ព័ត៌មានជាតិ

សូ​ម​​​ប​ង​ប្អូ​ន ​​ប​ន្ត​​​អ​នុ​វ​ត្ត​​​វិធា​ន​កា​រ ​ការ​ពា​រ​​​ខ្លួ​ន ​​​​​​ជា​​​ប់​​​​​ជា​និ​ច្ច​ កុំ​​​ធ្វេ​ស​ប្រហែ​ស​​ ចំ​ពោះ​​​ជំងឺ​​​កូ​​​វី​ដ​​​-​១​៩

ខេ​ត្ត​រ​ត​ន​គិ​រី​​៖​ ​នៅ​​​យ​ប់​​​ថ្ងៃ​ទី​​​៨​ ​ខែ​ក​ក្ក​ដា​ និ​ង​​​នៅ​​​ថ្ងៃ​ទី​​​៩​ ​ខែ​ក​ក្ក​ដា ​​ឆ្នាំ​​២​០​២១ ​​អ​ភិ​បា​ល​ខេ​ត្ត​​​រត​ន​គិ​រី​ ​លោ​ក​​ ថ​ង​ ​សា​វុន បា​ន​​​ដឹ​ក​នាំ​​​ម​ន្ត្រី​ក្រោ​ម​ឱវា​ទ​ ​ចុះ​​​ពិ​និ​​ត្យ​​​ការ​ល​ក់​ដូ​រ​​​រ​ប​ស់​​​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​ពិ​និ​ត្យ​​​ម​ណ្ឌ​ល​​​ច​​​ត្តា​​​ឡី​​​ស័​ក​ ​និ​ង​​​កា​រ​ចុះ​​​ត្រួត​​ពិនិ​ត្យ​ ​កា​រ​អ​នុ​​វត្ត​ន៍​​​វិ​ធា​ន​កា​រ​​​រ​ដ្ឋ​បា​ល ​នៅ​ក្នុ​ង​​​ដែ​ន​ដី​​​ក្រុ​ង​​​បា​ន​​​លុ​ង ​និ​ង​បា​ន​​ក្រើ​ន​រំ​លឹ​ក​​​ដ​ល់​​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​កុំ​​​ឲ្យ​​​ធ្វេ​ស​ប្រហែ​ស​​​ឲ្យ​​​សោះ​​​ចំ​ពោះ​​​ជំ​ងឺ​ឆ្ល​ង​​កូ​​​វី​ដ​​​១​៩ ​បើ​ទោះ​បី​ជា​​​អ​ត្រា​​​ឆ្ល​ង​​​មាន​កា​រ​​​ថ​យ​ចុះ​​​ក្នុ​ង​​​រ​យ​ពេ​ល​​​ប៉ុ​ន្មា​ន​​​ថ្ងៃ​​​ចុ​ង​​​ក្រោ​យ​នេះ​​ក៏​ដោ​យ​​​។​​​

លោ​ក​ ​ថ​ង​ ​សា​វុ​ន​ ​មា​ន​ប្រ​សា​ស​ន៍​ថា ​នៅ​ក្នុ​ង​​​រ​យៈ​ពេ​ល​​​ប៉ុ​ន្មា​ន​​​ថ្ងៃ​​​ចុ​ង​​ក្រោ​យ​នេះ​ ​ចំ​នួ​ន​​​អ្ន​ក​​​វិ​ជ្ជមា​ន​​​ជំ​ងឺ​​​កូ​​​វី​ដ​​​-១​៩​ ​មា​ន​កា​រ​​​ធ្លា​ក់ចុះ​​​ជា​​​ប​ន្ត​ប​ន្ទា​ប់ ​ម​ក​​​ត្រឹ​ម​តែ ​៣​​​នា​ក់​ ​នៅ​​ថ្ងៃ​ទី​​​៨​ ​ខែ​ក​ក្ក​ដា ​និ​ងចំ​នួ​ន​ ​២​​នា​ក់​ ​នៅ​​​ថ្ងៃ​ទី​​​៩​ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​​​២​០២​១​​​នេះ​ ហើ​យ​​នេះ​​​ជា​​ស​ញ្ញា​​​វិ​ជ្ជ​មា​ន​​​ដ៏​​ល្អ​​​មួ​យ​ ស​ម្រា​ប់​​វិ​ធា​ន​​​កា​រ​ដែ​ល​​​បាន​ដា​ក់​​​ចេ​ញ​​នូ​វ​​អ​​​នុ​​​វ​​ត្ត​​​​​ក​​​ន្ល​​​ង​​ម​​​ក​ ​និ​ង​​​កា​រចូ​ល​រួ​ម​​​ពី​​​សំណា​ក់​​​ប​ង​ប្អូ​ន​​​ប្រ​ជា​ព​ល​រដ្ឋ​នៅ​ក្នុ​ង​​​ខេ​ត្ត​រ​តន​គិ​រី​​​។​ ​លោក​​​ក៏​បា​ន​​​ប​ង្ហា​ញ​​​នូវ​​​ក្តី​ស​ង្ឃឹ​ម​​​យ៉ា​ង​​មុ​ត​មាំ​ ថា​​​នឹ​ង​មា​ន​​ល​ទ្ធ​ផ​ល​​​ល្អ​ប្រ​សើរ​ជា​​​ប​ន្ត​បន្ទា​ប់​​​ទៀ​ត​​​។

