ព័ត៌មានសន្តិសុខសង្គម

ជន​ស​ង្ស័យ​០​​៤ ​នា​ក់ រួ​ម​ទាំ​ង​អា​វុធ​កែ​ច្នៃ ​បាញ​គ្រា​ប់​កង ចំ​នួ​ន​៥ដើ​ម ត្រូ​វ​បាន ស​មត្ត​កិ​ច្ច​ឃា​ត់​ខ្លួ​ន​

ខេ​ត្តបា​ត់​ដំ​បង​ ៖ នៅរ​សៀ​ល​ថ្ងៃទី ២​៥ ​ខែមីនា ឆ្នាំ​ ​២​០២១ ដោ​យមា​ន​ការ​ច​ង្អុ​ល​ប​ង្ហា​ញ​ពី​លោ​ក​ឧ​ត្តម​សេ​នី​យ៍​ទោ សាត គឹ​ម​សាន ស្ន​ង​កា​រ​នៃ​ស្ន​ង​ការ​ដ្ឋា​ន​ន​គ​រ​បា​ល​ខេ​ត្ត​បាត់​ដំ​ប​ង​ ​និ​ង​មា​ន​កា​​រ​ស​ម្រ​ប​ស​ម្រួល​ផ្នែ​ក​ច្បា​ប់​ពីឯ​ក​ឧ​ត្តម គឺ​ប ប៊ុ​ណ្ណា​រ៉ា ព្រះ​រា​ជ​អា​ជ្ញានៃ​អ​យ្យ​កា​រ​អ​​ម​សា​លា​ដំ​បូ​ង​ខេត្ត​​បាត់​ដំ​ប​ង​ ​ដឹ​ក​នាំក​ម្លាំ​ង​ដោ​យ​លោ​ក​លឹម​ ​ពុ​ទ្ធី​ឡា ស្ន​ង​កា​រ​រ​ង​ទ​ទួ​ល​ផែ​ន​ព្រ​ហ្ម​ទ​ណ្ឌ​និ​ង​លោ​ក​វ​រ​សេ​នី​យ៍​ឯ​ក​ឈឿ​ង​គឹ​ម​សុ​ង​នា​យ​ការិ​យា​ល័​យ​ន​គ​រ​បា​ល​​ព្រហ្ម​ទ​ណ្ឌ​កំ​រិ​ត​ស្រា​ល​ ​រួ​ម​ទាំ​ង​ក​ម្លាំង​ន​គ​រ​បា​ល​អ​ន្ត​រា​គ​ម​ន៍ប​ង្កា​ប​ង្ក្រា​ប​ស​ហ​កា​រ​ ​ជា​មួ​យ ​ក​ម្លាំ​ងអ​ធិ​កា​រ​ដ្ឋា​ន​ន​គ​រ​បាលស្រុ​ក​បា​ណ​ន់ ដែ​ល​មា​ន​លោ​កវ​រ​សេ​នី​យ៍​ឯ​ក​ ​ប៉ាន់​ ​វ៉ា​ន់​នី ​ជា​អ​ធិកា​រ​ន​គ​រ​បា​ល​ស្រុក​ បានចុះ​ប្រ​តិ​ប​ត្តិ​ការ​ប​ង្ក្រា​ប​ ​​ករ​ណី​កែ​ច្នៃ​ ត​ម្លើ​ង​ ​ជួ​សជុ​ល​កា​ន់​កា​ប់ និង​ចែក​ចា​យ ​( អាវុធ​កែ​ច្នៃ​បាញ់​​គ្រាប់​កង់​ ​) ​០​១​ ក​​រណី​ ​និ​ង​​បាន​ធ្វើកា​រ​នាំ​ខ្លួ​ន​​ជ​ន​សង្ស័​យ​ចំនួ​ន​ ០​៤​ នា​ក់​​ម​ក​ ​កា​ន់​ស្នង​កា​រ​ដ្ឋា​ន​ន​គរ​បា​ល​ខេ​ត្តបា​ត់​ដំ​ប​ង។

​ករ​ណី​ប​ង្ក្រា​បខា​ង​លើ​នេះ​នៅ​ចំ​ណុ​ច​ក្រុ​ម​ទី ​1​4 ភូ​មិ​អូ​រត​តា​ញា​ ឃុំ​តា​គ្រា​ប ស្រុ​ក​បាណន់ ខេ​ត្ត​បា​ត់​ដំប​ង។​ ជ​ន​ស​ង្ស័​យ​ទាំ​ង​៤នា​ក់​មា​ន​ឈ្មោះ ៖​
១​​-ឈ្មោះ​ ​ ​សា​ន​ ​ រ​ក្សា​ ​ ​ហៅ​ ​ ប្រុ​ស​ ​ ​អា​យុ​ ​២​៦​ ​ ​ឆ្នាំ ​
​២​-ឈ្មោះ ឡឹង លេង ភេទប្រុស អាយុ ៣០ ឆ្នាំ
៣-ឈ្មោះ ឈឿង សុភក្រ័ ្ត ភេទប្រុស អាយុ ២៦ ឆ្នាំ
៤-ឈ្មោះ នៅ ណា ហៅ ជ្រូក ភេទប្រុស អាយុ ២៥ ឆ្នាំ ។ ​
ជ​ន​សង្ស័​យ​ ​ចំនួ​ន​ ០​៤​ ​នាក់​​ខាង​លើ​ ​មាន​ទី​លំ​នៅ​ភូមិ​ តា​ង៉ែ​ន​ ​ ឃុំ​ ​តា​គ្រា​ម ​ ​ស្រុ​ក​បា​ណ​ន់​ ​ ខេត្ត ​បា​ត់ដំ​ប​ង​ ​ ។​
​​​វត្ថុ​តា​ង​ដ​ក​ហូ​តរួ​ម​មាន​ ​ ​៖ ​ ​
-​ ​ ​កាំ​ភ្លើង​​កែច្នៃ​ បា​ញ់​ ​គ្រាប់​​កង់​ចំ​នួ​ន ​ ​០​៥ ​ដើ​ម ​
​- ​ ​ដ​ងឈើកែច្នៃ​ធ្វើស្វាយកាំភ្លើង ចំនួន ០២ ដើម
– កាំបិតកែច្នៃ ចំនួន ០១ ដើម – ពូថៅ ចំនួន ០១
– គ្រាប់កង់(បាដាង) ចំនួន ០២ កំប៉ុង
– ទូរស័ព្ទដៃ ម៉ាក Realme ព​ណ៌​ខៀ​វ​ ​០​១​ ​គ្រឿ​ង​ ​
​- ​ ​កា​បូ​បស្ពា​យ​​ព​ណ៌​កា​ហ្វេ ​ ​ចំនួ​ន​ ​០​១​ ​ ​
-​ ​ អា​វ​​ប៉ារ៉ា​ ​ដៃវៃ​ង​ ​ចំ​នួន​ ​ ​០១​ ​ ​-​ ​ ម៉ូ​តូ​ ​ចំនួ​ន​ ​ ​០​៣ ​ ​គ្រឿ​ង​ ​ ​
នៅ​​ចំ​​ពោះ​​មុ​ខ​​សម​ត្ថ​កិច្ច​ ​ ជ​ន​ស​ង្ស័យ​ឈ្មោះ​ ​សា​ ​ន ​ ​រ​ក្សា​
​ ហៅ​ ប្រុ​ស​ ​ ​បាន​ឆ្លើ​យ​សា​រ​ភា​ពថា​ ​ ​៖ ​ ​ខ្លួ​នបា​ន​ កែ​ច្នៃ​ តម្លើង​ ​
​(​ ​ ​អា​វុ​ធ ​កែ​ច្នៃ​ ​បា​ញ់​ ​គ្រាប់​ក​ង់​ ​បា​ដា​ង ​ ​)​ ​ បា​ន​ចំនួ​ន​ ​០៧​ ដើម​ ​ ​។
​កន្ល​ង​ម​កហើយ​ ​បាន​ល​ក់​ទៅ​​ឱ្យអ្ន​ក​ស្គា​ល់​​គ្នា​​នៅ​ភ្នំពេ​ញ ​បា​ន​ចំនួ​ន ​០​៣​ ដើម​ ផ​ង​ដែរ​ ​ ។​ មុ​នពេ​ល​ស​ម​ត្ថកិ​ច្ច​ឃា​ត់​ខ្លួន​ពួ​កគេ​កំ​ពុ​ងដើរ​ប​រ​បា​ញ់ស​ត្វ​នៅ​ក្នុង​មូ​ល​ដ្ឋា​នខា​ង​លើ ​ ​ដោ​យមិ​ន​ខ្វ​ល់​ខ្វា​យ​ពីរឿ​ង​កូ​វីដអ្វី​ប​ន្តិ​ច​សោះ ​ ​ហើយ​​​ស​កម្ម​ភា​ព​ខា​ងលើបា​ន​ប​ង្ក​ឱ្យមា​ន​កា​រ​ភ្ញា​ក់ផ្អើល​ពី​ប្រ​ជាព​ល​រ​ដ្ឋ​នៅមូ​ល​ដ្ឋាន​។ ​

​ប​ច្ចុប្ប​ន្ន​ ​កា​រិ​យា​ល័​យជំ​នា​ញ​​កំ​ពុ​ងតែ​ធ្វើការ​កសា​ង​សំណុំ​រឿ​ង ​ដើ​ម្បី​ប​ញ្ជូនខ្លួ​ន​ជន​ស​ង្ស័​យទាំ​ង​៤​នា​ក់ខា​ង​លើទៅ​សា​លា​
ដំ​បូ​ង​ខេ​ត្ត​​បា​ត់​ដំ​បង​ ​ ​ចា​ត់កា​រ​បន្ត​​តាម​​នីតិ​វិ​ធី​ ៕​​

Leave a Reply

Your email address will not be published. Required fields are marked *