ព័ត៌មានសន្តិសុខសង្គម

សូម​ប្រយ​ត្ន័ ​​ផ្ទះ​​​១​​​ខ្នង ​​នៅ​​​ស្រុ​ក​​ព្រះ​នេ​ត្រ​ព្រះ​ ត្រូ​​វឆេះ​ម៉​ត់ ​ដោ​យសា​រ​​ឆ្លង ​​ច​រ​ន្ត​អ​គ្គិ​ស​នី​​​​

ខេត្តបន្ទា​យ​មា​ន​ជ័យ​ ​​ ​៖​​​នៅ​វេ​លា​​​ម៉ោ​ង​​​៧​​​និ​ង​​​៣​០​​​នា​ទី​​​ព្រឹ​ក​​​ថ្ងៃ​ទី​​​៤​​​ ខែ​ក​ក្ក​ដា​ ​ឆ្នាំ​​​២០​២​១​ ​នៅ​​​ភូ​មិ​​​ស្រេះ​​​លិ​ច​ ​ឃុំ​​​ព្រះ​នេត្រព្រះ​ ​ស្រុ​ក​​​ព្រះ​នេ​ត្រព្រះ​ ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័យ​​​ មានផ្ទះ​​​១​​​ខ្ន​ង​​ធ្វើ​​​អំ​ពី​ឈើ​​​លើ​​ថ្ម​​​ក្រោ​ម​ ​ត្រូ​វ​​ភ្លើ​ង​​​ឆេះ​​​ខ្ទេ​ច​​​គ្មា​ន​​​ស​ល់​ ​ដោយ​សា​រ​​​ឆ្ល​ង​​​ច​រ​ន្ត​អ​គ្គិ​សនី​​​។​​​

តាមព័ត៌មានបឋម ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​ឲ្យ​ដឹងថា ផ្ទះ​ដែល​ឆេះ​ខាងលើនេះ មាន​ទំហំ​៩​ម៉ែត្រ​X៧​ម៉ែត្រ ធ្វើ​អំពី​ឈើ​លើ​ថ្ម​ក្រោម​។​ចំណែកម្ចាស់ផ្ទះឈ្មោះ​ឯក រៀម ភេទប្រុស អាយុ​៤៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ស៊ីវ សា​រួន ​អាយុ​៤៩ ឆ្នាំ នៅ​ភូមិ​ស្រេះ​លិច ឃុំ​ព្រះនេត្រព្រះ ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​
នៅ​មុនពេល​កើតហេតុ​ ម្ចាស់ផ្ទះ​បាន​ចេញពីផ្ទះ​ទៅរក​បេះ​ត្រកួន​និង​ទៅរក​ស៊ី នៅសល់តែ​កូនស្រី​ម្នាក់​មាន​ផ្ទៃពោះ ដើរទៅ​អង្គុយលេង​នៅផ្ទះ​អ្នកជិតខាង ។​លុះដល់​ភ្លើង​បាន​ឆាបឆេះ​ពេញទំហ៊ឹង​ទើប​ដឹង​និង​ស្រែក​ឲ្យ​ប្រជាពលរដ្ឋ​អ្នកជិតខាងជួយ ​និង​មានរថយន្ត​ពន្លត់អគ្គីភ័យ​បានមក​ដល់​ជួយ​អន្តរាគមន៍​ពន្លត់​ ដោយ​ប្រើ​ឡាន​បាញ់​ទឹក​អស់​១​ឡាន​ទើប​រលត់​ទាំងស្រុង ។​​ចំពោះ​ផ្ទះ​ខូចខាត​អស់​៧០% ខណ​ទ្រព្យសម្បតិ្ត​និង​សម្ភារៈប្រើប្រាស់​ក្នុងផ្ទះ​អស់​មួយចំនួនធំ និង ឆេះ​អស់ប្រាក់​ថៃ​ចំនួន​១០​ម៉ឺ​នបាត​៕

Leave a Reply

Your email address will not be published. Required fields are marked *