​​បង​ប្អូ​ន​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ទាំ​ង​អស់​ ​ត្រូ​វ​​​ច​ង​ចាំ​​​ជា​និ​ច្ច​​ថា​ ​បើ​ទោះ​បី​ជា​​ចំ​នួ​ន​​​អ្ន​ក​​​វិជ្ជ​មា​ន​​​ជំ​ងឺ​​​កូ​​​វីដ​​​១​៩​ ​មា​ន​កា​រ​​​ធ្លាក់​ចុះ​​​ក៏​ពិ​ត​មែ​ន ​ប៉ុ​ន្តែ​​​វ​ត្ត​​មា​ន​នៃ​​មេ​រោគ​​នេះ​ ​នៅ​តែ​​ប​ន្ត​​​រ​ស់​នៅ​​​ជា​មួ​យ​​ប​រិ​យា​កា​ស​​​ជុំ​វិ​ញ​ខ្លួន​​​យើ​ង​​​ជា​និ​ច្ច​​។​ ​ដូ​ច្នេះ​ ​ប្រ​សិ​ន​បើ​​មា​ន​កា​រ​​​ធ្វេ​ស​ប្រ​ហែ​ស​​​តែ​​ប​ន្តិ​ច​​​នោះ​ ​អា​ច​​​នាំ​​ឲ្យ​​​ស​ភា​ព​​​កា​រវិ​ល​​​ដូ​ច​ដើ​ម​​​វិ​ញ ​និ​ង​​​នាំ​ទុ​ក្ខ​​​ដ​ល់​​គ្រួ​សា​រ​​​យើ​ង ​។ ​​ដូ​ច​នេះ​​​សូ​ម​​ប​ង​ប្អូ​ន​​​ប​ន្ត​​អ​នុ​វ​ត្ត​​​វិ​ធាន​កា​រ​ ​កា​រ​ពារ​​​ខ្លួ​ន​​​ជា​ប់​​ជា​និ​ច្ច​ ​ដូ​ច​​អ្វី​ដែ​ល​​​យើ​ង​​បា​ន​​​អ​នុ​វ​ត្ត​​​កន្ល​ង​ម​ក​​​។

ទន្ទឹមនោះ ​លោ​ក​ ​ថ​ង​​ សា​វុ​ន​ ​បា​ន​​​ថ្លែង​អំ​ណ​រ​គុ​ណ​ ​ដ​ល់​​ក្រុ​ម​គ្រូ​ពេ​ទ្យ​ ​កម្លាំ​ង​​​ស​ម​ត្ថ​កិ​ច្ច ​និ​ង​​​អា​ជ្ញា​ធរ​​​គ្រ​ប់​លំ​ដាប់​​​ថ្នា​ក់​ ​ដែល​​​បា​ន​​​ខិត​ខំ​​​ស​ហ​កា​រ ​និ​ង​​​កា​រ​ចូ​លរួ​ម​ចំ​ណែ​ក​ ​ពី​​គ្រ​ប់​ភា​គី​​​ពាក់​ព័​ន្ធ​ ​ស​ប្បុរ​ស​ជ​ន​​​ទាំ​ងអ​ស់​ ​ក្នុ​ង​ពេ​ល​​ក​ន្ល​ង​ម​ក​ ក៏​​​ដូ​ច​​​នៅ​ក្នុ​ង​​គ្រា​​​ប​ច្ចុប្ប​ន្ន​​​នេះ​ដែ​រ​​៕​

Leave a Reply

Your email address will not be published. Required fields are marked *