ព័ត៌មានអន្តរជាតិ

នៅ​​ភាគ​​​ខា​ងលិ​ច ​​ប្រ​ទេ​ស​​ឥ​ណ្ឌា ​​ព្យុះ​​​ស៊ីក្លូ​ន​ ​Ta​u​k​ta​e​ ផ្ដា​ច់​ជី​វិត ​​ម​នុ​ស្ស​​២​០​​​នាក់​ ​​​​និង​រំខា​​​ន​​​ដ​​ល់​ ​​​​​​ក​ម្ម​​វិ​​​ធី​​​​ចា​​ក់​​​​​​វ៉ា​ក់​​​សាំ​​ង​​​​​ផ​​​ង​​ដែ​រ​ ​​

អន្តរជាតិ ៖​ ​ព្យុះ​​ស៊ី​ក្លូ​ន​​មួ​យ​​​កំពុ​ង​​​បោក​ប​ក់​​លើ​​​ប្រ​ទេ​ស​​​ឥណ្ឌា​​​នៅ​​​ថ្ងៃ​​អ​ង្គា​រ​​​នេះ ​ដោ​យ​មា​ន​​ខ្យ​ល់​​​ប​ក់​​និ​ង​​​មាន​​​ភ្លៀ​ង​​​ធ្លាក់​​​ខ្លាំ​ង​​ប​ណ្តា​ល​ឱ្យ​​​ម​នុ​ស្ស​​យ៉ា​ង​តិ​ច​ ២​០​ ​នា​ក់​​បា​ន​​ស្លា​ប់​ ​ហើយ​​​បា​ន​​រំ​ខា​ន​​ដ​ល់​​​កម្ម​វិ​ធី​​ចា​ក់​​​វ៉ាក់​សាំ​ង​​ផ​ង​ដែរ ​ដែ​ល​​ឥ​ណ្ឌា​​កំ​ពុ​ង​​ត្រូ​វ​កា​រ​​អ​នុ​វ​ត្ត​​ជា​ប​ន្ទា​ន់ ​ដើ​ម្បី​​​ទប់​ទ​ល់​​នឹ​ង​​​ស្ថាន​កា​រ​ណ៍​​ឆ្ល​ង​​​រា​តត្បា​តដ៏​​​អា​ក្រក់​​​នៃ​​ជំ​ងឺ​ C​O​V​ID​-​19 ​។

​ព្យុះ​ស៊ីក្លូន​ឈ្មោះ Tauktae បាន​បោកបក់​មកដល់​រដ្ឋ Gujarat ភាគ​ខាងលិច​ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ ជាមួយ​ល្បឿន ១៨៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ វា​បាន​ថយចុះ​ឥទ្ធិពល​បន្តិច​ទៅវិញ​។​

​ទោះ​បែបនេះ​ក៏ដោយ​វា​បាន​បង្ក​ឲ្យ​ផ្លូវថ្នល់​ជន់​លិច​, រលំ​ដើមឈើ​-​បង្គោល​អគ្គិសនី​, ប្រជាជន​ឥណ្ឌា​រាប់សែន​នាក់​ត្រូវ​ភៀសខ្លួន ហើយ​មនុស្ស​យ៉ាងហោច ២០​នាក់ ក៏បាន​ស្លាប់​ផងដែរ​នៅ​រដ្ឋ Kerala, Goa, Maharashtra និង Gujarat ។​

​អាជ្ញាធរ​ទីក្រុង​បុ​ម​បៃ​បាន​បិទ​អាកាសយានដ្ឋាន​ជា​បណ្ដោះអាសន្ន​និង​បាន​ជំរុញ​ឱ្យ​ប្រជាជន​ស្នាក់នៅ​ក្នុងផ្ទះ ហើយ​អ្នកជំងឺ COVID-19 ប្រហែល ៦០០​នាក់ ត្រូវបាន​ជម្លៀស​ចេញពី​តាម​មន្ទីរពេទ្យ ខណៈ​អាជ្ញាធរ​ឥណ្ឌា​កំពុង​ព្យាយាម រក្សា​វិធាន​ការបង្ការ​ផ្សេងៗ ដូចជា​ការពាក់​ម៉ាស​, គម្លាត​សុវត្ថិភាព និង​ការធ្វើ​អនាម័យ នៅតាម​មជ្ឈមណ្ឌល​ជ្រកកោន សម្រាប់​អ្នក​ភៀសខ្លួន​ពី​ព្យុះ​ស៉ី​ក្លូន​កំណាច​៕

Leave a Reply

Your email address will not be published. Required fields are marked *