រាជធានីភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹក នៅតាមបណ្តាស្ថានីយជលសាស្ត្រទាំង៨ រួមមានស្ថានីយ ៖
Related Articles
សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតជុំគ្រួសារ ធំ៣ជំនាន់រួមគ្នា
ភ្នំពេញ៖នេះជាលើកទី១ហើយដែលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញរូបថតជាលក្ខណៈគ្រួសារធំមានកូនបង្កើតកូនប្រសារចៅប្រុសស្រី រួមគ្នា៣ជំនាន់។ តាមការបង្ហោះរូបជាច្រើនសន្លឹក នៅលើផេករបស់សម្តេចតេជោ នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ បានរំលេចរូបថតដែលមានសុភមង្គល នៅក្នុងគ្រួសារដ៏ធំមួយ ដែលពោរពេញដោយភាពកក់ក្តៅ សុភមង្គលនិងជាទីស្រឡាញ់ពេញលេញ។រូបថតដែលសម្តេចតេជោបង្ហាញជាសាធារណៈនោះមានសមាជិកប្រមាណ៣០នាក់ មានសម្តេចទាំងទ្វេ កូនប្រុសស្រីនិងចៅប្រុសស្រី ។ ដោយសម្តេចបានរំលេចសាររៀបរាប់ថា “៣ជំនាន់មនុស្សមានជាង៣០នាក់ នេះគិតតែខ្លួនខ្ញុំ និងភរិយាតែប៉ុណ្ណោះ។ដោយមិនទាន់គិតបងប្អូនប្រុសស្រីខ្ញុំ៥នាក់និងបងប្អូនប្រុសស្រីភរិយាខ្ញុំ៣នាក់ទៀតផង។ បើគិតតែឪពុក ម្តាយខ្ញុំគាត់មានកូន ចៅនិងចៅទួតរហូតជាង១០០នាក់ឯណោះ។ សម្រាប់ខ្ញុំប្រហែលជាតាមគាត់មិនទាន់ទេព្រោះក្មេងៗពេលនេះមិនចង់មានកូនច្រើនទេ។ពេលជួបកូនៗនិងចៅៗកាលពីថ្ងៃ៥សីហាកន្លងមកបានចៅថតជាមួយចៅ១៩នាក់អវត្តមាន២នាក់គឺចៅទី១និង ចៅទី១៩។ចៅប្រុស៣នាក់និងចៅស្រីម្នាក់បានលេងភ្លេងនិងច្រៀងជូនជីដូនជីតាស្តាប់។ចៅប្រុស៣នាក់មកសុំថតរូបជាមួយជីតាប្រហែលចង់វាស់កម្ពស់ជាមួយជីតាហើយមើលទៅ”៕
ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុក អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ
រាជធានីភ្នំពេញ) ៖ នាព្រឹកថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ទទួលបន្ទុកអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបើកសវនកម្មផ្ទៃក្នុង សម្រាប់ការិយបរិច្ឆេទ២០២១ និងបណ្តាឆ្នាំពាក់ព័ន្ធ ស្ថិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ (រដ្ឋបាលស៊ីវិល សន្តិសុខសាធារណៈ និងពន្ធនាគារ)។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈអធិបតី និងអង្គពិធីទាំងមូល និងបានពាំនាំអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលតែងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញការបង្កើនល្បឿនកំណែទម្រង់នានាលើគ្រប់វិស័យ ដែលស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ។ ក្នុងន័យនេះ ការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តការងាររបស់យន្តការសវនកម្មផ្ទៃក្នុង ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ។ ជាកិច្ចបន្ទាប់ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍បន្ថែមទៀតថា សវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ ផ្តោតសំខាន់លើការពង្រឹងអភិបាលកិច្ច និងសុចរិតភាពនៃការគ្រប់គ្រងបុគ្គលិក ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ […]
ខេត្តព្រះសីហនុ អំពាវនាវដល់ពលរដ្ឋ ដែលធ្លាប់ចេញចូល ទីតាំងមួយចំនួន ដែលមានជនជាតិចិន២នាក់ ឆ្លងកូវីដ១៩ សូមទៅធ្វើតេស្ត និងធ្វើចត្តាឡីស័ក១៤ថ្ងៃ
ខេត្តព្រះសីហនុ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ដោយអំពាវនាវប្រជាពលរដ្ឋ ដែលធ្លាប់ចេញចូល នៅសណ្ឋាគារជីនប៉ីទាំង៣សាខា និងអគារស្នាក់នៅរួមរបស់បុគ្គលិកក្រុមហ៊ុនជីនប៉ី ចាប់ពីយប់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ និងសណ្ឋាគារហ័ងហ្គ័នជាយី ចាប់ពីយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ឬដឹងថាខ្លួនបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ ដែលជាជនជាតិចិនទើបរកឃើញវិជ្ជមានទាំង២នាក់ សូមអញ្ជើញទៅធ្វើតេស្តរកកូវីដ១៩។ រដ្ឋបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរក្រសួងសុខាភិបាលខេត្តព្រីហនុ ប្រចាំការនៅសាលាបឋមសិក្សា អនុវិទ្យាល័យ តេជោសែន កម្មករ ស្ថិតនៅវិថីឯករាជ្យ (ផ្លូវ១០០) សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ចាប់ពីម៉ោង១រសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះតទៅ ដើម្បីក្រុមការងារពិនិត្យយកសំណាកធ្វើតេស្ត និងធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ។ សូមជម្រាបថា ស្ត្រីជនជាតិចិន២នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩ នៅខេត្តព្រះសីហនុ ដោយបច្ចុប្បន្នអ្នកជំងឺកំពុងដាក់ឲ្យនៅដាច់ដោយឡែក និងផ្តល់ការព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ៕