ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃពុធ ទី១៧ ខែមិនា ឆ្នាំ២០២១ លោក តូច ប៉ូលីវ៉ា អនុប្រធាន សសយក ខេត្ត តំណាងលោក ឌី វិជ្ជា សហភាពសហព័ន្ធកម្ពុជាខេត្តស្វាយរៀង ដោយមានចូលរួមពីក្រុមការងារ សសយក ចុះជួយស្រុកកំពង់រោទិ៍ ក្រុមការងារ សសយក វិស័យមន្ទីរវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត គណៈកម្មាធិការ សសយក ស្រុក និងសប្បុរសជន បាននាំយកទឹកបរិសុទ្ធចំនួន ១,២០០យួររបស់លោក ឌី វិជ្ជា ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្វាយរៀង តាមរយៈ ក្រុមការងារ សសយក វិស័យមន្ទីរវិស័យឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្ត និងសប្បុរសជននានាត្រូវបានប្រគល់ជូនដល់រដ្ឋបាលស្រុកកំពង់រោទិ៍ សម្រាប់យកទៅប្រើប្រាស់ចាត់ចែងតាមមណ្ឌលចត្តាឡីស័កក្នុងស្រុក។
មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខជាមួយរដ្ឋបាលស្រុក លោកបានកោតសរសើរនិងថ្លែងអំណគុណដល់ទឹកចិត្ត ឆន្ទៈបងប្អូនក្នុងការចូលរួមទប់ស្កាត់ ការពារតាមបទបញ្ជារបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តាមតួនាទី ភារកិច្ច ទាំងយប់ ទាំងថ្ងៃយ៉ាងខ្ជាប់ខ្ជួន។ បន្ថែមពីលើនេះ លោកក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក ឌី វិជ្ជា ប្រធាន សសយកខេត្ត មកជូនដល់រដ្ឋបាលស្រុកផងដែរ។ ជាពិសេសចូលរួមអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលជាសាកលលោក រក្សាគម្លាតសុវត្ថិភាព លាងសម្អាតដៃជាប្រចាំ ដើម្បីជៀសផុតពីការឆ្លងនៃជំងឺមួយនេះ ៕