ព័ត៌មានអន្តរជាតិ

ប្រទេស​ថៃ​​ ​មា​ន​​​អ្នក​ស្លា​ប់​​​ ដោយ​​​កូ​​វីដ ១៩ ​​ចំ​នួ​ន​​​១​៧​៨​​នា​ក់​​ទៀត​ ​​​និង​​​ឆ្ល​ង​​​ថ្មី​​ ១​៧​.​៩​៧០ ​​ករ​ណី នៅ​​ថ្ងៃ​នេះ​

អន្តរជាតិ ​៖​ នៅ​​​ព្រឹ​ក​​ថ្ងៃ​​​ច័​ន្ទ​​នេះ​​​ ក្រ​សួ​ង​សុ​ខា​ភិបា​ល​​​ថៃ​ បា​ន​​​រា​យ​ការ​ណ៍​​​ថា ​មា​ន​​​អ្ន​ក​ស្លា​ប់​​ដោ​​យសា​រ​​​ជំ​ងឺ​​​កូ​​វី​ដ​ ​១​៩​ ​ថ្មី​​ចំ​នួ​ន​ ​១​៧​៨​ នា​ក់​​និ ង​​​ក​រ​ណី​​ថ្មី​​​ចំ​នួ​ន​ ​១​៧​.​៩​៧​០ ​ក​រ​ណី ​​ក្នុ​ង​​​រ​យៈ​ពេ​ល​ ​២៤​ ​ម៉ោ​ង​​​ចុ​ង​​​ក្រោ​យ​នេះ​​។​​​

​អាជ្ញាធរ​ថៃ បាន​និយាយថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ គឺមាន ១៧.៧៩៥ ករណី​ជា​ប្រជាជន​ទូទៅ​និង ១៧៥ ករណី​ទៀត​ជា​អ្នកទោស​ក្នុង​ពន្ធនាគារ​។​

​ចាប់តាំងពី​ថ្ងៃទី ១ ខែមេសា នៅពេល​ផ្ទុះឡើង​រលក​ទី ៣ នៃ​កូ​វីដ ១៩ មាន​អ្នក​ឆ្លង​សរុប​ចំនួន ៦០៤.៤២១ នាក់​ក្នុងនោះ ៣៩១.៨១៥ នាក់​បានជា​សះស្បើយ​។​

​ចាប់តាំងពី​ជំងឺ​រាតត្បាត​នេះ​បាន​ផ្ទុះឡើង​កាលពីដើម​ឆ្នាំមុន មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ ១៩ សរុប​ចំនួន ៦៣៣.២៨៤ ករណី​ក្នុងនោះ ៤១៩.២៤១ នាក់​បានជា​សះស្បើយ​។ ចំនួន​អ្នក​ស្លាប់មាន​ចំនួន ៥.០៧៧ នាក់​នៅក្នុង​រលក​ទី ៣ នាំ​ឲ្យ​ចំនួន​អ្នកស្លាប់​សរុប​កើនឡើង​ដល់ ៥.១៦៨ នាក់​ចាប់តាំងពី​ការផ្ទុះ​ឡើង​នៃ​ជំងឺ​រាតត្បាត​កាលពីដើម​ឆ្នាំមុន​៕

Leave a Reply

Your email address will not be published. Required fields are marked *