ព័ត៌មានអន្តរជាតិ

​​អ​​​ង្គ​​កា​រ​​ស​​​ហ​​​ប្រ​​ជា​​​ជា​​​តិ​ ​​ ​ជំ​រុ​ញ​​ឲ្យ ​ម្ចា​ស់​ជំ​នួ​យ​​អ​ន្ត​រ​ជា​តិ ​​ប​ង្កើ​ន​​កា​រ​គាំ​ទ្រ​​ដល់ ប្រទេស​​អា​​ហ្វ​​​ហ្គា​​នី​​​ស្ថាន​​

អន្តរជាតិ៖​ ​អ​ង្គ​ការ​ស​ហ​ប្រ​ជា​ជា​តិ ​(​U​N​)​ បា​ន​​​ជំ​រុ​ញ​​​ឲ្យ​​​ម្ចាស់​ជំ​នួ​យ​​​អ​ន្ត​រ​ជា​តិ​ ​ប​ង្កើ​ន​​​ការ​ជួ​យ​​​គាំ​ទ្រ​ ​ចំ​ពោះ​​ប្រ​ទេ​ស​​​អា​​ហ្វ​​​ហ្គា​​នី​​​ស្ថា​ន​ ​ខ​ណៈ​​គ្រោះ​រាំ​ង​ស្ងួ​ត​​​កំពុ​ង​តែ​​​កើ​ន​ឡើ​ង ​និ​ង​​​កា​រ​ដ​ក​​ក​ង​ទ័​ព​​​បរ​ទេ​ស​​​ចេ​ញ ​ដែ​ល​​​នាំ​​​ឲ្យ​​ប្រ​ជា​ជ​ន​​​ជា​ច្រើ​ន​​ត្រូ​វ​​​បង្ខំ​ចិ​ត្ត​ ​ជ​ម្លៀស​​​ខ្លួ​ន​​​ដើម្បី​​​សុ​វ​ត្ថិភា​ព​​ ។​​

​លោក Ramiz Alakbarov អ្នកសម្របសម្រួល កិច្ចការ​មនុស្សធម៌​ដល់​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រចាំ​នៅ UN បាន​ថ្លែងថា ប្រជាជន​អា​ហ្វ​ហ្គា​នី​ស្ថាន​ប្រមាណ ១៨​លាន​នាក់ (​ស្មើ​ពាក់កណ្តាល​ចំនួន​នៃ​ប្រជាជន​សរុប​) កំពុង​ត្រូវការ​ជំនួយ ហើយ ១ ភាគ ៣ នៃ​ចំនួន​ប្រជាជន​ក្នុងប្រទេស​អាស៊ី​ខាងត្បូង​មួយ​នេះ កំពុង​ខ្វះ​អាហារ​រូប​ត្ថ​ម្ភ ជាពិសេស​គឺ​កុមារ​អាយុ​ក្រោម ០៥​ឆ្នាំ​នោះ​តែម្តង​។​

​រហូតមក​ទល់នឹង​ពេលនេះ ទឹកប្រាក់​ជំនួយ​ប្រមាណ ៤៥០​លាន​ដុល្លារ​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ផ្តល់ ហើយ​វា​ពិតជា​តិចជាង​តម្រូវការ​ជាក់ស្តែង​ខ្លាំងណាស់​។ ដោយឡែក​សម្រាប់​ការដក​កងទ័ព​អាមេរិក​ទាំងស្រុង នៅត្រឹម​ថ្ងៃទី​៣១ ខែសីហា ឆ្នាំ​២០២១ ត្រូវបាន​អ្នកឃ្លាំមើល​ព្រួយបារម្ភ​ថា នឹង​បង្ក​ឲ្យ​ប្រទេស​នេះ ធ្លាក់ចូល​ក្នុង​បញ្ហា​អសន្តិសុខ​ខ្លាំង​ឡើងវិញ ព្រោះតែ​ការបង្កើន​ឥទ្ធិពល​នៃ​ក្រុម​ឧទ្ទាម​តា​លី​បង់ ក្នុងការ​ប្រយុទ្ធ​ដណ្តើមយក​ទឹកដី​៕

Leave a Reply

Your email address will not be published. Required fields are marked *