ព័ត៌មានសន្តិសុខសង្គម

យោ​ធា​​ស័​ក្តិ​​៣​​​ម្នា​ក់ ​​ដេ​ក​ស្លា​ប់​​​លើ​​អ​ង្រឹ​ង​ ​​​នៅ​​ក​ន្លែ​ង​​ ប៉ុ​ស្តិ៍​​​យាម​ ​​ទ​ប់​ស្កា​ត់​​​ពល​ក​រ​​​ឆ្ល​ងដែ​ន​​​ខុ​ស​ច្បា​ប់​ នៅ​​​ព្រំ​ប្រទ​ល់​ ខេ​ត្ត​ប​ន្ទា​យមា​ន​ជ័​យ​ និ​ង​​ខេ​ត្ត​​ឧ​​​ត្ត​​​រ​​មា​ន​ជ័​យ​​

ខេត្តបន្ទាយមានជ័យ ៖ កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១​ខែកក្កដា ឆ្នាំ​២០២១ មានមន្ត្រី​យោធា​ម្នាក់​បាន​ដេកស្លាប់​នៅក្នុង​អង្រឹង​នៅ​កន្លែង​ប៉ុស្តិ៍​យាម​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់​នៅ​ព្រំប្រទល់ ខេត្តបន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

ជនរងគ្រោះ ឈ្មោះ​ជិន ឈុត ឋានន្តរស័ក្តិ​អនុសេនីយ៍ឯក​(​ស័ក្តិ​៣) ឋានៈ​ជា​មេបញ្ជាការរង កងអនុសេនាធំ​ទី​២ កងឯកភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​បន្ទាយមានជ័យ​។​

តាមព័ត៌មានបានបញ្ជាក់​ឲ្យ​ដឹងថា​នៅវេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២១​គេ​ប្រទះឃើញ​គាត់​ដេកស្លាប់​លើ​អង្រឹង​នៅ​កន្លែង​ប៉ុស្តិ៍​យាម​ត្រួ​ពិនិត្យ​ទប់ស្កាត់​ពលករ​ឆ្លងដែន​ខុសច្បាប់ នៅ​ព្រំប្រទល់​ខេត្តបន្ទាយមានជ័យ​និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្នុងនោះ​មាន​កងកម្លាំង​នគរបាល​វរ​សេនា​តូ​ចក​ការពារ​ព្រំដែន​គោក​លេខ​៨០៧​និង​កម្លាំងយោធា​៦​នាក់​នៅ​ជាមួយ​ផងដែរ ។

ករណី​មន្ត្រី​យោធា​ដេកស្លាប់​គ្មាន​អ្នកណា​បានដឹង​នោះ​បើតាម​ការអះអាង​ឲ្យ​ដឹង​ពី​ក្រុមគ្រួសារ​សព មុនពេល​ស្លាប់​ប្តី​របស់គាត់​បាន​ទៅផ្ទះ​ហើយ​ប្រាប់ថា​មិន​ស្រួលខ្លួន​មាន​អា​ការៈឈឺ​ក្បាល បន្ទាប់មក​គាត់​បាន​កោសខ្យល់​ឲ្យ រួច​ក៏​ត្រឡប់មក​កន្លែងធ្វើការ​វិញ លុះ​ព្រឹក​ឡើង​ទទួលដំណឹង​ថា​ប្តី​គាត់​ស្លាប់​តែម្តង​។​

មន្ត្រីនគរបាល​ជំនាញ ក៏ដូចជា​គ្រូពេទ្យ​បាន​ចុះ​ពិនិត្យ​សាកសព ។​ប៉ុន្តែ​អវិជ្ជមាន​កូ​វីដ​១៩​។​ទន្ទឹម​នោះ បើ​ពិនិត្យ​លើ​ដងខ្លួន​សព ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ​នឹង​បទល្មើស​ទេ​តាម ការអះអាង​របស់​គ្រូពេទ្យ បញ្ជាក់ថា មន្ត្រី​យោធា​ដែល​ស្លាប់​នេះ​គាត់​កើត​ជម្ងឺ​ខ្វះ​ជាតិ​ស្ក​សព​ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ​ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *