ព័ត៌មានជាតិ

ឧ​បក​រ​ណ៍​ស​ម្ភា​រៈ ​ប្រតិ​ប​ត្តិ​កា​រ​រុក​រ​ក ​និ​ង​សង្គ្រោះ​គ្រោះ​ម​ហ​ន្ត​រាយ អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លារ​ប​ស់ ស​ម្តេ​ច​តេជោ​ ​ហ៊ុ​ន​ ​សែ​ន​ នាយ​ក​រ​ដ្ឋ​មន្ត្រី​ នៃ​ក​ម្ពុ​ជា ត្រូវ​បា​នប្រ​គ​ល់​ជូន ក​ង​ព​លធំ​លេ​ខ​៣

ខេត្តព្រះ​​វិហា​រ ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​៣​០ ​ខែ​មិ​ថុនា​ ​ឆ្នាំ​២​០​២១​ ​ឯ​ក​ឧ​ត្ត​ម​ ច័​ន្ទ​ ​លំ​ផាត់​ ​អ​នុ​ប្រ​ធា​នគ​ណៈ​ក​ម្មា​ធិ​កា​រ​ជា​តិ​គ្រប់​​គ្រ​ង​គ្រោះ​ម​ហន្ត​រា​យ​ ​តំ​ណា​ងដ៏​ខ្ព​ង់​ខ្ព​ស់ ​ឯ​ក​ឧ​ត្តម​ ​នា​យ​ឧ​ត្ត​មសេ​នី​យ៍​ប​ណ្ឌិ​ត ​គ​ន់​ ​គីម​ ​ទេ​ស​រ​ដ្ឋ​មន្ត្រី​ទ​ទួ​ល​បន្ទុ​ក​បេ​ស​ក​ក​ម្មពិ​សេ​ស​ ​អ​នុ​ប្រធា​ន​ទី​១​ គ​ណៈ​ក​​ម្មា​ធិកា​រ​ជា​តិ​គ្រប់​គ្រ​ង​គ្រោះ​មហ​ន្ត​រា​យ​ និ​ង​ប្រ​តិ​ភូអ​ម​ដំ​ណើរ​ ​បា​ន​អ​ញ្ជើញ​ជា​អ​ធិ​ប​តី​ក្នុ​ង​ពិធី​ប្រ​គ​ល់​ឧ​ប​ករ​ណ៍​ស​ម្ភា​រៈ​ស​ម្រាប់​បំ​ពា​ក់​ដ​ល់ក​ម្លាំ​ង​ក្រុ​ម​ប្រ​តិ​ប​ត្តិកា​រ​រុ​ក​រ​ក​ ​និ​ង​សង្គ្រោះ​គ្រោះ​ម​ហ​ន្ត​រាយ​ ​«​លេ​ខ៧​២​១​»​ ​រ​ប​ស់​កង​ព​ល​ធំ​លេ​ខ​៣​ អំ​ណោ​យ​ដ៏​ថ្លៃ​ថ្លារ​ប​ស់​ស​ម្តេ​ច​អ​គ្គ​មហា​សេ​នា​ប​តី​តេជោ ​ហ៊ុន សែន នា​យ​ក​រដ្ឋមន្ត្រី នៃ​ព្រះ​រាជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ តា​ម​រ​យៈ​គ​ណៈ​ក​ម្មាធិ​កា​រ​ជា​តិ​គ្រ​ប់​គ្រ​ង​គ្រោះ​ម​ហ​ន្ត​រា​យ​ក្រ​សួង​កា​រ​ពា​រ​ជាតិ​។​ ​ក្រោ​ម​កិ​ច្ច​ទ​ទួ​លស្វា​គ​ម​ន៍​ពី​សំ​ណា​ក់​ឯ​ក​ឧ​ត្ត​ម​ ​ឧ​ត្ត​មសេ​នី​យ៍​ឯ​ក​ ​ស្រី​ ​ឌឹ​ក​ ​មេប​ញ្ជា​កា​រ​រ​ង​ក​ង​ទ័​ព​ជើ​ង​គោ​ក ​មេ​ប​ញ្ជា​កា​រ​កង​ព​ល​ធំ​អ​ន្ត​រា​គ​ម​ន៍​លេខ​៣​ ​ឯ​ក​ឧ​ត្ត​ម​មេ​ប​ញ្ជាកា​រ​រ​ង​ ​និ​ង​ឯ​កឧ​ត្ត​ម​មេ​ប​ញ្ជា​កា​រ​ក​ង​ព​ល​តូ​ចអ​ន្ត​រា​គ​ម​ន៍​ទាំ​ង​បីចំ​ណុះ​។​

សូមបញ្ជាក់ថា ៖ ឧបករណ៍សម្ភារៈប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ដែលក្រុមប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២១ របស់កងពលធំអន្តរាគមន៍លេខ៣ប្រចាំទិសទី១ប្រាសាទព្រះវិហារ ទទួលបានរួមមាន៖ ១/ឯកសណ្តាន ៣៦០ឈុត, ២/មួកសុវត្ថិភាព ១២០សម្រាប់, ៣/ពិលដៃ ១២០គ្រឿង, ៤/ពិលសំរាប់មួកសុវត្ថិភាព ១២០គ្រឿង, ៥/មួក គ.ជ.គ.ម ១២០សម្រាប់, ៦/អាវយឺតហ្វិកហ្វឺន ១២០កំប្លេ, ៧/អាឡូដាក់សំភារៈ ១២០សម្រាប់, ៨/ទូកស្មាច់ និងម៉ាស៊ីន ១០គ្រឿង, ៩/អាវពោងសុវត្ថិភាព ២០០អាវ, ១០/ម៉ាស៊ីនភ្លើងចល័ត ២គ្រឿង, ១១/តង់ចល័តសម្រាប់ប្រជាជន (៤ម×៦ម) ២០សម្រាប់, ១២/ម៉ាស៊ីនបូមទឹក HONDA ទំហំ៨ហ៊ុន ២០គ្រឿង, ១៣/ទុយោម៉ាស៊ីនបូមទឹក (០.៨×៥០ម) ៤០ឈុត, ១៤/ខ្សែពួរ ១០០០ម៉ែត្រ, ១៥/វិទ្យុទាក់ទង ២គ្រឿង៕

Leave a Reply

Your email address will not be published. Required fields are marked *