ព័ត៌មានជាតិ

អណ្តើក​​ហ្លួ​ង​ ៨​​​ក្បា​ល​ ត្រូវបាន​ប្រគ​ល់​​ទៅ ​​​មជ្ឈ​ម​ណ្ឌ​ល​​អ​ភិ​រ​ក្ស​​ស​ត្វ​​ល្មូ​ន ​​ខេ​ត្ត​កោះ​កុង​ ​ក្រោ​យ​​ចិ​ញ្ចឹ​ម​​​ថែទាំ​​ មានរយៈ​ពេល​​​ជិត​ ៦​​​ឆ្នាំ​​

ខេ​ត្តកោះ​កុ​ង ​​៖​ ​កា​ល​ពី​​ស​ប្តា​ហ៍​​​ក​ន្ល​ងទៅ​ ​ម​ជ្ឈ​ម​ណ្ឌ​ល​​អ​ង្គ​រ​​​ស​ម្រា​ប់​​កា​រ​អ​ភិ​រ​ក្ស​​​ជីវៈ​ច​ម្រុះ​ ​ស​ហ​កា​រ​​ជា​មួ​យ​​​អ​ង្គ​កា​រ​ ​W​C​S​ ​និ​ង​​​ដោ​យ​មា​ន​​កា​រ​អ​នុ​ញ្ញា​តិ​​​និ​ង​​គាំ​ទ្រ​​​ពី​​​រ​ដ្ឋ​បា​ល​​​ជ​ល​ផ​ល​ ​បាន​​​ប​ញ្ជូ​ន​​​អ​ណ្តើ​ក​​​ហ្លួ​ង​​​(​​​ឬ​​​អ​ណ្តើ​ក​​​ស​រ​សៃ​​​)​​ជំ​ទ​ង់​​​ឈ្មោ​ល​​​ចំ​នួ​ន​​​៨​​​ក្បា​ល​​​ទៅ​កា​ន់​​​មជ្ឈ​ម​ណ្ឌ​​ល​​អ​ភិ​រ​ក្ស​​​ស​ត្វ​​​ល្មូ​​​ន​​ខេ​ត្ត​កោះ​កុ​ង​​​រ​ប​ស់​​អ​ង្គ​កា​រ​​​W​C​S​ ​ក្រោ​យ​ពី​​​អ​ណ្តើ​ក​​​ហ្លួ​ង​​​ទាំ​ង​នោះ​ ​បា​នទ​ទួ​ល​​​កា​រ​ចិ​ញ្ចឹ​ម​​​ថែ​ទាំ​​​អ​ស់​​​រ​យៈ​ពេ​ល​​​ជិ​ត​ ​៦​​ឆ្នាំ​​ ។​​​​

​​​អ​ណ្តើ​ក​​​ហ្លួង​​​ឈ្មោ​ល​​​ទាំ​ង​៨​​​ក្បា​ល​​​នោះ​ ​ស្ថិ​ត​ក្នុ​ង​​​ចំ​ណោ​ម​​​អ​ណ្តើ​ក​​​ហ្លួ​ង​​​២​៥​​​ក្បា​ល​ ​ដែ​ល​​​ក្រុ​ម​​​កា​​រពា​រ​​​ស​ម្បុ​ក​​​អ​ណ្តើ​ក​​​នៃ​​​អ​ង្គ​កា​រ​ W​C​S​ ​បា​ន​​​ប្រ​មូ​ល​យ​ក​​​ពី​​​ឆ្នេ​រ​​​ខ្សា​ច់​​តា​ម​​​ប្រ​ព័​ន្ធ​​​ព្រែ​ក​​​ស្រែ​អំ​បិ​ល ​​ក្រោ​យ​ពេ​ល​​​ញា​ស់​ ​និ​ង​​បា​ន​​​​ប​ញ្ជូន​​​ទៅ​កា​ន់​​​ម​ណ្ឌ​ល​​​ថែ​ទាំ​​​អ​ណ្តើ​ក​​​ហ្លួ​ង​​​រ​ប​ស់​​​អ​ង្គ​កា​រ​ ​W​C​S​ ​មួ​យ​រ​យៈ​​​ពេ​ល​​ខ្លី​ ​ប​ន្ទា​ប់​ម​ក​​​ក៏​បា​ន​​​ប​ញ្ជូ​ន​​​ទៅ​កា​ន់​​​ម​ជ្ឈ​ម​ណ្ឌ​ល​​​អ​ង្គ​រ​​​ស​ម្រា​ប់​​​កា​រ​អ​ភិរ​ក្ស​​​ជី​វៈ​ច​ម្រុះ​​​ដើ​ម្បី​​​ចិ​ញ្ចឹ​ម​​​ថែ​ទាំ​​ប​ន្ត​​​ក្នុ​ង​​​គោ​ល​បំ​ណ​ង​​​កា​រ​ពា​រ​​​និ​ង​​​អ​ភិ​រ​ក្ស​​ប្រ​ភេ​ទ​​​អ​ណ្តើ​ក​​នេះ​កុំ​ឱ្យ​​​ផុ​ត​​ពូ​ជ​​​។​​

​​​ក្រុ​ម​កា​រ​ងា​រ​​​ម​ជ្ឈ​ម​ណ្ឌ​ល​​​អ​ង្គ​រ​​​ស​ម្រា​ប់​​​កា​រអ​ភិ​រ​ក្ស​​​ជី​វៈ​ច​ម្រុះ​​​បា​ន​ធ្វើកា​រ​​​​តាម​ដា​ន​​​និ​ង​​​ពិ​និ​ត្យ​​​សុ​ខ​ភា​ព​​​ស​ត្វ​​ប្រ​ចាំ​ឆ​មា​ស​​​ដើ​ម្បី​​​ពិ​និ​ត្យ​​​តា​ម​ដា​ន​​​ភា​ព​​​ច​ម្រើ​ន​​​វ័​យ​​​​រប​ស់​​​អ​ណ្តើ​ក​​​ទាំ​ង​នេះ​​​កា​ល​ពី​ដើ​ម​​​ស​ប្តា​ហ៍​​​ក​ន្លង​ទៅ​​​។​ ​អ​ណ្តើ​ក​​​ទាំ​ង​នេះ​​ឈា​ន​ដ​ល់​​​វ័​យ​​​អា​ច​​​ប​ង្ក​​​កំ​ណើ​ត​​​បា​ន​​​ហើ​យ​​ ។​ ​ចំ​នួ​ន​​​អណ្តើ​ក​​​ហ្លួ​ង​​​ស​រុ​ប​​​នៅ​ក្នុ​ង​​​ម​ជ្ឈ​ម​ណ្ឌ​ល​​​អ​ង្គ​រ​​​ស​ម្រា​ប់​​​កា​រ​អ​ភិ​រ​ក្ស​​​ជី​វៈ​ច​ម្រុះ​​​មា​ន ​២​៦​​​ក្បា​ល​ ​ក្នុ​ង​នោះ​​​មា​ន​​ឈ្មោ​ល​​​ចំ​នួ​ន​ ​១​៩​​ក្បា​ល​ ​​។​

​​ដើ​ម្បីឱ្យ​ចំនួន​អណ្តើ​កញី និង​ឈ្មោល​សម​មាត្រ​គ្នា​សម្រាប់​ការបន្ត​ពូជ ក្រុមការងារ​បានសម្រេច​ដក​អណ្តើក​ហ្លួង​ឈ្មោល​ចំនួន ៨​ក្បាល​ចេញ​និង​បញ្ជូន​ទៅកាន់​មជ្ឈមណ្ឌល​អភិរក្ស​សត្វ​ល្មូ​ន​ខេត្តកោះកុង​ដើម្បី​បន្ត​ពូជ​នៅ​ទីនោះ​និង​គ្រោង​លែង​វា​ចូលទៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​វិញ​នៅ​ចុង​ឆ្នាំនេះ​។​ ​អណ្តើក​ហ្លួង​ត្រូវ​ចាត់ថ្នាក់​ក្នុងចំណោម​អណ្តើក​ទឹកសាប​និង​អណ្តើក​គោក​ចំនួន ២៥​ប្រភេទ​ដែល​ទទួលរង​ការគំរាមកំហែង​ជិត​ផុត​ពូជ​បំផុត​នៅលើ​ពិភពលោក​។ ​ប្រភេទ​អណ្តើក​នេះ ត្រូវបាន​កត់ត្រា​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ IUCN ថា​ជា​ប្រភេទ​អណ្តើក​ជិត​ផុត​ពូជ​បំផុត និង​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ល្មូ​ន​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ដែល​បានកំណត់​ក្នុង​ព្រះរាជក្រឹត្យ​ឆ្នាំ ២០០៥​ ។

​សកម្មភាព​មួយចំនួន​មានដូចជា​ការនេសាទ​ខុសច្បាប់ ការធ្វើ​អាជីវកម្ម​ហួសប្រមាណ ការបាត់បង់​ទីជម្រក និង​ការធ្វើ​អាជីវកម្ម​ខ្សាច់​នៅតាម​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​នៅក្នុង​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់ទី​ជម្រក​និង​ការបង្ក​កំណើត​របស់​សត្វ​អណ្តើក​ប្រភេទ​នេះ ដែល​គេ​រកឃើញថា​មាន​វត្ត​មានតែ​នៅក្នុង​ប្រព័ន្ធ​ព្រែក​ស្រែអំបិល​ស្ថិតនៅ​ខេត្តកោះកុង​និង​ខេត្ត​ព្រះសីហនុ​ក្នុងប្រទេស​កម្ពុជា ប៉ុណ្ណោះ​។ សត្វ​អណ្តើក​ទាំងនេះ​កំពុងតែ​ប្រឈម​ទៅនឹង​ការវិនាស​ផុត​ពូជ​ ៕​

Leave a Reply

Your email address will not be published. Required fields are marked *