ព័ត៌មានជាតិ

លោ​ក​​​ជំ​​​ទា​​​វ​​​ ​​​​បា​​​ន​​ ​​​ស្រី​​​​មុំ​ ​អ​ភិ​បា​ល​ខេ​ត្ត​​​ប៉ៃ​លិន​​ ​ ​​នាំ​យក​​​រ​ទេះ​រុ​ញ ​និ​ង​​​ស្បៀ​ង​អាហា​រ ​​ចែ​ក​ជូ​ន​​គ្រួ​សា​រ​​​ជ​ន​ពិ​ការ ​ចំ​នួ​ន​​​១៥​​​គ្រួ​សា​រ​

ខេត្ត​​ប៉ៃ​លិន​ ​​​៖​ ​កា​ល​ពី​​​ថ្ងៃម្សិ​​​ល​​​មិ​ញ ​លោ​ក​ជំ​ទា​វ​ ​បា​ន​ ​ស្រី​មុំ ​អ​ភិ​បា​ល​ខេ​ត្ត​ ​និ​ង​​​ជា​​​ប្រ​​ធា​ន​​​គណៈ​ក​ម្មា​ធិ​​កា​រ​​​សា​ខា​​​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុជា​​​​ខេ​ត្ត​​​ប៉ៃ​លិ​ន​​ ​បា​​ន​​​អ​ញ្ជើ​ញ​​​ចុះ​​​សំណេះ​សំ​ណា​​ល​​សួ​រ​សុ​ខ​ទុ​ក្ខ​ ​និ​ង​​នាំ​យ​ក​​​រ​ទេះ​រុ​ញ​ ​​ស​ម្រា​ប់​​​ជ​ន​ពិកា​រ​​ ​ព្រ​ម​ទាំ​ង​​​ស្បៀ​ង​អា​ហា​រ​ ​ដែ​ល​ជា​​​អំ​ណោ​យ​​​ដ៏​​​ថ្លៃ​ថ្លា​​​រ​ប​ស់​​​ស​ម្តេ​ច​​​កិ​ត្តិ​​​ព្រឹ​ទ្ធ​​​បណ្ឌិ​ត​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុ​ន​ សែ​ន​ ​ប្រ​ធា​ន​​​កា​ក​បា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា​ ​ម​ក​​​ចែ​ក​ជូ​ន​​​ដ​ល់​​​គ្រួ​សា​រ​​​ជ​ន​ពិ​កា​រ​ ​ដែ​ល​មា​ន​​​ជី​វ​ភា​ព​​​ខ្វះ​ខា​ត ​ចំ​នួ​ន​ ​១​៥​​​គ្រួ​សា​រ​ នៅ​ក្នុ​ង​​​ស​ង្កា​ត់​​​ប​រ​​​យ៉ា​​​ខា ​និ​​ង​​​សង្កា​ត់​​​អូ​រ​​​តា​​​វ៉ៅ​ ​ក្រុ​ង​ប៉ៃ​លិ​ន​ ​និ​ង​​​ឃុំ​​​ស្ទឹ​ង​ត្រង់​ ​ស្រុ​ក​​​សា​លា​​​ក្រៅ​ ​ខេ​ត្ត​​​ប៉ៃលិ​ន​ ​​។​​​

​​​នា​ឱ​កា​ស​​​សំ​ណេះ​សំ​ណា​ល​ ​លោ​ក​ជំ​ទា​វ​ ​បា​ន ​ស្រី​មុំ​ ​បា​ន​​​នាំ​ម​ក​​​នូ​វ​​​ប្រ​សា​ស​ន៍​​​ផ្ដាំ​ផ្ញើ​​​សួ​រសុ​ខ​ទុ​ក្ខ​ ​និ​ង​​​ក្ដី​​​នឹក​រ​លឹ​ក​ ​អា​ណិ​ត​អា​សូ​រ​​​ក្រៃ​លែ​ង​​​ពី​​​សំ​ណា​ក់​​​ស​ម្តេ​ច​​​តេ​​​ជោ​ ​ហ៊ុ​ន​ ​សែ​ន​ ​និ​ង​​​ស​ម្ដេ​ច​​​កិ​ត្តិ​​​ព្រឹ​ទ្ធ​​​ប​ណ្ឌិ​ត​ ​ប៊ុន​ ​រ៉ា​នី​ ​ហ៊ុ​ន​សែ​ន​ ​​ប្រ​ធា​ន​​​កា​ក​បាទ​​ក្រហ​ម​ក​​ម្ពុជា​ ​ដែ​ល​​​ស​ម្ដេ​ច​​​ប្រ​ធា​ន​ ​ជា​​​មា​តា​​​ម​នុ​ស្ស​ធ​ម៌​​​ក​ម្ពុ​ជា ​តែ​ង​តែ​​​គិ​ត​គូ​​​ពី​​​សុ​ខ​ទុ​ក្ខ​​​រ​ប​ស់​ ​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ងា​យ​​​រ​ង​គ្រោះ​ ​និ​ង ​​រ​ង​គ្រោះ​​​ដោ​យ​​​គ្រោះ​ម​ហ​ន្តរា​យ​ ​និ​ង​​​ឧ​​​ប​​​ទ្ទេ​​​ហេ​តុ​​​ផ្សេង​ៗ​ ​នៅ​​​ទូ​ទាំ​ង​ប្រ​ទេ​ស​ ​គ្រ​ប់​ពេ​ល​វេ​លា​ ​ដោ​យ​​​មិន​មា​ន​​​កា​រ​រើ​ស​អើ​ង​​វ​ណ្ណៈ​ ​ជា​តិ​​​សា​ស​ន៍​ ​ព​ណ៌​​​សម្បុ​រ​ ​ឬ​​​និ​ន្នា​កា​រ​​ន​យោ​បា​យ​​​អ្វី​​​ឡើ​យ​ ​ជា​ពិ​សេស​​​មិ​ន​​​ប​ណ្តោ​យ​ឱ្យ​​​ព​ល​រ​ដ្ឋ​​​ណា​​​ម្នា​ក់​​​ស្លា​ប់​​​ដោយ​​​អ​ត់​បា​យ​ ​មិ​ន​បា​ន​​​ដឹ​ង​ ​និ​ង​​​មិ​នបា​​ន​​ជួ​យ​​​ដោះ​ស្រា​យ​​​នោះ​ទេ​​។​​

​លោ​ក​ជំ​ទា​វ​ ​បា​ន​ ស្រី​មុំ​ ​​ក៏បា​ន​​​មា​ន​ប្រ​សា​សន៍​​​ផ្តាំ​ផ្ញើ​​​ដ​ល់​​​ប​ង​ប្អូ​ន​​​គ្រួ​សា​រ​ ​ជន​​ពិកា​រ​ ​និ​ង​​​ប្រ​ជាព​ល​រ​ដ្ឋ​ ​ទាំ​ង​​អ​ស់​ ​សូម​​​​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​​​ទៅ​លើ​​ប​​ញ្ហា​​សុ​ខ​ភា​​ព​ ​ដោ​យ​​​ត្រូ​វ​​​រ​ក្សា​​​អ​នា​ម័​យ​​​ក្នុ​ង​​​កា​រ​រ​ស់​នៅ​​​ជា​ប្រ​ចាំ​ ​ដូ​ចជា​ ​៖ លាងដៃ​នឹង​សាប៊ូ ហូប​ទឹក​ឆ្អិន និង​ដេក​ក្នុង​មុង​ជានិច្ច ដើម្បី ចៀសវាង​ការកើតមាន​ជំងឺ​តម្កាត់​ផ្សេងៗ ជាពិសេស​ជម្ងឺ​កូ​វីត​-១៩ ដែល​យើង​ត្រូវ​រួមគ្នា​ប្រយុទ្ធប្រឆាំង បង្ការ​ទប់ស្កាត់​ការពារ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សហគមន៍ ហើយ​ត្រូវ​រួមគ្នា​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​វិធានការ ការពារ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គឺ ៣​ការពារ ៣​កុំ ក្នុងនោះ​បើ​បងប្អូន​មាន​បញ្ហា​សុខភាព ឬ​ករណី​សង្ស័យ សូម​ប្រ​ញ៉ាប់​ប្រញាល់ រាយការណ៍​មក​អាជ្ញាធរ​មូលដ្ឋាន ដើម្បីអោយ​ក្រុមគ្រូពេទ្យ​ជំនាញ ធ្វើការ​ពិនិត្យ​សុខភាព ឬ​ធ្វើ​សំណាក និង​ទទួល​ការព្យាបាល​បាន​ទាន់ពេលវេលា​។​

សូមបញ្ជាក់ថា អំណោយ​ដែល​ផ្ដល់ជូន​ដល់​គ្រួសារ​ជនពិការ ទាំង ១៥​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន​៖ រទេះរុញ​ចំនួន ១ អង្ករ មី ទឹកបរិសុទ្ធ​វី​តា​ល់ ត្រីខ ទឹកស៊ីអ៊ីវ ម៉ាស់ ឃី​ត ១ មុង ក្រមា សា​រ៉ុង ភួយ ខ្នើយ កន្ទេល​ និង​ថវិកា​មួយចំនួន​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *