ព័ត៌មានជាតិ

អ្ន​ក​ពា​ក់​ព័​ន្ធ ​បុរ​ស​មា​ន​ជំងឺ​ ​កូ​វី​ដ-​១​៩​ នៅខេត្តសៀ​ម​រា​ប​ ចំ​នួ​ន​១​៤​៣នា​ក់​ ​តេ​ស្ដ​លើ​ក​ទី១​ ​អ​វិ​ជ្ជ​មា​ន​ទាំ​ងអ​ស់​

ខេ​ត្ត​សៀ​ម​រា​ប ​៖​ ​ល​ទ្ធ​ផ​ល​បា​ន​ប​ង្ហា​ញ​ថា​អ​វិ​ជ្ជ​មាន​ទៅ​លើ​ម​នុ​ស្ស​យ៉ា​ង​តិច​ ​១​៤​៣​នា​ក់​ ​ដែល​ជា​ប់​ពា​ក់​ព័​ន្ធ​នឹ​ង​ បុ​រ​សម្នា​ក់​​ រ​ក​ឃើញមាន«ជំងឺកូវីដ១៩ នៅក្នុងក្រុងសៀមរាប កាលពីថ្មីៗ នេះ ហើយត្រូវបានយកសំណាកទៅពិនិត្យនោះ។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យ ។

គួរំលឹកថា នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលខេត្តសៀមរាប បានរកឃើញបុរសម្នាក់ ឈ្មោះ ម៉ាប់ វ៉ុន អាយុ ៣៥ឆ្នាំ កើតជំងឺកូវីដ១៩។ អ្នកជំងឺកូវីដ១៩រូបនេះ បានធ្វើការងារនៅភូមិដីឥដ្ឋ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយនៅថ្ងៃទី០៧ ខែមីនា រូបគេបានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ។ ប៉ុន្តែនៅពេលនេះដែលរូបគេលេចចេញអការៈជំងឺ បានស្វះស្វែងរកព្យាបាលជំងឺនៅកន្លែងព្យាបាលជំងឺចំនួន៤ ដោយព្យាយាមលាក់ប្រវត្តិនៃការធ្វើដំណើររបស់គេផងដែរ ។

យ៉ាងណាក៏ដោយ អាជ្ញាធរខេត្តសៀមរាបបានចាត់វិធានការណ៍ភ្លាមៗ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ ដោយសម្រេច បិទសង្កាតគោកចក និងបិទកន្លែងព្យាបាលជំងឺដែលពាក់ព័ន្ធចំនួន៤។ កន្លែងសម្រាកព្យាបាលជំងឺដែលផ្អាកដំណើរការនេះ រួមមាន៖ មន្ទីរសម្រាកព្យាបាល «៧៧៧» ស្ថិតនៅភូមិសាលាកន្សែង, មន្ទីរពហុព្យាបាលសុខភាព ស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ, បន្ទប់ពិគ្រោះព្យាបាលជំងឺ «ទូច កូ» ស្ថិតនៅភូមិទក្សិណខាងត្បូង និងបន្ទប់ថែទាំវេជ្ជសាស្ត្រ «ចាវ ចាន់» ស្ថិតនៅភូមិគោកតាចាន់ សង្កាត់គោកចក៕

Leave a Reply

Your email address will not be published. Required fields are marked *