ព័ត៌មានសន្តិសុខសង្គម

គ្រោះ​​ថ្នាក់​​​ច​​​រា​​ច​រ​​​ណ៏​​​ ជិះ​ម៉ូ​តូ​បុ​កគ្នា​ ​ប​ណ្តាល​ឲ្យ​ស្លា​ប់​ ​​ជ​ន​​​ប​​​ង្ក​​រ​ម្នា​​ក់​ ​បើ​​ក​​​ប​​​រ​​​មិ​​ន​​​ប្រ​កា​​​ន់​​ស្តាំ​​​ ​​​ស្ថិ​ត​​​ក្នុង​​​ស្ថា​​ន​​​ភា​​​ពស្រ​​​វឹ​​​ង​

ខេ​ត្ត​កោះកុ​ង​ ៖ ​ម៉ូតូ​បុ​កម៉ូ​តូ​ប​ណ្តា​ល​អោ​យស្លា​ប់​០​១​នា​ក់​និង​រ​បួ​ស​ធ្ង​ន់​០១​នា​ក់​នៅ​ស្រុ​ក​បូ​ទុម​សា​គ​រ​ ។ ​ហេតុ​កា​រ​ណ៍​កើតនៅ​ថ្ងៃ​ទី​ ០​២ មិ​ថុ​នា​ ​២​០២​១​ ​វេ​លា​ម៉ោ​ង ​២​២​និ​ង​ ​៣០​នា​ទី ​ ​លើ​ផ្លូ​វ​គ្រួស​ក្រ​ហ​ម​ ​ស្ថិ​ត​ក្នុ​ង​ភូ​មិ​ប្រលា​ន​ ​​ឃុំក​ណ្តោ​ល​ ​ស្រុ​ក​បូ​ទុ​ម​សា​គរ​ ​បង្ក​រ​ឡើ​ង​ដោ​យ ​ម៉ូ​តូ​បុ​ក​និ​ង​ម៉ូ​តូ​ ​(​ជិះ​ប​ញ្រ្ចាស​ទិ​ស​គ្នា​)ប​ណ្តាល​អោ​យ​ម​នុ​ស្ស​ស្លា​ប់០​១​នា​ក់​និ​ងរ​ង​រ​បួ​ស​ធ្ង​ន់​០​១​នា​ក់​។​ ​

​ប្រ​ភព​ពី​ក​ន្លែ​ង​កើ​តហេ​តុ​ប​ង្ហា​ញ​ថា ​ជន​ប​ង្ក​រ​ជិះ​ម៉ូ​តូ​ម៉ា​ក​​វេវ​ព​ណ៌​ខៀវ​ ​គ្មា​ន​ស្លា​កលេ​ខ​ ​បើ​ក​ប​រទិ​ស​ដៅ​ពី​រ​កើ​ត​ទៅលិ​ច​ ​ដ​ល់​ចំ​ណុ​ច​កើ​ត​ហេតុ​ ​ក៏​បា​ន​បុ​ក​ម៉ូ​តូ​​០១​គ្រឿ​ង​ទៀ​ត​ម៉ា​ក​វ៉េ​វ​ពណ៌​ក្រ​ហ​​ម​លា​យ​ខ្មៅ​គ្មា​នស្លាកលេ​ខ​។​មូ​ល​ហេ​តុ​ ​ជ​ន​ប​ង្ក​រ​មិ​ន​ប្រកា​ន់​ស្តាំ​ ​ហើ​យ​ស្ថិ​ត​ក្នុ​ង​ស្ថា​ន​ភា​ព​ស្រ​វឹ​ង​ ​។​ ​

​ប្រ​ភ​ព​ពី​ស​ម​ត្ថ​កិច្ច​ថា​ ​ជ​ន​ប​ង្ក​រឈ្មោះ​ ​សៀ​ង​ ​សឿ​ន​ ​ភេ​ទ​ប្រុ​ស​ ​អាយុ​ ​៤​២ឆ្នាំ​ ​ជ​ន​ជា​តិខ្មែ​រ​ ​មា​ន​ទី​លំនៅ​ភូ​មិ​ប្រ​លា​ន​ ​ឃុំ​ក​ណ្តោ​ល ​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ​ (​ស្លា​ប់​)​ ​រីឯជ​ន​រ​ង​គ្រោះឈ្មោះ​ ​សេ​ក​ ​រិ​ន​ ​ភេ​ទ​ប្រុស​ ​អា​យុ​ ​៣​៩​ឆ្នាំ​ ​ជ​ន​ជាតិ​ខ្មែ​រ​ ​មា​ន​ទី​លំ​នៅភូ​មិ​ប្រ​លា​ន​ ​ឃុំ​កណ្តោ​ល​ ​ស្រុ​ក​បូ​ទុ​ម​សាគរ រ​បួ​ស​ធ្ង​ន់​​ ។​

​ប្រ​ភព​ពី​ស​ម​ត្ថ​កិ​ច្ច​ប​ញ្ជា​ក់ថា​ ​ ​ជ​ន​រ​ង​គ្រោះ​ ​និ​ង​ជ​នប​ង្ក​រ​ ​យើ​ង​បា​ន​ប​ញ្ជូន​ទៅ​ម​ណ្ឌ​ល​សុ​ខ​ភា​ព​អ​ណ្តូ​ងទឹ​ក​ ​ស្រុ​ក​បូ​ទុ​ម​សា​គ​រ​ ពេ​ល​ប​ញ្ជូ​ន​ដ​ល់​ម​ណ្ឌ​លសុ​ខ​ភា​ព​អ​ណ្តូ​ង​ទឹ​ក​ ជ​​នប​ង្ក​រ​បា​ន​ស្លា​ប់​នៅ​ម​ណ្ឌ​ល​ ​រីឯ​ជ​ន​រ​ង​គ្រោះ​ម្នា​ក់ទៀ​ត​ ​បា​ន​ប​ញ្ជូន​ប​ន្ត​ទៅ​ម​ន្ទី​រ​ពេ​ទ្យ​ប​ង្អែ​ក ​ស្រុ​ក​ស្រែអំ​បិ​ល​ ​។​

ប​ច្ចុ​ប្ប​ន្ន​ ​ម៉ូ​តូ​ទាំ​ង​ពីរ​គ្រឿ​ង ស​ម​ត្ថ​កិច្ ​យ​ក​ម​ក​រ​ក្សា​ទុ​ក​នៅ​អធិ​កា​រ​ដ្ឋា​ន​ ​ដើ​ម្បី​ចា​ត់​កា​រ​ប​ន្ត ​៕

Leave a Reply

Your email address will not be published. Required fields are marked *