ព័ត៌មានជាតិ

ក្រុមគ្រូ​ពេ​ទ្យ​ស្ម័​គ្រចិ​ត្ត​ ហ៊ុ​ន​ ​ម៉ា​នី ​ចុះ​អប់​រំ​ផ្ស​ព្វ​ផ្សា​យពី​ ​វិធា​​ន​ការកា​រ​ពារ ជំ​ងឺ​កូ​វី​ដ​១​៩ ​នៅ​ស​ង្កា​ត់​ស្វា​យ​រៀង​ ​ក្រុ​ង​ស្វាយ​រៀ​ង​

ខេ​​​ត្ត​​​ស្វាយ​​​រៀ​​​ង ​​​៖​ ​ដោ​យ​មា​ន​កា​រច​ង្អុ​ល​ប​ង្ហា​ញ​ពីលោ​ក​ ​លេ​ង​ ផា​លី​ ​ប្រ​ធា​ន​ក្រុម​កា​រ​ងា​រ​គ្រូ​ពេ​ទ្យ​ស្ម័គ្រ​ចិ​ត្ត​លោ​ក​ ​ហ៊ុន​ ​ម៉ានី​ ​លោ​ក​ កែ​រ​ ​រ​ដ្ឋា​ ​ប្រធា​ន​ម​ន្ទី​រ​សុ​ខា​ភិ​បា​ល​ខេត្ត​ស្វា​យ​រៀ​ង​ ​និ​ង​ជា​អ​នុ​ប្រ​ធាន​ប្រ​តិ​ប​ត្តិ​ក្រុ​ម​កា​រ​ងា​រ​គ្រូ​ពេ​ទ្យស្ម័​គ្រ​ចិ​ត្ត​ ​ហ៊ុ​ន​ ​ម៉ា​នី ​បា​ន​ប​ន្ត​ចុះ​ផ្ស​ព្វ​ផ្សា​យ​អ​ប់​រំ​ដ​ល់​ប្រ​ជា​ព​លរ​ដ្ឋ​រ​ស់​នៅ​ភូ​មិ​ស្វា​យ​រៀ​ង ​ស​ង្កា​ត់​ស្វា​យ​រៀ​ង ​ក្រុ​ង​ស្វា​យ​រៀ​ង​ ​ដើ​ម្បីឲ្យ​ពួ​ក​គា​ត់​បា​ន​យ​ល់​កា​ន់​តែ​ច្បា​ស់​ពី​វិ​ធី​សាស្រ្ត​កា​រ​ពា​រ​ ​និ​ង​ទ​ប់​ស្កា​ត់ពី​ជំ​ងឺ​កូ​វី​ដ​១​៩ ​រួ​ម​ជា​មួ​យ​កា​រ​ផ្តល់​ថ្នាំ​ពេ​ទ្យ​ជូ​ន​ដ​ល់ប្រ​ជា​ព​ល​រ​ដ្ឋទុ​ក​ស​ម្រា​ប់​ព្យា​បាល​ប​ឋ​ម​ផ​ង​ដែ​រ​។

សកម្មភាពនេះធ្វើឡើងនារសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១ ដោយលោក កែរ រដ្ឋា បានថ្លែងថា ការបន្តចុះអប់រំជូនប្រជាពលរដ្ឋពីវិធីសាស្ត្រទប់ស្កាត់ និងការពារជំងឺកូវីដ១៩ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយនឹងក្រុមការងារគ្រូពេទ្យមន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងសហភាពសហព័ន្ធយុវជនកម្ពុជា សង្កាត់ស្វាយរៀង សរុបចំនួន ៣២ នាក់។

លោកបន្តថា ក្រុមការងារគ្រូពេទ្យណែនាំដល់ប្រជាពលរដ្ឋពីរបៀបនៃការលាងដៃនឹងអាល់កុល ឬសាប៊ូជាមួយនឹងការបង្រៀនពាក់ម៉ាស ដើម្បីធ្វើយ៉ាងណាការពារ និងទប់ស្កាត់មេរោគចូលក្នុងខ្លួន រួមជាមួយនឹងវិធីទប់ស្កាត់មេរោគចូលក្នុងខ្លួនមួយចំនួនផ្សេងទៀតផងដែរ និងត្រូវអនុត្តឱ្យបាននូវវិធានការ ៣ការពារ និង ៣កុំ។

លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជាព្រួយបារម្ភយ៉ាងខ្លាំងចំពោះជំងឺកូវីដ១៩ កំពុងតែរីករាលដាលក្នុងសហគមន៍ចំនួន ៣ លើករួចមកហើយ ជាពិសេសព្រឹត្តិការណ៍ ២០ កុម្ភៈ គឺដោយសារការមិនគោរពតាមវិធានការសុខាភិបាលការមិនអនុវត្តចត្តាឡីស័កមិនត្រឹមត្រូវ ធ្វើឱ្យមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស។ ដើម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុលពាក់ម៉ាស់រស់នៅគម្លាតសង្គម បើមិនចាំបាច់រស់នៅក្នុងផ្ទះ។

ក្រៅពីនេះ ក្រុមការងារក៏បានណែនាំឲ្យប្រជាពលរដ្ឋឲ្យមានការរស់នៅស្អាត ដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាតហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់អំពីការថែទាំសុខភាពចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណងធំបំផុតនោះ គឺចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

លោកបានបន្ថែមទៀតថា ដោយសារមានការយកចិត្តទុកដាក់ពីសំណាក់លោក ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច តំណាងរាស្ត្រមណ្ឌលស្វាយរៀង សមាជិកាគណៈកម្មាធិការកណ្តាលប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ខេត្ត បានធ្វើឱ្យការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ក្នុងខេត្តស្វាយរៀងបានល្អប្រសើរ។

ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ក្រុមការងារបានផ្តល់ថវិកាសម្រាប់អាហារ ៣ ពេលក្នុងមួយថ្ងែ និងឃីតមួយកញ្ចប់ ដែលមានកន្ទេល ១ មុង ១ ភួយ ១ សារុង ១ និងក្រមា ១ ដល់ប្រជាពលរដ្ឋស្នាក់នៅមណ្ឌលចត្តាឡីស័កចំនួន ១៥ ថ្ងៃ។

លោកបានបន្ថែមថា អំណោយរបស់លោក ហ៊ុន ម៉ានី រួមមាន៖ អាកុល ៣១ ដបធំ ម៉ាស់ ៦០០ សាប៊ូចំនួន ៣១ ដុំ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ និងវិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ ចំនួន ៥០ សន្លឹក ទឹកសុទ្ធ ៦០ ព្រមទាំងថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺជាបឋមចំនួន ១០ ថ្ងៃ ជូនប្រជាពលរដ្ឋចំនួន ៣១ គ្រួសារ ដូចជា ថ្នាំបំបាត់ក្តៅឈឺក្បាល រាក ថ្នាំកម្លាំង និងថ្នាំភ្នែក៕

Leave a Reply

Your email address will not be published. Required fields are marked *