ខេត្តកំពង់ធំ ៖ ហេតុការណ៍គ្រោះអគ្គីភ័យមួយបានកើតឡើងបង្កការភ្ញាក់ផ្អើលបះសក់ជ្រោង ដោយសារការធ្វេសប្រហែស ខណៈម្ចាស់ផ្ទះកម្តៅសម្លដាក់ចង្ក្រានហ្គាសក្បែរកានសាំងឆាបឆេះយ៉ាងសន្ធោសន្ធៅ។
ហេតុការណ៍ខាងលើនេះកើតឡើងនៅថ្ងៃទី០៦ ខែមិថុនា ២០២១ វេលាម៉ោង០៨:៥០នាទី ស្ថិតនៅចំណុចភូមិកំពង់ឈើទាល ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យខាងលើនេះ បង្កឡើងដោយម្ចាស់ឈ្មោះ ឯក វឌ្ឍនា ភេទប្រុស អាយុ២៦ឆ្នាំ ធ្វេសប្រប្រហែសទុកកានសាំងនៅជិតចង្រ្កានហ្គាស ហើយដុតកំដៅសម្លបណ្តាលអោយឆេះបង្កជាអគ្គីភ័យ ។ ក្នុងហេតុការណ៍ឆាបឆេះនេះបង្កឲ្យសម្ភារៈខូចខាត ឆេះប្រេងសាំងអស់០១កាន និងឆេះចង្រ្កានហ្គាស០១គ្រឿង ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា ករណីនេះរថយន្តអគ្គិភ័យនគរបាលស្រុកប្រាសាទសំបូរ បានចេញអន្តរាគមន៍០១គ្រឿង តែមិនបានបាញ់ពន្លត់ទេ ព្រោះប្រជាការពារភូមិ នគរបាលប៉ុស្តិ៍ និងប្រជាពលរដ្ឋបានប្រើប្រាស់បំពង់ពន្លត់អគ្គិភ័យចំនួន០៨បំពង់ ពន្លត់រលត់ទាំងស្រុង ៕