ព័ត៌មានជាតិ

អភិ​បាល​ខេ​ត្ត ​ឧត្ត​រ​មា​ន​ជ័យ ​ជំរុ​ញ​ម​ន្ត្រី​រាជ​កា​រ​ យុ​វ​ជ​ន​និ​ង​ប្រ​ជា​ព​លរដ្ឋ ដាំ​ដើ​ម​ឈើអោយច្រើន ​​និ​​ង​​​ចូ​​ល​​​រួ​​​ម​​កា​​​រ​​ពា​​​រ​​​ ​​កា​​​រ​​​រី​​ក​​រា​​​ល​​​ដា​​ល ​​នៃ​​ជំ​ងឺ​​​​​កូវី​​ដ​​​​ ​​១​​​៩

ខេត្តឧ​ត្ត​រ​មាន​ជ័​យ​ ៖នៅ​ថ្ងៃ​ទី​ ​០​៩​ ​ខែ​មិ​ថុ​នា ឆ្នាំ២​០​២​១​ ​ក្នុ​ង​ពិ​ធី​រៀ​ប​ចំ​ទិ​វា​ប​រិ​ស្ថា​ន​ជា​តិ​និង​ប​រិ​ស្ថា​ន​ពិ​ភ​ពលោ​ក​ ​៥​ ​​មិ​​​ថុ​នា​ឆ្នាំ​២​០​២​១​ ក្រោ​ម​ប្រ​ធា​ន​ប​ទ​ (​អ​ភិ​រ​ក្ស​ជី​វៈ​ច​ម្រុះ​ដើម្បី​យើ​ង​ទាំ​ង​អ​ស់​គ្នា​)​ ​នៅ​ក្នុ​ង​នោះ​មា​ន​កា​រ​អ​ញ្ជើ​ញចូ​ល​រួ​ម​ពី​ប​ណ្តា​អ​ង្គភា​ព​ ​ម​ន្ទី​រ​ជំ​នា​ញ​ ​ក​ង​ក​ម្លាំ​ងប្រ​ដា​ប់​អា​វុ​ធ​ ​ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​យុ​វ​ជ​ន​ក​ម្ពុ​ជាខេ​ត្ត​ឧ​ត្ត​រ​មា​នជ័​យ​ ​ព្រឹ​ត្តិ​កា​រ​ណ៍​នេះ​ប្រា​រ​ព្ធ​ធ្វើ​ឡើ​ង​នៅ​មុខ​សួ​ន​ច្បា​រ​សា​លា​ខេ​ត្ត​ឧ​ត្តរ​មា​ន​ជ័​យ​ ​និ​ង​តាម​រ​យៈ​កា​រ​ដាំ​កូ​នក្ងោ​ក​ចំ​នួ​ន​ជា​ង៣​០​០​ដើ​ម​។​

​អ​ភិ​បា​លខេ​ត្ត​ឧ​ត្ត​រ​មាន​ជ័​យ ឯ​ក​ឧ​ត្ត​ម​ ​ប៉ែ​ន​ កុ​ស​ល្យ​ ​បា​ន​ជំ​រុញ​ឱ្យ​ម​ន្ត្រី​រា​ជ​កា​រស៊ី​វិ​ល​ ​យុ​វ​ជ​ននិ​ង​ប្រ​ជា​ព​ល​រ​ដ្ឋ​ឲ្យ​ចូ​ល​រួ​ម​ក្នុ​ង​ ​ម្នាក់​ៗ​ដាំ​ដើ​ម​ឈើ​អោ​យ​បា​ន​ច្រើ​នដើ​ម​​និ​ង​ចូ​ល​រួ​ម​ក្នុង​កា​រ​ផ្ស​​ព្វ​ផ្សា​យ​អំ​ពី​ប​ញ្ហា​ប​រិ​ស្ថា​ន​កា​រ​ប្រែប្រួ​ល​អា​​កា​សធា​តុ​កា​រអ​ភិ​រ​ក្ស​ជី​វៈ​ច​ម្រុះ​និ​ង​ធ​ន​ធា​ន​ធម្ម​ជា​តិ​ ធ្វើ​យ៉ា​ង​ណា​លើ​ក​ក​ម្ព​ស់​កា​រ​ស្រ​ឡា​ញ់​ប​​រិ​ស្ថា​ន​និង​​ចេះថែ​​រក្សា​អ​​នា​ម័យ​នៅ​តា​ម​ភូ​មិ​ឋា​ន​រ​ប​ស់​ខ្លួន​​ ជា​ពិ​សេ​ស​និ​ង​ចូ​ល​រួ​ម​កា​រ​ពា​រ​ ​កា​រ​រីក​រា​ល​ដា​ល​នៃ​ជំងឺ​​កូវី​ដ​ ​១​៩ ​ផ​ង​ដែ​រ​។​

នៅ​ថ្ងៃ​ទី​ ​០​៩​ ​ខែ​មិ​ថុ​នា ឆ្នាំ២​០​២​១​ ​ក្នុ​ង​ពិ​ធី​រៀ​ប​ចំ​ទិ​វា​ប​រិ​ស្ថា​ន​ជា​តិ​និង​ប​រិ​ស្ថា​ន​ពិ​ភ​ពលោ​ក​ ​៥​ ​​មិ​​​ថុ​នា​ឆ្នាំ​២​០​២​១​ ក្រោ​ម​ប្រ​ធា​ន​ប​ទ​ (​អ​ភិ​រ​ក្ស​ជី​វៈ​ច​ម្រុះ​ដើម្បី​យើ​ង​ទាំ​ង​អ​ស់​គ្នា​)​ ​នៅ​ក្នុ​ង​នោះ​មា​ន​កា​រ​អ​ញ្ជើ​ញចូ​ល​រួ​ម​ពី​ប​ណ្តា​អ​ង្គភា​ព​ ​ម​ន្ទី​រ​ជំ​នា​ញ​ ​ក​ង​ក​ម្លាំ​ងប្រ​ដា​ប់​អា​វុ​ធ​ ​ស​ហ​ភា​ព​ស​ហ​ព័​ន្ធ​យុ​វ​ជ​ន​ក​ម្ពុ​ជាខេ​ត្ត​ឧ​ត្ត​រ​មា​នជ័​យ​ ​ព្រឹ​ត្តិ​កា​រ​ណ៍​នេះ​ប្រា​រ​ព្ធ​ធ្វើ​ឡើ​ង​នៅ​មុខ​សួ​ន​ច្បា​រ​សា​លា​ខេ​ត្ត​ឧ​ត្តរ​មា​ន​ជ័​យ​ ​និ​ង​តាម​រ​យៈ​កា​រ​ដាំ​កូ​នក្ងោ​ក​ចំ​នួ​ន​ជា​ង៣​០​០​ដើ​ម​។​

​ឯ​ក​ឧ​ត្ត​ម​ ប៉ែ​ន ​កុ​ស​ល្យ​ ​បាន​ថ្លែ​ង​ប​ន្ត​ថា​ ​ទិវា​ប​រិ​ស្ថា​ន​ឆ្នាំ​នេះ​មិ​នមា​ន​កា​រ​ជួ​ប​ប្រ​ជុំ​គ្នាដូ​ច​ប​ណ្តាឆ្នាំ​មុ​ន​ៗ​ទេ​ ​គឺ​ក្រសួ​ង​​រៀប​​ចំតា​ម​រ​យៈ​ ​ប្រព័​ន្ធអ​ន​ ​ឡា​ញ​តែប៉ុ​ណ្ណោះ​ ​ ​ដោយ​សាតែ​កម្ពុ​ជា​ ក៏​ដូ​ច​​ជា​ពិភ​ពលោ​ក​ ​ក្នុ​ងរ​យៈ​​ពេល​ ​ ​២ឆ្នាំ​ ជា​ប់​ៗ​គ្នា​នេះ ​​កំពុ​ង​ប្រ​យុ​ទ្ធ​ប្រឆាំ​ង​​នឹង​​ជំងឺ​​កូវី​ដ ​១​៩​។ ​ ​ឯ​ក​ឧ​ត្តម​ថា​ ​ទិ​វា​បរិ​ស្ថា​ន​នេះ ​មាន​សា​រៈ​សំ​ខាន់​ខ្លាំ​ង​​ណាស់​ ​ដើម្បី​លើ​ក​ក​ម្ព​ស់​ កា​រ​យ​ល់ដឹ​ង​ពី​បរិ​ស្ថា​ន​​នៅ​ក​ម្ពុជា​ ​ឱ្យ​កាន់​​តែ​ល្អ​ប្រសើ​រ​ ​ប​ន្ថែម​​ទៀត​៖ «​កា​រ​ប្រារ​ព្ធ​ទិវា​បរិស្ថានជា​តិ​ និ​ង​ពិភ​ព​លោក​​នេះ ​គឺ​​ទី ​១​ គឺ​ ​​យើង​​ផ្តោត​សំ​ខា​ន់​​ទៅ​លើ​ការ​​ផ្សព្វ​ផ្សា​យ​​​កិ​ច្ច​​កា​រងា​រ​ កា​រ​ពា​រ និ​ង​​អភិ​រ​ក្ស​​ធន​ធា​ន ​ធ​ម្មជា​តិ​ ក៏​ដូ​ចជា​​មួយ​​ហ្នឹង​ពា​ក់​ព័​ន្ធ​កិ​ច្ចគាំ​ពា​រ​​បរិ​ស្ថា​ន​ ។​ ​ ​និយា​យ​​ជារួ​ម​ គឺ​​ដើម្បី​ផ្ដ​ល់​នូវ​ចំ​ណេះ​​ដឹង​​ក៏​ដូច​​ជា​ព័ត៌​មាន​​ផ្សេ​ងៗ​ ​អំពី​​បរិ​ស្ថា​ន​ជូ​នដ​ល់​ ប្រ​ជា​ព​លរ​ដ្ឋ​ ​ហើយ​​កែ​ប្រែ​ឥរិ​យា​ប​ថ ​រប​ស់​ពល​រ​ដ្ឋ ​ឱ្យ​ចូល​រួម​ក្នុ​ង​កិច្ច​​ការ​ពារ​​បរិ​ស្ថា​ន​»​៕

Leave a Reply

Your email address will not be published. Required fields are marked *