ព័ត៌មានអន្តរជាតិ

រក​ឃើញ​​​ ​អ្នក​​​ឆ្ល​ង​​​កូ​​វី​ដ​​​១​៩​​ថ្មី ​​ប្រ​ចាំ​ថ្ងៃ​​​ខ្ព​ស់បំ​ផុត ​​មិ​ន​​ធ្លា​ប់​មាន​ នៅ​ប្រ​ទេ​ស​​ម៉ា​ឡេ​ស៊ី​​​

អន្តរជាតិ ​៖​ ​ក្រសួ​ង​សុ​ខា​ភិ​បា​ល​​​ម៉ាឡេ​ស៊ី​ ​​នៅ​​​ថ្ងៃ​​ពុ​ធ​​​ម្សិ​ល​មិញ ​​បា​ន​​​​រា​យ​កា​រ​ណ៍​​​ឲ្យ​​ដឹ​​​ថា​ ​ប្រទេសម៉ាឡេ​ស៊ី ​​រ​ក​ឃើញ​​​ក​រ​ណី​​ឆ្ល​ង​ ​CO​V​I​D​-1​9​ ​ចំ​នួន​ ​៦​,​០៧​៥​​​ក​រណី​​​ប​ន្ថែម​ទៀ​ត​​ក្នុង​​​រ​យៈ​ពេ​ល​​តែ​​​១​​​ថ្ងៃ​ ​ដែ​ល​​​នេះ​​គឺ​ជា​​​អ​ត្រា​​​ឆ្លង​​​ប្រ​ចាំ​ថ្ងៃ​​​ខ្ព​ស់បំ​ផុ​ត​​​មិ​ន​​ធ្លា​ប់​មា​ន ​​​ចាប់​តាំ​ង​ពី​​​មាន​​​ផ្ទុះ​​​ជំ​ងឺ​​​នេះ​​ម​ក​​​។​ ​នេះ​​បើ​​​យោ​ង​តា​ម​​​ការ​ចេ​ញ​ផ្សា​យ​​​ដោយ​ ​ទី​ភ្នា​ក់ងា​រ​សា​រ​ព័​ត៌មា​ន​ចិន​​ស៊ី​ន​​ហួ​រ​។​

​ក្នុង​រយៈពេល​ដូចគ្នានេះ​ក៏បាន​ប្រកាស​ពី​ករណី​ស្លាប់​ថ្មី​ចំនួន​៤៦​នាក់​ទៀតផង​ដែរ ដែល​នាំ​ចំនួន​អ្នកស្លាប់​ប្រទេស​អាស៊ាន​មួយ​នេះ​សរុប​កើន​ដល់ ២,០៤០​នាក់ ក្នុងចំណោម​ករណី​ឆ្លង​សរុប​ជាង ៤៨៥,០០០​ករណី​។​

​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Noor Hisham Abdullah បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្នុងចំណោម​ករណី​ទាំងអស់នោះ មានតែ​៣​ករណី​ប៉ុណ្ណោះ​ជា​ករណី​នាំចូល ខណៈដែល ៦,០៧២​ករណី​ទៀត សុទ្ធតែជា​ករណី​ឆ្លង​ក្នុង​សហគមន៍​។

​ទន្ទឹម​នោះ រដ្ឋមន្ត្រី​រូបនោះ​បាន​អំពាវនាវ​ឱ្យ​សាធារណជន​គោរព​តាម​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ (SOP) និង​គោលការណ៍​ណែនាំ​របស់​ក្រសួង​សុខា​បាល ដើម្បី​ជួយ​គ្រប់គ្រង​ស្ថានការណ៍ និង​រួមគ្នា​ជា​ប្រជាជាតិ​មួយ​ដើម្បី​ប្រឈម​នឹង​ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *