ព័ត៌មានសន្តិសុខសង្គម

ក្រោយដោះ​លែង​ពី​ ព​ន្ធ​នា​គារ​ អា​ជ្ញា​ធ​រ​ថៃ ​ប​ញ្ចូ​ន​ប្រ​ជា​ព​លរ​ដ្ឋ​ខ្មែ​រ​ ចំ​នួ​ន៩​នាក់ ឲ្យ​ត្រ​ឡ​ប់​មក​ស្រុកវិញ

ខេត្តឧ​ត្ត​រ​មាន​ជ័​យ​ ​៖​ កា​ល​ពី​ល្ងា​ច​ម្សិលមិញ ​នៅ​ច្រ​ក​ទ្វារ​ព្រំ​ដែ​ន​អ​ន្តរជា​តិ​ជាំ​ ​ក្នុ​ងស្រុ​ក​អ​ន្ល​ង់វែ​ង​ ​អាជ្ញា​ធ​រ​ថៃ​ ​បា​ន​ប​ញ្ចូ​នប្រ​ជា​ព​ល​រ​ដ្ឋខ្មែ​រ​ ​ចំ​នួ​ន ​៩​នា​ក់​ ​អោ​យ​ត្រ​ឡប់​ម​ក​ស្រុ​ក​កំ​ណើ​តវិ​ញ​ ​ប​ន្ទា​ប់​ពីដោះ​លែ​ង​ពី​ព​ន្ធ​នា​គា​រ ​ពី​ប​ទ​ឆ្ល​ងដែ​ន​ខុ​ស​ច្បា​ប់​ ​ចូ​ល​កា​ប់​ឈើ​គ្រញូ​ង​ ​ក្នុ​ង​ទឹ​ក​ដី​ថៃ​។​
​សម​ត្ថ​កិ​ច្ច​នគ​រ​បា​ល ​ប្រ​ចាំ​ច្រ​ក​អន្ត​រ​ជា​តិជាំ​ ​បាន​និ​យាយ​ថា ​ប្រ​​ជា​ព​ល​រ​ដ្ឋខ្មែ​រ​ ​ចំ​នួ​ន​ ៩​ ​នា​ក់​ ​ក្នុ​ង​នោះ​ ស្រី ​១​ ​នាក់​ ​ដែ​ល​ត្រូវ​បា​ន​ថៃ​ដោះ​លែ​ង​ ​រួ​មមា​នៈ​
១. ឈ្មោះ ខេង ចាន់ ភេទស្រី អាយុ ៣៣ ឆ្នាំ រស់នៅភូមិឫស្សីដូច ឃុំកំពង់ស្វាយ ស្រុកកំពង់ធំ ខេត្ដកំពង់ធំ ,
២. ឈ្មោះ សំណាង ចាន់ណូ ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិពឿក ឃុំពុទ្ធ្រា ស្រុកជីសែន ខេត្តព្រះវិហារ ,
៣. ឈ្មោះ ផា ធី ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំសន្ទុក ស្រុកសន្ទុក ខេត្តកំពង់ធំ ,
៤. ឈ្មោះ គិត ដាវ៉ុត ភេទប្រុស អាយុ ៣០ ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំកំពង់វណ្ណៈ ស្រុកព្រះវិហារ ខេត្តព្រះវិហារ ,
៥. ឈ្មោះ ឃួន ឡាក ភេទប្រុស អាយុ ៤០ ឆ្នាំ ភូមិពឿក ឃុំពុទ្ធ្រា ស្រុកជីសែន ខេត្តព្រះវិហារ,
៦. ឈ្មោះ ទាវ ធាក់ ភេទប្រុស អាយុ ២៨ ឆ្នាំ រស់នៅភូមិមរតក ឃុំមរតក ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ,
៧. ឈ្មោះ កន មាឃ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិរមៀច ឃុំរមៀច ស្រុកឈូក ខេត្តកំពត,
៨.ឈ្មោះ ទិត្យ ឡាញ់ ភេទប្រុស អាយុ ៣០ ឆ្នាំ ភូមិជ័យសែន ឃុំជ័យសែន ស្រុកជ័យសែន ខេត្តព្រះវិហារ,និង
៩.ឈ្មោះ នួន ណាល់ ភេទប្រុស អាយុ ៤២ ឆ្នាំ រស់នៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អ្នកទាំង ៩ នាក់នេះ ត្រូវបានចាប់ខ្លួនពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ កន្លងមកនេះ ពីបទឆ្លងដែនខុសច្បាប់ ចូលកាប់ឈើគ្រញូង
​ដោយ​ចូ​ល​តាម​ច្រ​ក​អា​ន​សេះ​ ​ហើ​យ​ត្រូ​វ​បាន​ប​ញ្ជូ​ន​​ទៅដា​ក់​ព​ន្ធ​នាគា​រ​ ​នៅ​ខេ​ត្ត​អូ​រ​ប៊ុន​ ​ប្រ​ទេ​ស​ថៃ​។​
​ក្រោយ​ពី​ទ​ទួ​ល​ពី​ភា​គីថៃ​រួ​ច​ម​ក​ ​គ្រូ​ពេទ្យ​ប្រ​ចាំ​កា​រ​ច្រ​ក​ជាំ ​បា​ន​បា​ញ់​អា​កុ​ល ​វា​ស់​កំ​ដៅ​ ​រួ​ចប​ញ្ចូ​ន​ប​ន្ត​ទៅ​ធ្វើ​ច​ត្តា​ឡីស័​ក​ ​នៅ​សា​លា​ប​ឋ​ម​សិ​ក្សា ​អ​ន្ល​ង់​វែ​ង​ ​មុ​ន​ពេ​ល​អ​នុញ្ញា​ត​ ​ឱ្យ​ទៅ​ភូ​មិ​ដ្ឋាន​រ​ប​ស់​ខ្លួ​ន​វិ​ញ៕​

Leave a Reply

Your email address will not be published. Required fields are marked *