ព័ត៌មានសន្តិសុខសង្គម

នៅក្នុ​​ងតំ​ប​ន់អ​ង្គរ ឈើ​ក្រ​​ញូង​មួ​យ​ដើ​ម ត្រូ​វ​​ក្រុម​ជ​ន​មិ​នស្គា​ល់​មុ​ខ ​ធ្វើ​ស​ក​ម្ម​ភា​ពលួ​ច​កា​ប់ ​​តែ​យ​កទៅ​មិ​ន​បា​ន​

ខេត្តសៀ​ម​រា​ប ៖ យោងពី​ប្រភ​ព​ព័​ត៌​មា​ន​មួយ​បា​ន​ឲ្យដឹ​ង​ថា​ នៅ​វេ​លា​រ​សៀ​ល​ ​ថ្ងៃទី​៣​១​ ​ខែ​ឧស​ភា​ ​មា​នក​រ​ណីជ​ន​មិ​ន​ស្គាល់​អ​ត្ត​ស​ញ្ញា​ណមួ​យក្រុ​ម​ បា​ន​ធ្វើ​ស​ក​ម្ម​ភា​ព​លួច​អា​រ​ឈើ​គ្រ​ញូ​ង​មួយ​ដើ​ម​ ​នៅ​ត្រង់​ចំ​ណុ​ច​ខា​ងត្បូ​ង​ភ្នំ​បា​ក់​ខែង​ ​ស្ថិ​ត​ក្នុង​ភូ​មិ​ត្រ​ពាំង​សេះ​ ​ស​ង្កា​ត់​គោក​ច​ក​ ​ក្រុ​ង​សៀម​រា​ប​ ​ខេ​ត្តសៀ​ម​រា​ប​ ​។

តា​ម​ក្រុ​មជំ​នា​ញ​បា​ន​ឲ្យដឹ​ង​ថា ​ឈើ​គ្រ​ញូ​ងខា​ង​លើ​ មា​ន​មុ​ខ​កា​ត់​ទំ​ហំ​០​,២​០​ម៉ែ​ត្រ​គុ​ណ​នឹ​ងមួ​យ​ម៉ែ​ត្រ​ ​ចំ​នួ​នមួ​យ​ដុំ​ ​,​ ០​,​២​០​ម៉ែ​ត្រ​ គុ​ណ​នឹ​ង​០​,៥​០​ម៉ែ​ត្រ​ ចំ​នួ​ន​មួ​យ​ដុំ និ​ង​០​,​១​០​ម៉ែ​ត្រ​គុ​​ណនឹ​ង​១​,​៥​០ ​ម៉ែ​ត្រ​មួ​យ​ដុំ​ ​។ពួ​ក​គេ​បា​នធ្វើ​ស​ក​ម្ម​ភាព​ ​រួ​ច​ហើយ​គេ​ច​ខ្លួ​ន​បា​ត់ប​ន្ស​ស់​ទុ​ក​តែ​វ​ត្ថុតា​ង​នៅ​ក​ន្លែ​ង​កើ​ត​ហេ​តុ។​

​ម​ន្រី្ត​ឧ​ទ្យានុ​រ​ក្ស​ប្រចាំ​តំ​ប​ន់​អង្គ​រ​កំពុង​បើ​ក​កា​រ​ស្រា​វ​ជ្រាវ​ ​ស្វែ​ង​រ​ក​មុខ​ជ​ន​ស​ង្ស័​យ ​ដើ​ម្បី​ក​សាង​សំ​ណុំ​រឿ​ង​និ​ងបា​ន​ ​យ​ក​ដើម​គ្រ​ញូ​ង​ម​ក​រ​ក្សាទុ​ក​នៅ​ទី​ស្នា​ក់កា​រ​ ​តំ​បន់​កា​រ​ពា​រទេ​ស​ភា​ព​អង្គ​រ ៕​

Leave a Reply

Your email address will not be published. Required fields are marked *