ព័ត៌មានអន្តរជាតិ

សហរដ្ឋអា​មេ​រិ​ក ​​ប​ញ្ច​​​ប់​​ការ ​​​ដក​ទ័​ព​​​ចេ​ញ​ពី​ អា​​​​ហ្វ​​​ហ្គា​​​នី​​​ស្ថា​ន​​ហើ​យ ចំណែកតា​​​លី​​ប​ង់ ​​​​បាន​ប្រ​កា​ស​ថា​ ​អា​​​ហ្វ​​​ហ្គា​​នី​​​ស្ថាន​​ឥ​ឡូ​វ​នេះ​ ​ទ​ទួ​ល​បា​ន​ ​​ឯ​ករា​ជ្យ​​​ពេ​ញ​លេ​ញ​​ ហើយ​​​

អន្តរជាតិ​ ៖​ ​ស​ហ​រ​ដ្ឋអា​មេ​រិ​ក​​​បា​ន​​​ប​ញ្ច​ប់​​កា​រ​ដ​​ក​​​ទ័​ព​​​ចេ​ញពី​​​អា​​​ហ្វ​​​ហ្គា​​​នី​​​ស្ថា​ន​ ​ជិ​ត​​​ម្ភៃ​​​ឆ្នាំ​​​ប​ន្ទា​ប់​ពី​​​ខ្លួ​ន​​​បា​ន​​​ឈ្លាន​ពា​ន​​​ប្រ​ទេ​ស​​នេះ ​​ក្រោ​យ​​​កា​រ​វា​យ​ប្រ​ហា​រ​​​ថ្ងៃ​ទី​ ​១​១​ ខែ​ក​ញ្ញា ​​ឆ្នាំ ​២​០​០​១​ ​លើ​​អ​គា​រ​​​ពា​ណិ​ជ្ជ​ក​ម្ម​​។ ​​នេះ​​​បើ​​​​យោង​តា​ម​​​​ប្រភ​​ព​ពី​​​សា​រ​ព័​ត៌​មាន​ ​C​N​A​​​ ។​​

​ឧ​ត្ត​ម​សេនីយ៍​កង​ម៉ា​រី​ន​លោក Frank McKenzie មេបញ្ជាការ​កណ្តាល​អាមេរិក​បានធ្វើ​សេចក្តីប្រកាស​អំពី​ការដក​ទ័ព​នៅឯ​សន្និសីទ​សារព័ត៌មាន​របស់​មន្ទី​រ​បញ្ច​កោណ កាលពី​ថ្ងៃ​ចន្ទ បន្ទាប់ពី​កងទ័ព​ចុងក្រោយ​ដែល​បញ្ជូនទៅ​ជម្លៀស​ជនជាតិ​អាមេរិក​និង​អា​ហ្វ​ហ្គា​នី​ស្ថាន ដែលមាន​ហានិភ័យ​បន្ទាប់ពី​ការវិលត្រឡប់​មកកាន់​អំណាច​របស់​ក្រុម​តា​លី​បង់ បាន​ហោះ​ចេញពី​ទីក្រុង​កា​ប៊ុល​។​

​លោក McKenzie និយាយថា “​ខ្ញុំ​នៅទីនេះ​ដើម្បី​ប្រកាស​ពី​ការបញ្ចប់​ការដក​ទ័ព​របស់​យើង ចេញពី​អា​ហ្វ​ហ្គា​នី​ស្ថាន​និង​ការបញ្ចប់​បេសកកម្ម​យោធា​ដើម្បី​ជម្លៀស​ពលរដ្ឋ​អាមេរិក​។ យើង​មិនបាន​នាំ​អ្នក​រាល់គ្នា​ចេញ​តាម​ដែល​យើង​ចង់​បានទេ​។ ប៉ុន្តែ​ខ្ញុំ​គិតថា ប្រសិនបើ​យើង​បន្ត​នៅ​១០​ថ្ងៃ​ទៀត យើង​នឹងមិន​ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​ចេញមកក្រៅ​បានទេ ហើយ​នៅតែមាន​មនុស្ស​ខកចិត្ត​។ វា​ជា​ស្ថានភាព​ដ៏​លំបាក​មួយ​”​។​ លោក McKenzie និយាយថា ជើងហោះហើរ​ចុងក្រោយ​ដែលជា​យន្តហោះ​ដឹកជញ្ជូន​យោធា​ធុន C-17 បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ Hamid Karzai មួយ​នាទី​មុន​ពាក់​កណ្តាលអធ្រាត្រ (​ម៉ោង​នៅ​ទីក្រុង​កា​ប៊ុល​)​។​

​ជុំវិញ​ការចាកចេញ​របស់​កង​ទ័ព​អាមេរិក ក្រុម​តា​លី​បង់ ការបាញ់​កាំភ្លើង​អបអរសាទរ​បាន​ផ្ទុះឡើង​នៅ​ទីក្រុង​កា​ប៊ុល​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អង្គារ​៣១ ​សីហា​ ​ដោយ​មន្ត្រីជាន់ខ្ពស់​តា​លី​បង់​បាន​សាទរ​ចំពោះព្រឹត្តិការណ៍​នេះ​ថា “ជា​ពេលវេលា​ប្រវត្តិសាស្ត្រ​” ដោយ​ប្រកាសថា អា​ហ្វ​ហ្គា​នី​ស្ថាន​ឥឡូវនេះ ទទួលបាន “​ឯករាជ្យ​ពេញលេញ​” ហើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *