​ក​ម្ពុ​ជា​ ​ថៃ​​​ឆ្ល​ង​​​អូ​រ​ជ្រៅ​​​នៅ​​​ក្រុ​ង​​​​ប៉ោ​យ​ប៉ែ​ត​​​-​​ស្រុ​ក​​​អារញ្ញ ​ដោ​យ​មា​ន​​តំ​ណា​ង​​​ភា​គី​​​ទាំ​ង​ពី​រ​​​និ​ង​​​ក​ង​ក​ម្លាំ​ង​​​ស​ម​ត្ថ​កិច្ច​​​ចូ​ល​រួ​ម​ ​។​​​

សូ​ម​​​រំ​លឹ​ក​ថា​ ​ផ្លូវ​ដែ​ក​​​ទិ​ស​​​ខា​ង​ជើ​ង​​​រ​ប​ស់​​​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​​​បា​ន​​​ភ្ជា​ប់​​​ជាមួ​យ​​​ផ្លូ​វ​ដែ​ក​​​ទិ​ស​ខា​ង​កើ​ត​ ​ឦ​សា​ន​​​ថៃ​ ​​បា​ន​​​ភ្ជា​ប់​​​គ្នា​​​ឡើ​ង​វិ​ញ​​​នៅ​​​ឆ្នាំ​​​២​០​១​៨​ ​ហើ​យ​​​ថ្នា​ក់​ដឹ​ក​នាំ​​​រា​ជ​រ​ដ្ឋា​ភិ​បា​ល​​​កម្ពុ​ជា​ ​និ​ង​ថៃ ​​បា​ន​​​អ​ញ្ជើ​ញ​​​ស​ម្ពោ​​ធ​​កា​រ​ត​ភ្ជា​ប់​​​នោះ​ ​ព្រ​ម​​ទាំ​ង​​​ប្រ​គ​ល់​ ទ​​ទួ​ល​​​ក្បា​ល​​​និ​ង​​​ទូរ​​​រ​ថ​ភ្លើ​ង​ ​ហើ​យ​​​បា​ន​​​ជិះ​​​រ​ថ​ភ្លើ​ង​​​ឆ្ល​ង​​​ព្រំ​ដែ​ន​​​ទៅ​ ​ម​ក ​​ចុះ​​​នៅ​​​ស្ថា​នី​​យ៍​​​ខ្ល​ង​​​លឹ​ក​​ថ្មី​​​រ​ប​ស់​​​ថៃ ​​និ​ង​​​ស្ថា​នី​យ៍​​ប៉ោ​យ​​ប៉ែ​ត​​​រ​ប​ស់​​​ក​ម្ពុជា​​​ផ​ង​ដែ​រ​ ​។​​​
​​​មុ​ន​​​នោះ​​​និ​ង​​​ប​​ន្ទា​ប់​ពី​​​ស​ម្ពោ​ធ​​នោះ ​​ខ្សែ​​​​រថ​​​ខា​ង​​​ក​ម្ពុ​ជា​ ​ដែ​ល​​​ដំ​ណើ​រ​កា​រ​​​ដោ​យ​​​ក្រុ​ម​ហ៊ុ​ន​​​រ៉ូ​យ៉ា​ល់​​​រ៉េ​​​វ៉េ​​​(Royal Railw​a​y​ ​) ​បា​ន​​​រ​ត់​​​ដឹ​ក​​​អ្ន​ក​ដំ​ណើ​រ​​​សា​ក​ល្ប​ង​​​ដោ​យ​​​គិ​ត​ថ្លៃ​​​មួ​យ​រ​យ​​: ។ ​​​ដឹក​ទំ​និ​ញ​​​ក៏​បា​ន​​​ខ្លះ​ ​រួ​ច​​​ក៏​​​ផ្អា​ក​​វិ​ញ​ ​ដើ​ម្បី​​កែ​ស​ម្រួ​ល​​​លើ​​​កា​រងា​រ​​​មួ​យ​ចំ​នួ​ន​ ​៕​

Leave a Reply

Your email address will not be published. Required fields are marked *