ព័ត៌មានអន្តរជាតិ

ប្រទេសវៀ​ត​ណា​ម ​​ប​ន្ត​​​រ​កឃើ​ញ​ ​​​អ្នក​​​ឆ្ល​ង​​​កូ​​​វីដ​​១៩ ​​ចំ​នួ​ន ​​២​,​៣​៨​៣​ ក​រ​ណី​​​ទៀ​ត

អន្តរជា​តិ​ ​៖ ​ក្រ​សួ​ង​សុ​ខា​ភិ​បា​ល​​​វៀ​ត​​ណា​​​ម​ ​​នៅ​​ថ្ងៃ​​​ច​ន្ទ​​​ម្សិល​មិ​ញ​ ​បា​ន​ប្រ​កា​ស​​​រក​ឃើ​ញ​​​ក​​​រ​​​ណី​​ឆ្ល​ង​​​ថ្មី​ៗ​​​នៃ​​​ជំ​ងឺ​​កូ​​​វី​ដ​​​១​៩ ​រ​ហូ​ត​ដ​ល់​​​២​,៣​៨​៣​ ​ក​រ​ណី ​ដែ​ល​ជា​​តួ​លេ​ខ​​​ឆ្ល​ង​​ប្រ​ចាំ​ថ្ងៃ​​​ច្រើន​​​បំ​ផុ​ត​​​មិ​ន​​ធ្លា​ប់​មា​ន​ ​សម្រា​ប់​​​ប្រ​ទេ​ស​​អា​ស៊ា​ន​​​មួ​យ​​​នេះ​​។​ ​នេះ​​​បើ​តា​ម​​តា​ម​​​កា​រ​ចេ​ញផ្សា​យ​​​ដោ​យ​​​ទី​ភ្នាក់​ងា​រ​សា​រ​ព័​ត៌​មា​ន​ V​i​e​t​ ​Na​m​ ​N​e​w​s​​។​​​

​​​បើតាម​ក្រសួងសុខាភិបាល​វៀតណាម​បាន​គូសបញ្ជាក់ថា ក្នុងចំណោម​ករណី​ឆ្លង​ថ្មីៗ​ខាងលើ មាន​២,៣៧៧​ជា​ករណី​ឆ្លង​នៅក្នុង​ស្រុក និង​មាន​០៦​នាក់​ប៉ុណ្ណោះ​ជា​ករណី​ឆ្លង​នាំចូល​ពី​ក្រៅប្រទេស ហើយ​ទីក្រុង​ហូជីមិញ តែឯង​រាប់​រង​ចំនួន ១,៧៦៤​ករណី​។ នេះ​ជា​ថ្ងៃទី​ប្រាំពីរ​ហើយ ដែល​វៀតណាម​បំបែ​កំណត់ត្រា​ថ្មី ក្នុងការ​រកឃើញ​ករ​ណី​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​មិន​ធ្លាប់មាន​។​

​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃ​ចន្ទ​នេះ វៀតណាម​មាន​ករណី​ឆ្លង​កូ​វីដ​-១៩ សរុប​នៅ​ទូទាំងប្រទេស​កើន​ជាង ៣០,០០០​នាក់ ក្នុងនោះ​ស្លាប់​១១៦​នាក់ និង​ជាសះស្បើយ ៩,៣៣១​នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *