ព័ត៌មានអន្តរជាតិ

ថ្ងៃ​នេះ​​ ប្រទេស​ថៃ​​ ​ប្រកា​ស​​​រ​ក​ឃើញ​ ​​អ្ន​ក​​ឆ្ល​ង​​កូ​​វីដ ១៩ ​​រ​ហូ​តដ​ល់​​​ទៅ ​១​៣​.​៦​៥​៥​ ក​រ​ណី​​

អន្តរជាតិ ៖ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ ក្រសួងសុខាភិបាល​ថៃ បានប្រកាស​រកឃើញ​ក​រ​ណី​ឆ្លង​កូ​វីដ​១៩​ប្រចាំថ្ងៃ​បំបែក​កំណត់ត្រា​ទៀតហើយ​ទៅដល់​១៣.៦៥៥ ករណី​និង​អ្នកស្លាប់​ថ្មី ៨៧ នាក់​ក្នុង​រយៈពេល ២៤ ម៉ោង​កន្លងមក​

​ក្រសួងសុខាភិបាល​ថៃ បាន​និយាយថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មី​ខាងលើ​គឺ មាន​ចំនួន ១៣.១១០ ករណី​ជា​ប្រជាជន​ទូទៅ​និង ៥៤៥ នាក់​ទ​ផរ​ក្នុងចំណោម​អ្នកទោស​ពន្ធនាគារ​។​

​ក្នុង​រយៈពេល​ដូចគ្នានេះដែរ​អាជ្ញាធរ​សុខាភិបាល បានប្រកាសថា​អ្នកជំងឺ​Covid-19 ចំនួន ៧.៩២១ នាក់​បានជា​សះស្បើយ​ហើយ​ត្រូវបាន​បញ្ជូន​ចេញពី​មន្ទីរពេទ្យ​៕

Leave a Reply

Your email address will not be published. Required fields are marked *