ព័ត៌មានជាតិ

ទាហាន​​ថៃ​ ​ឃា​ត់ព​ល​ក​រ​​​ខ្មែ​រ​​​១​៤​​នា​ក់ ​​លួច​​​ឆ្ល​ង​ដែ​ន​ ​​ចូ​ល​​ប្រ​ទេ​ស​​​ថៃ​ ​ខ​ណៈ​​​ជ​ន​ជា​តិ​​​ថៃ​​​៦​​​នា​ក់ បំ​រុង​​​ឆ្ល​ង​ដែ​ន​ ​​ចូ​ល​​ក​ម្ពុ​ជា​ ក៏​ត្រូ​វ​បាន​ឃា​ត់​ខ្លួ​ន​​

ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ ​៖​ ​ទា​ហា​ន​​​ថៃ​​​ស្រុ​ក​​​តា​​​ប្រា​​​យ៉ា​​​ក្នុ​ង​​ថ្ងៃ​​​តែ​មួ​យ​ ​បា​ន​​​ចា​ប់​​​ឃា​ត់​​​ព​ល​ក​រ​​​ខ្មែ​រ​​​ប្រុស​​​-​​​ស្រី​​​ចំ​នួ​ន​​​១​៤​​​នាក់​​​លួច​​​ឆ្ល​ង​ដែ​ន​​​ចូ​ល​​​ប្រ​ទេ​ស​​​ថៃ​ ​២​​គោ​ល​ដៅ​​​ដោ​យ​ឡែ​ក​​ផ្សេ​ង​គ្នា​ ។​

ទន្ទឹម​​នោះ​ដែ​រ ​​ទា​ហា​ន​​​ចា​ប់​​​ឃា​ត់​​ជ​ន​ជា​តិ​​​ថៃ​​​ប្រុ​ស​​​-​​​ស្រី​​​៦​​នា​ក់​ ​ប​ម្រុ​ង​​​លួ​ច​​​ឆ្ល​ង​ដែន​​​ចូ​ល​​​ទឹ​ក​ដី​​​កម្ពុ​ជា​ ​ដើ​ម្បី​​​ទៅ​ធ្វើ​​កា​រ​​​នៅ​​​កា​ស៊ី​ណូ​​​ក្រុង​​​ប៉ោ​យ​ប៉ែ​ត​​​។​​កា​រ​ឃា​ត់​ខ្លួ​ន​​​នេះ​​​ធ្វើ​ឡើ​ង​​​នៅ​វេលា​​​ម៉ោ​ង​​​០​៩​​និ​ង​​​១​០​​​នា​ទី​​ព្រឹ​ក​ ​ថ្ងៃ​ទី​​​២​៩ ​​ខែសី​ហា ​​ឆ្នាំ​​​២០​២​១​​ នៅ​​ប​រិ​វេ​ណ​​​ភូមិ​​​លូ​ក​​​ឆា​ង​ ឃុំ​​​/​​​ស្រុ​ក​​តា​​ប្រា​​​យ៉ា​ ​ខេ​ត្ត​​ស្រះ​កែ​វ​ ​។​

ក្រោយ​ពី​​ចា​ប់បា​ន​​ ​ពល​ក​រ​​​ខ្មែ​រ​​ទាំ​ង​អ​ស់​​​បា​ន​​ប្រា​ប់​ថា​​ ​ ​ធ្វើដំ​ណើ​រ​​​ម​ក​ពី​​​ខេ​ត្ត​ប​ន្ទា​យ​មា​នជ័​យ​ ​ប្រ​ទេ​ស​​​ក​ម្ពុ​ជា ​នឹ​ង​​​ប្រ​មូ​ល​​​ផ្ដុំ​គ្នា​ នៅ​​​ភូ​មិ​​​មួ​យ​​​ក្នុ​ង​​​ឃុំ​​​គោ​ក​​រ​មៀ​ត​ ស្រុ​ក​​​ថ្ម​ពួ​ក​ ​ដោ​យមា​​ន​​មេ​ខ្យ​ល់​​​ជ​នជា​តិ​ខ្មែរ​ ​នាំ​​ដើ​រ​កា​ត់​​​តា​ម​​ច្រ​ក​រ​បៀ​ង​ ​នឹ​ង​​​ដើរ​កា​ត់​​​ទៅ​តា​ម​​​ផ្លូ​វ​ដី​​ក​សិ​ក​ម្ម​ ដើ​ម្បី​​​ម​ក​​​ឡើ​ង​​រ​ថ​យ​ន្ត​​​នៅ​​​បរិ​វេ​ណ​​​ថ្ន​ល់​​​ភូមិ​​​ណា​​​ង​​​ង៉ា​​​ម​ ឃុំ​​​តា​​​ប្រា​​​យ៉ា​ ​តែ​​​ត្រូ​វ​​​សម​ត្ថ​កិ​ច្ច​​​ថៃ​​​ចា​ប់​ខ្លួ​ន​​មុ​ន​ ​ដោ​យ​​អ្ន​ក​​​ទាំ​ង​អ​ស់​​​មា​នបំ​ណ​ង​​​ទៅ​​​ធ្វើ​កា​រ​​​នៅ​ក្នុ​ង​​ប្រ​ទេ​ស​​​ថៃ ​ក្នុ​ង​​​នោះ​បា​ន​​ចំ​ណា​យ​លុ​យ​​​ក្នុ​ង​កា​រ​​ធ្វើ​ដំ​ណើ​រ​​​ក្នុង​​​ម្នា​ក់​​​៦​,​០​០០​​​បា​ត​​។ ​​ក្រោ​យ​ម​ក ​ស​ម​ត្ថ​កិ​ច្ច​​បា​ន​​​នាំ​ខ្លួ​ន​​​ព​ល​ក​រ​​ទាំ​ង​អ​ស់​​ទៅ​​​សួរ​ច​ម្លើ​យ​ ​នឹ​ង​ធ្វើ​​កំ​ណ​ត់​ហេ​តុ​​ចា​ប់​ខ្លួ​ន​ ​អ​នុវ​ត្ត​តា​ម​​​វិ​ធា​ន​​រ​ប​ស់​​​ផ្នែ​ក​​​សុខា​ភិ​បា​ល ​ប​ន្ទា​ប់​ម​ក​​​បា​ន​​​ប​ញ្ជូ​ន​​​ឲ្យ​​ត្រ​ឡ​ប់​​​ទៅ​​​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​​​វិ​ញ​ តា​ម​​​ច្រ​ក​​​អូ​រ​​​បី​​​ជា​ន់ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​​​​​​​។​​​​​​
​​​
​​​នៅ​​​​​​ថ្ងៃ​ដ​ដែ​ល​​​នោះ​ដែ​រ ​​នា​​​វេ​លា​​ម៉ោ​ង​​​០​២​​​និ​ង​​​១​៥​​​នា​ទី​​រ​សៀ​ល​ ​ក​ម្លាំ​ង​​​ទា​ហា​ន​​​ប្រ​ចាំ​កា​រ​​​ស្រុ​ក​​​តា​​​ប្រា​​​យ៉ា​ ស​ហ​កា​រ​​​ជា​មួ​យ​​​ក​ងក​ម្លាំ​ង​​​បូ​រ​​​ផា​ ​បា​ន​​ប្រ​ទះ​ឃើ​ញ​​​រ​ថ​យ​ន្ត​​ស​ង្ស័​យ​​​១​​គ្រឿ​ង​ ​បើ​ក​​​ចូល​ម​ក​ក្នុ​ង​​​ភូ​មិ​សា​ស្ត្រ​​ខ្លួ​ន​​​ទ​ទួ​លខុ​ស​ត្រូ​វ​ ​ទើ​ប​​​ស​មត្ថ​កិ​ច្ច​​​ឃា​ត់​​​ឲ្យ​​ឈ​ប់​ ​និ​ង​​ត្រួ​ត​ពិ​និ​ត្យ​​​រ​ថ​យន្ត​​​ម៉ា​ក​​អ៊ី​​​ស៊ុ​​​ស៊ុ​ ​​។​ ​នៅ​ពេ​ល​​​សម​ត្ថ​កិ​ច្ច​​​ពិ​និ​ត្យ​​​ក្នុ​ង​​​រ​ថ​យ​ន្ត​ ​ឃើ​ញ​​​មា​ន​​ជ​ន​ជា​តិ​​​ថៃ​ ចំ​នួ​ន​​​៦​​​នាក់​ ​ក្នុ​ង​នោះ​​​ប្រុ​ស​​​២ ​នឹ​ង​​​ស្រី​​​៤​​​នា​ក់​ ​ដោយ​​​ពួ​ក​គេ​​​បា​ន​​​សារ​រ​​​ភា​ព​​ថា​ ​ពួ​ក​គេ​​​មាន​បំ​ណ​ង​​​លួ​ច​​​ឆ្លង​ដែ​ន​​​ទៅ​​ប្រ​ទេ​ស​​​ក​ម្ពុ​ជា​ ​ដើ​ម្បី​​​ទៅធ្វើ​​​កា​រ​​​នៅ​​​កា​ស៊ី​ណូ​​​ក្រុ​ង​​​ប៉ោយ​ប៉ែ​ត​ ​ប្រ​ទេ​ស​​ក​ម្ពុ​ជា ​។ ​​ហើយ​​​កា​រ​ធ្វើ​ដំ​ណើ​រ​​​លើក​​​នេះ​ ​ខាង​​​ក្រុ​ម​ហ៊ុ​ន​​​កាស៊ី​ណូ​​​អ​ន​​​ឡា​ញ​ ​ជា​​​អ្ន​ក​ចំ​ណា​យ​​ទាំ​ង​អ​ស់​ ​ដោ​យ​ឡែ​ក​​​អ្ន​ក​​​នាំ​​បា​ន​ទ​ទួ​ល​​​ថ្លៃ​ឈ្នួ​ល​​​ក្នុ​ង​​ម្នា​ក់​​​៥​០​០​​បា​ត​ ​ស​រុ​ប​​​២​,​៥០​០​​​បា​ត​ ​ក្នុង​​កា​រនាំ​​​ជ​ន​ជាតិ​​​ថៃ​​​ខា​ង​លើ​​ទៅ​​​ឯ​​ព្រំ​ដែ​ន​​​ក្នុ​ង​​ប​រិ​វេ​ណ​​​ថ្នល់​​​ស្រី​​​ពេ​ញ​ តែ​​​ក្រោ​យ​ម​ក​​​ត្រូវ​​​ស​ម​ត្ថ​កិ​ច្ច​​​ចា​ប់ខ្លួ​ន​បា​ន​ ​ទើ​ប​​​ស​ម​ត្ថកិ​ច្ច​​​ថៃ​​​ប​ញ្ជូ​នទៅ​​​ឲ្យ​​​ជំ​នា​ញ​ ​ដើម្បី​​​ចា​ត់​កា​រ​​ប​ន្ត​​៕​

Leave a Reply

Your email address will not be published. Required fields are marked *