ព័ត៌មានអន្តរជាតិ

ភ្លៀ​ង​​​​​​ធ្លា​​ក់​​​​ខ្លាំ​​ង ​​​​​​ខុ​​​សពី​​​​​ធ​​ម្ម​​​តា​​​​ ​ប​​​ង្ក​​​​​​ជា​​​​ទឹ​​​ក​​​ជំ​​ន​​ន់ ​​​​បា​​​ន​​​​​​វា​​​យ​ប្រ​​​ហា​​រ ​​​​​​ខេ​​​ត្ត ​​​H​​​e​​​n​a​n​ ប្រ​ទេ​ស​ចិន​​

អន្តរជាតិ ៖ ​ភ្លៀង​​ធ្លា​ក់​​ដ៏​​​អា​ក្រ​ក់​​បា​ន​ធ្វើ​​​ឲ្យ​​​ផ្អា​ក​​​ប្រព័​ន្ធ​​​ផ្លូ​វ​​​ក្រោ​ម​​ដី​​​រប​ស់​​ទីក្រុ​ង​ ​ប​ន្ស​ល់ទុ​ក​​​អ្ន​ក​ដំ​ណើ​រ​​ជា​ច្រើ​ន​​​នា​ក់​​​ជា​ប់​​ដែ​ល​មា​ន​​​ទឹ​ក​​ក​ម្ព​ស់​​ត្រឹ​ម​​ច​ង្កេះ​​ ​​នៅ​​​ទី​ក្រុ​ង ​Z​h​e​n​g​zh​o​u​ ​ដែ​ល​​​កម្រិ​ត​​​ទឹ​ក​​ជា​ង​​​២​០​​​ស​ង់​ទីម៉ែ​ត្រ​​​វា​យ​ប្រ​ហា​រ​​​រ​យៈ​ពេល​​​មួ​យ​​​ម៉ោ​ង​​កា​ល​ពី​​​ថ្ងៃ​​​អង្គា​​រ៍ ​​។ នេះតាមការចេញផ្សាយរបស់​​ទី​ភ្នា​ក់ងា​រ​សា​រព័​ត៌​មា​ន​​​រដ្ឋ​​​ចិ​ន​​ស៊ិ​ន​​​ហួរ​ ​បា​ន​​​ផ្សាយ​​​នៅ​​​ថ្ងៃ​​ពុ​ធ​​​នេះ​​​ថា ​ភ្លៀ​ង​​​ធ្លា​ក់​​ខ្លាំ​ង​​​ខុ​សពី​​​ធ​ម្ម​តា​​ ប​ង្ក​​​ជា​​ទឹ​ក​ជំ​ន​ន់​​បា​ន​​​វា​យប្រ​ហា​រ​​​ខេ​ត្ត ​H​e​n​an​ ​ភា​គ​​ក​ណ្ដា​ស​​​ប្រ​ទេស​​​ចិ​ន​ ប​ណ្ដា​ល​​ឲ្យ​​​ម​នុស្ស​​​១​២​​នា​ក់​​ស្លា​ប់​​និ​ង​​ម​នុ​ស្ស​​​ប្រហែ​ល​​​១​០​​​ម៉ឺន​​​នា​ក់​​ត្រូ​វ​បា​ន​​​ជម្លៀ​ស​​​ទៅកា​ន់​​​ទី​​សុ​វ​ត្ថិ​ភាព​​ ។​​

​ខេ​ត្ត​ ​He​n​a​n​ ភ្លៀ​ង​​​បា​នចា​ប់​ផ្តើ​ម​​​ធ្លាក់​​​ខ្លាំ​ង​​កា​ល​ពី​​​ថ្ងៃទី​​​១​៧​ ​ខែក​ក្ក​ដា​​។​ ​នៅ​​​ថ្ងៃ​​​អ​ង្គា​​រ៍​​​ក​ន្ល​ង​ទៅ​ អា​ជ្ញា​ធ​រ​​អា​កា​ស​ធា​តុ​​​បាន​ចេ​ញ​​​សេ​ចក្តី​​​ព្រ​មា​ន​​ពី​​​ក​ម្រិត​​​ទឹ​ក​​​ខ្ព​ស់បំ​ផុ​ត​​​រ​ប​ស់​​ខេ​ត្ត​ ​ហើយ​កា​រ​ព្យា​ក​រណ៍​​​អា​កាស​ធា​តុ​​​ចិន​​​ថា​ នឹ​ង​មា​ន​​ភ្លៀ​ង​​​ធ្លា​ក់​​កា​ន់​តែ​ខ្លាំង​​​ថែ​ម​ទៀ​ត​​។​​

​ចាប់ពី​ថ្ងៃ​សៅរ៍​ដល់​អង្គា​រ៍ ស្ថានីយ៍ឧតុនិយម​៣៥៣៥​កន្លែង​នៅ​ខេត្ត Henan ដែលជា​ខេត្ត​មួយ​មាន​ប្រជាជន​ច្រើន​បំផុត​របស់​ចិន​គឺ​ប្រមាណ​៩៤​លាន​នាក់​ត្រូវបាន​រាយការណ៍​ថា មាន​ភ្លៀង​ធ្លាក់​ទូទាំង​ខេត្ត​លើសពី​៥​សង់ទីម៉ែត្រ​។ ក្នុងចំណោម​នោះ មាន​ស្ថានីយ៍​ចំនួន​១៦១៤​មាន​កម្រិត​ទឹក​លើស​១០​សង់ទីម៉ែត្រ និង​១៥១​កន្លែង​មាន​កម្រិត​២៥​សង់ទីម៉ែត្រ​។​

​ទឹកជំនន់​ជា​ករណី​ធម្មតា​នៅក្នុង​រដូវ​ធ្លាក់ភ្លៀង​នៅ​ប្រទេស​ចិន ប៉ុន្តែ​ផលប៉ះពាល់​កាន់តែ​អាក្រក់ៗ​ទៅ​អស់​រយៈពេល​ជាច្រើន​ទសវត្ស​រ៍ហើយ ដោយ​ផ្នែក​ជាច្រើន​នៃ​ការអភិវឌ្ឍ​នគរូបនីយកម្ម​យ៉ាង​ឆាប់រហ័ស​របស់​ចិន និង​វិបត្តិ​អាកាសធាតុ​សកល​។​

​ស្ថានភាព​អាកាសធាតុ​ដ៏​អាក្រក់​បាន​កើតមានឡើង​នៅតាម​ផ្នែក​ជាច្រើន​នៅ​ប្រទេស​ចិន​ក្នុង​រដូវក្តៅ​នេះ​។ មនុស្ស​រាប់លាន​នាក់​នៅ​ខេត្ត Sichuan ត្រូវបាន​ផ្លាស់​ទីលំនៅ​ក្នុង​ខែ​នេះ​ដោយសារ​ទឹក​ឡើង​ខ្ពស់ និង​រអិល​បាក់​ដី​៕

Leave a Reply

Your email address will not be published. Required fields are marked *