ព័ត៌មានសន្តិសុខសង្គម

​​​ក្លិ​ន​​សំ​ណា​ក​​នៃ ​​អ្ន​ក​​​ជ​ម្ងឺ​​​កូ​​​វី​ដ​​១​៩​ ​ត្រូ​វបា​ន​សុ​ន​​ខ​​៣​​​ក្បា​ល​​ ​ហិ​ត​​រ​ក​ឃើ​ញ​ ប្រ​ក​ប​ដោ​យ​​​ជោ​គ​ជ័យ ​​ក្នុ​ង​ដំ​ណា​ក់​កា​ល ​​ហ្វឹ​ក​ហ្វឺ​ន​​​បឋ​ម​

ខេត្តកំ​ព​ង់ឆ្នាំ​ង​ ​៖​ ​ ​នៅ​​​វិទ្យា​ស្ថាន​​​ប​ច្ចេក​ទេ​ស​​​ស​ក​ម្ម​​​ភា​ព​​កំ​ចា​ត់​មីន​ ​​(​​​ស៊ី​ម៉ា​ក់​​ខេ​ត្ត​កំ​ព​ង់​ឆ្នាំ​ង​​) ​​ម​ន្ត្រី​​​ស៊ី​ម៉ា​ក់​​​បា​ន​​​ចុះ​ម​ក​​​ពិ​និ​ត្យ​​​និ​ង​​​វា​យ​​​តំ​លៃ​​​កា​រ​ងា​រ​​​សិ​ក្សា​​​ស្រាវ​ជ្រា​វ​​​និ​ង​​​អ​ភិ​វ​ឌ្ឍ​ន៍​​ប​ច្ចេ​ក​ទេ​ស​​​សុ​​ន​ខ ​​ហិ​ត​​​រក​​អ្ន​ក​​​ផ្ទុ​ក​​​​វីរុ​ស​​​កូ​​​វី​ដ​​​-​១​៩​ ​នា​​ថ្ងៃ​​​ច​​​ន្ទ័​ ​ទី​​​២​ ​ខែ​សី​ហា​ ​ឆ្នាំ​​​២​០​២​១​ ​នេះ។​

​ក្រោយពី​បានទទួល​សំណាក​ក្លិន​(VOC)​អ្នក​ជម្ងឺ​កូ​វីដ​-១៩​ចំនួន​៤៨​សំណាក ពី​ក្រុមការងារ​បច្ចេកទេស​នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​សំណាក​ទាំង​៤៨​បាន​ឆ្លងកាត់​ត្រួតពិនិត្យ​PCR និង​ការបណ្តុះ​មេរោគ (cell culture)​ដើម្បី​ធានា​សុវត្ថិភាព​សំណាក​ក្នុង​ការបំរើ​ការងារ​ហ្វឹកហ្វឺន ក្រុម​ជំនាញ​សុនខ​ស៊ីម៉ាក់​បាន​ដំណើរការ​ហ្វឹកហ្វឺន​សុនខ​ហិតក្លិន​អ្នក​ផ្ទុក​វីរុស​កូ​វីដ​+១៩​នេះ​តាម​ផែនការ ។

​សូម​អបអរសាទរ​ចំពោះ​សុនខ​ក្រុមទី​១​ចំនួន​៣​ក្បាល​ដែល​បាន​ហិត​រកឃើញ​ក្លិន​សំណាក​នៃ​អ្នក​ជម្ងឺ​កូ​វីដ​-១៩​ប្រកបដោយ​ជោគជ័យ​ក្នុងដំណាក់កាល​ហ្វឹកហ្វឺន​ស្រាវជ្រាវ​បឋម​នេះ​។​រីឯ​សុនខ​ក្រុមទី​២​ចំនួន​៧​ក្បាល​ទៀត កំពុងមាន​វឌ្ឍនភាព​គួរឱ្យកត់សំគាល់ ។ ជា​លក្ខណ​:​បច្ចេកទេស​សុនខ​អាច​ហិត​រកឃើញ​ក្លិន​សំណាក​ក្នុង​រយ​:​ពេល​ប្រមាណ​តែ​១០-១៥​វិនាទី​។

​ការប្រើប្រាស់​សុនខ​ហិត​អ្នក​ផ្ទុក​វីរុស​កូ​វីដ​-១៩​មាន​ប្រសិទ្ធភាព​សំរាប់​ហ្វូងមនុស្ស​ប្រមូលផ្តុំ​ច្រើន​ដូចជា​ព្រលានយន្តហោះ ច្រកទ្វារ​អន្តរជាតិ និង​ពហុកីឡាដ្ឋាន​ជាដើម​។ ជាមួយនេះដែរ​ផ្អែក​តាម​អ្នកជំនាញ ឱ្យបាន​ដឹងថា មិនទាន់មាន​ភស្តុតាង​ផ្លូវការ​ណាមួយ​បញ្ជាក់ថា​មានការ​ឆ្លង​វីរុស​កូ​វីដ​-១៩​ពី​មនុស្ស​ទៅ​សុនខ​ឡើយ ៕

Leave a Reply

Your email address will not be published. Required fields are marked *