ព័ត៌មានអន្តរជាតិ

ក្រុម​ប្រឹ​ក្សាស​ន្តិ​សុ​ខ ​​អ​ង្គ​កា​រ​សហ​ប្រ​ជា​ជា​តិ​ ​អនុ​ម័​ត​​​ឲ្យ​​​លោ​ក​ ​G​ut​e​rr​e​s អគ្គលេខាធិការ ប​ន្ត​​កា​ន់​​​អា​ណត្តិ​​​ទី​​​២

អ​ន្ត​រ​ជា​តិ ​៖​ ​ក្រុម​ប្រឹ​ក្សា​ស​ន្តិ​សុ​ខ​​អ​ង្គ​កា​រ​ស​ហ​ប្រ​ជា​ជា​តិ​ ​កា​ល​ពី​​ថ្ងៃ​​​អ​ង្គា​រ​ ​បា​ន​ស​ម្រេ​ច​​​ទ​ទួ​ល​យក​​​លោ​ក​​​អ​គ្គ​លេខា​ធិ​កា​រ​ ​A​n​t​on​i​o​ ​G​u​t​e​r​r​e​s​ កា​ន់​​​អា​ណ​ត្តិ​​ទី​​​២​ ​មា​ន​​​រយៈ​ពេ​ល​ ​៥​​ឆ្នាំ​​​ប​ន្តទៀ​ត​​ ។​

​ឯកអគ្គរដ្ឋទូត​អេ​ស្តូ​នី លោក Sven Jurgenson របស់​អង្គការសហប្រជាជាតិ ក្នុងនាម​ជា​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខសម្រាប់​ខែមិថុនា បានប្រកាស​យល់ព្រម​បន្ទាប់ពី​កិច្ចប្រជុំ​សម្ងាត់​មួយ​របស់​ក្រុមប្រឹក្សា​នេះ​។ លោក​បាន​និយាយថា នៅក្នុង​កិច្ចប្រជុំ​សម្ងាត់​របស់ខ្លួន ក្រុមប្រឹក្សាសន្តិសុខ​បានអនុម័ត​សេចក្ដីសម្រេច​មួយ ដោយ​ការលើកសរសើរ​អគ្គលេខាធិការ​រូបនេះ​។​

ក្រុមប្រឹក្សាសន្តិសុខ​ដែល​បាន​ពិចារណា លើ​បញ្ហា​ផ្ដល់​អនុសាសន៍​សម្រាប់​ការតែងតាំង​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បានផ្តល់​អនុសាសន៍​ដ​ល់​មហាសន្និបាត​ថា លោក Antonio Guterres ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ សម្រាប់​អាណត្តិ​ទី​២ ចាប់ពី​ថ្ងៃទី ១ ខែមករា ឆ្នាំ​២០២២ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២៦ ដោយ​អាន​សេចក្តីសម្រេច​លេខ ២៥៨០​។

​លោក Jurgenson បាន​និយាយថា លោក Guterres គឺជា​បេក្ខជន​ផ្លូវការ​តែមួយគត់ ខណៈដែល​គ្មាន​រដ្ឋ​ណាមួយ​បានតែងតាំង​បេក្ខភាព​រូប​ណា​ផ្សេង​ឡើយ​។ លោក​បន្ថែមថា លោក Guterres បានបង្ហាញ​ពី​ភាព​សក្ដិសម​នៃ​តំណែង​ជា​អគ្គលេខាធិការ ជាមួយនឹង​ការបំពេញ​ការងារ​រប​ស់លោក​ក្នុង​រយៈពេល​ជិត ៥​ឆ្នាំ​នៅក្នុង​តំណែង​៕

Leave a Reply

Your email address will not be published. Required fields are marked *