ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋជាង១០០គ្រួសារនៅភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំគ្នាលើកបដាស្រែកតវ៉ាទាមទាររកយុត្តិធម៌ ដោយពួកគាត់អះអាងថា រស់នៅរាប់ឆ្នាំ ហើយបែរជាមានគេប្រុងអនុវត្តរុះរើលំនៅដ្ឋានរបស់ពួកគាត់ទៅវិញ ។
ការជួបជុំគ្នាលើកបដាតវ៉ាខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីពួកគាត់ទទួលព័ត៌មានថា ៖ នាព្រឹកថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២០ នេះ គេនឹងចុះអនុវត្ត សាលក្រមរុះរើលំនៅដ្ឋានរបស់ពួកគាត់ ។ទោះបីជាបែបណាមកទល់នឹងវេលាម៉ោងជាង ៩ព្រឹក ថ្ងៃដដែល គេមិនទាន់ឃើញមានមន្ត្រី ឬសមត្ថកិច្ច ឬ ខាងតុលាការចុះមកដល់ចំណុចកើតហេតុនៅឡើយទេ ៕