ព័ត៌មានជាតិ

ស្ត្រី​​ព​ល​ក​រ​​​ខ្មែរ​ ​​ជា​ប់​​​ច​​​ត្តា​​​ឡី​​​ស័​ក​ ​​ត្រូ​វ​បា​ន​ពេ​ទ្យ​ឆ្ម​ប ​​នៅ​​​ម​ន្ទី​រ​ពេ​ទ្យ​បង្អែ​ក​​ ក្រុ​ង​​​សិ​រី​សោ​ភ័ណ​ ​​ជួ​យ​​​ស​ម្រា​ល​កូន​ ​​ដោ​យ​​​ជោ​គ​ជ័​យ​

ខេ​ត្តប​​ន្ទា​​​យ​​​មា​ន​ជ័​យ ​៖ លោ​ក​​​វេ​ជ្ជ​ប​ណ្ឌិ​ត​ ​អ៊ា​​​វ​ ​តា​រា​​​វុ​​​ធ​ ប្រ​ធា​​ន​​ម​ន្ទី​រ​ពេ​ទ្យ​ប​ង្អែ​ក​​ក្រុ​ង​​សិ​រី​សោ​ភ័​ណ​​​ប្រា​ប់​​​កា​ល​ពី​​​ថ្ងៃ​ ​ទី​ ​២​​៦​​​ ខែមី​នា​ ​២​០​២​១​ ​ថា​ ​៖​ ​ក្រុ​ម​គ្រូ​ពេ​ទ្យ​ ​ពិសេ​ស​​​ពេ​ទ្យ​ឆ្ម​ប​​​បា​ន​ធ្វើ​​​ស​ក​ម្ម​ភា​ព​​​ស​ង្គ្រោះ​​​ស្ត្រី​​ជា​​​ព​ល​ក​រ​​ខ្មែ​រ ​​​ដែល​​​ទើ​ប​​​ត្រ​ឡ​ប់​​​ម​ក​ពី​​​ប្រ​ទេ​ស​​​ថៃ​ ​ហើ​យ​​​ឈឺ​ពោះ​​​ស​ម្រា​ល​កូ​ន​​​ភ្លាម​ៗ​ ​ប​ន្ទា​ប់​ពី​​​ប​ញ្ជូ​ន​ម​ក​​​ផ្នែក​​​ស​ម្ភ​ព​​​នៃ​​​ម​ន្ទីរ​ពេ​ទ្យ​ប​ង្អែ​ក​​​ក្រុ​ង​​​សិ​រីសោ​ភ័​ណ​ ។ ​​លោ​ក​​​វេ​ជ្ជ​ប​ណ្ឌិ​ត​​​បា​​​ន​ប​​​ន្ត​​ថា​​​​៖​”​ ​ឥឡូ​វ​​​ទាំ​ង​​​ម្តា​យ​​​ទាំ​ង​​​កូន​​​បា​ន​​​សុ​ខ​​​ស​ប្បា​យ​ ​។​ ​សូ​ម​​អ​រ​គុ​ណ​​​ក្រុ​ម​កា​រ​ងា​រ​​ទាំ​ង​អ​ស់​​​ជា​ពិ​សេ​ស​​​អ្ន​ក​គ្រូ​​​ពេ​ទ្យ​​​ផ្នែ​ក​​​ស​ម្ភ​ព​ ​ដែ​ល​​​យ​ក​ចិ​ត្ត​ទុ​ក​ដា​ក់​​​។ ​ពួ​ក​យើ​ង​​​មិ​ន​មែ​ន​​​ជី​វិត​​​អ​ម​តៈ​​​ទេ​ ​ក៍​​ភ​​​យ័​​​ខ្លា​ច​​​ជំ​ងឺ​​(​​​កូ​​​វី​ត​ ​១​៩​)​ ​ដ៍​​​កា​ច​​​សា​ហា​វ​​នេះ​ដែ​រ​ ​។​​​យើ​ង​​​ក៍​មាន​​​ក្រុ​ម​គ្រួ​សា​រ​​​ប្រ​ព​ន្ធ​​កូ​ន​​​ដូ​ច​គ្នា​ ​សូ​ម​​​អ​នុ​វ​ត្ត​​វិ​ធា​ន​កា​រ​​​សុ​ខាភិ​បា​ល​ ​៣​​កា​រ​ពា​រ ​៣​​កុំ​ ​អោ​យ​បាន​​​គ្រ​ប់​គ្នា​ ​”​ ។​​​​​ក្រុ​ម​គ្រូ​ពេ​ទ្យ​​ពេ​ទ្យ​ឆ្ម​ប​​​ក្នុ​ង​​​ឯក​ស​ណ្ឋា​ន​​​គ្រូ​ពេទ្យ​​​បំ​ពេ​ញ​កា​រ​ងា​រ​​ក្នុ​ង​​​បេ​ស​ក​ក​ម្ម​​​ប្រ​យុ​ទ្ធ​​​ប្រឆាំ​ង​នឹ​ង​​​ជ​ម្ងឺ​​​កូ​​​វីត​​​១​៩​​​បា​ន​ផ្ត​ល់​​​សេវា​​​សុ​ខា​ភិ​បា​ល​​​មា​ន​​ប្រ​សិ​ទ្ធ​ភា​ព​​​មួយ​​​ដ​ល់​​​ស្ត្រី​​​មា​តា​​និ​ង​​​ទា​រ​ក​​​ដែ​ល​​ទើ​ប​​​ស​ម្រា​ល​​​នេះ​ ​។​​

​យោង​អ្នក​គ្រូពេទ្យ​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យបង្អែក​ក្រុង​សិរីសោភ័ណ​បានអោយដឹងថា ៖ ប្រតិបត្តិ​ការសង្គ្រោះ សម្រាល​ដោយ​ជោគជ័យ​នោះបាន​ធ្វើ​កាលពី​ថ្ងៃទី​២៤ ​ខែមីនា ឆ្នាំ​២០២១​មកម្ល៉េះ ប៉ុន្តែ​ព័ត៌មាន​នេះ​ទើបតែ​អាច​ប្រាប់​បាន​នាពេលនេះ ។​ប្រភព​បាន​បន្តថា ៖ ស្ត្រី​វ័យក្មេង​ជា​ម្តាយ​ដែល​សម្រាលកូន​លើកដំបូង​នោះ​មានឈ្មោះ ម៉ៅ ស្រី​ប៉ុច អាយុ​១៨​ឆ្នាំ ទីលំនៅ​ភូមិ​កង​វ៉ា​ សង្កាត់​កំពង់ស្វាយ​ ក្រុង​សិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ ។​ស្ត្រី​ពលករ​នេះ​ទើបបាន​វិលត្រឡប់​ពី​ប្រទេស​ថៃ​កាលពី​ថ្ងៃទី​២៣​ ខែមីនា ហើយ​ទទួល​ការត្រួតពិនិត្យ ផ្តល់​សំណាក​រក​មេរោគ​កូ​វីត ១៩ និង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​មណ្ឌល​ច​ត្តា​ឡី​ស័ក​ក​ម្រឹត​២ សាលា​សុខាភិបាល​នៃ​សាកលវិទ្យាល័យ​មានជ័យ​ក្រុង​សិរីសោភ័ណ ហើយ​បាន​បញ្ជូនមក​សម្រាលកូន​នៅ​ម​ន្ទីរ​ពេទ្យ​បង្អែក​ក្រុង​សិរីសោភ័ណ ។​​ពេទ្យ​ផ្នែក​សម្ភព​បាន​បន្តថា ៖ ដោយសារ​ស្ត្រី​នេះ​មាន​ស្ថានភាព​និង​សមាសភាព​ដូចខាងលើ ទើប​គ្រូពេទ្យ​ត្រូវដាក់​នាង​អោយនៅ​បន្ទប់​ដាច់ឡែក​នៃ​កូ​វិត​១៩ ។ ហើយ​ពេទ្យ​ផ្តល់​សេវា​ក័៏ត្រូវមាន​ឯកសណ្ឋាន និង​លក្ខណៈសម្បត្តិ​ពិសេស​ដែរ ។​

​សូមបញ្ជាក់ថា តាំងពីដើម​គ្រា​នា​ចុងឆ្នាំ​២០២០ មក ក្នុងចំណោម​ពលករ​ខ្មែរ​វិលត្រឡប់​ពី​ប្រទេស​ថៃ​ដែល​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​បង្ការ​ជម្ងឺ​កូ​វីត ១៩ នៅ​មណ្ឌល​នានា​ក្នុង​ខេត្តបន្ទាយមានជ័យ មាន​ស្ត្រី​ត្រូវ​សម្រាលកូន​ជិត​១០​នាក់​ដែរ ។​ពួកគេ​សុទ្ធតែ​បាន​ជោគជ័យ ហើយលើកនេះ ក្រុម​​​ពេ​ទ្យ​ឆ្ម​​ប​​នៅ​​​ម​ន្ទី​រ​​ពេទ្យ​ប​ង្អែ​ក​​​ក្រុ​ង​​​សិ​រី​សោ​ភ័​ណ​​ ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ ​​បា​ន​​​ជួ​យ​​​ស​ម្រា​ល​កូ​ន​​​ដោ​យ​​​ជោ​គ​ជ័​យ​​​ដល់​​​ស្ត្រី​​​ព​ល​ក​រ​​​ខ្មែ​រ​​​ម្នា​ក់​​​ដែល​​​បា​ន​​​នឹ​ង​​​កំពុ​ង​​​ធ្វើ​​​ច​​​ត្តា​​ឡី​​​ស័​ក​​​ផ​ង​ ​​​៕

Leave a Reply

Your email address will not be published. Required fields are marked *