ព័ត៌មានអន្តរជាតិ

សង​គំនុំ​ភ្លា​ម​ៗ​ ​ស​ហ​រ​ដ្ឋ​អាមេ​រិ​ក ​​បើ​ក​​​កា​រ​វា​យ​ប្រ​ហារ ​​​តាម​​​អា​កា​ស ​​លើ​​​ក្រុ​ម​ I​S​I​S​ ​នៅ​​​អា​​​ហ្វ​​ហ្គា​​​នី​​​ស្ថា​ន​

អន្ត​រជា​តិ​ ​៖​ ​យោ​ង​តាម​​​សា​រ​ព័​ត៌​មា​ន​ ​A​P​​​ បា​ន​ឲ្យ​ដឹ​ង​ថា​ ​យោ​ធា​​​សហ​រ​ដ្ឋ​អា​មេ​រិ​ក​​​បា​ន​​វា​យ​ប​ក​​​ទៅ​លើ​​​ក្រុ​ម​​រ​ដ្ឋ​​​អ៊ី​ស្លា​ម​ ​ដោ​យ​បាន​​​ទ​ម្លា​ក់​​​គ្រា​ប់បែ​ក​​​លើ​​​ស​មា​ជិ​ក​ I​SIS​ ​នៅ​​​អា​​​ហ្វ​​ហ្គា​​​នី​​​ស្ថា​ន​ ​បន្ទា​ប់​ពី​​​កា​រ​​​បំ​ផ្ទុះ​​​គ្រា​ប់​បែ​ក​​អ​ត្ត​ឃា​ត​​​ដែ​ល​​ក្រុ​ម​​​នេះ​​​អះ​អា​ង​ថា​ ​បា​ន​ស​ម្លា​ប់​​ជ​ន​ជា​តិ​​​អា​​​ហ្វ​​​ហ្គា​​នី​​​ស្ថា​ន​​​១​៦​៩​​នា​ក់​ ​និ​ង​​​ទា​ហា​ន​​​អា​មេរិ​ក​​​១​៣​​​នា​ក់​​​នៅ​​អា​កា​ស​យា​ន​ដ្ឋា​ន​​​កា​​​ប៊ុល​​​។​ ​

​បញ្ជាការ​កណ្តាល​អាមេរិក​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ធ្វើការ​វាយប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ប្រឆាំងនឹង​សមាជិក​រដ្ឋ​អ៊ីស្លាម ដែល​ត្រូវបាន​គេ​ជឿជាក់ថា ជាប់​ពាក់ព័ន្ធ​ក្នុងការ​រៀបចំ​ផែនការ​វាយប្រហារ​ប្រឆាំង​អាមេរិក​នៅ​ទីក្រុង​កា​ប៊ុល​។​

​ទីបញ្ជាការ​កណ្តាល​នៃ​យោធា​អាមេរិក​បានប្រកាសថា កងទ័ព​អាមេរិក​បាន​បើក​ការវាយប្រហារ ដោយ​ប្រើប្រាស់​យន្តហោះ​ដ្រូ​ន​មួយគ្រឿង ប្រឆាំងនឹង​សមាជិក​ក្រុម ISIS នៅក្នុង​ខេត្ត ណា​ង​ហ្គា​ហា (Nangahar) នៃ​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន ព្រោះ​អាមេរិក​ជឿជាក់ថា ពួកគេ​ទាំងនេះ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការវាយប្រហារ ដោយ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត លើ​អាកាសយានដ្ឋាន​អន្តរជាតិ​ជាតិ​ទីក្រុង​កា​ប៊ុល កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ ដែល​បាន​បណ្តាល​ឲ្យ​ជនជាតិ​អា​ហ្វ​ហ្គា​នី​ស្ថាន ១៦៩​នាក់ និង​ទាហាន​អាមេរិក ១៣​នាក់​បាត់​បង់ជីវិត​

​ការវាយប្រហារ​តាម​អាកាស​គឺធ្វើឡើង​តាម​ការសន្យា​របស់​ប្រធានាធិបតី ចូ បៃ​ដិ​ន ដែល​គាត់​និយាយថា​ជនដៃដល់​នៃ​ការវាយប្រហារ​នេះ​នឹង​មិនអាច​លាក់បាំង​បានឡើយ​។ លោក​បាន​មានប្រសាសន៍ថា “ យើង​នឹង​តាម​ចាប់ខ្លួន​អ្នក​ហើយ​សង​អ្នក​វិញ​” ៕

Leave a Reply

Your email address will not be published. Required fields are marked *