ព័ត៌មានជាតិ

​ឧ​ប្ប​ត្តិ​ហេ​តុ​​​​​​ផ្ទុះ​​​មី​​ន​​​នៅ​​ ​ឃុំ​​​តា​​​តោ​ក​ ​ស្រុ​ក​​​សំ​​​​ទ្បូ​​ត​ ប្រ​​ជា​ព​ល​រ​ដ្ឋ​​​ម្នា​ក់ ​​​រ​ង​រ​បួ​ស​​​ធ្ង​ន់​​​

​​​ខេ​ត្ត​បា​ត់​ដំ​ប​ង ​​​៖​ ​យោ​ង​តា​ម​​​ផេ​​​ក​​​អា​ជ្ញា​ធ​រ​​​មី​​ន​​​បាន​​​ឲ្យ​​​ដឹ​ង​​ថា​ ​នៅ​​​ថ្ងៃ​ទី​​​០​៤​ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​​​​២​០​២​៤​ ​មា​ន​​​ឧ​ប្ប​ត្តិ​ហេ​តុ​​​​ផ្ទុះ​​​មី​ន​ ​(​​​មី​ន​ ​៦​៩​)​​ ​នៅ​​​ភូ​មិ​​​ភ្នំ​​​រៃ​ ​ឃុំ​​​តា​​​​តោ​ក​ ​ស្រុ​ក​​​​សំ​ឡូ​ត​ ​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​បា​ន​​​ប​ណ្តា​ល​ឱ្យ​​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​​ឈ្មោះ​​​ ស៊ឹ​​ម​ ​សុ​ភា​ព​ ​ភេ​ទ​​​ប្រុ​ស​ ​អា​យុ​​​៥​៥​​​ឆ្នាំ​​ ​រ​ង​រ​បួ​ស​​​​ជើង​​​ទាំ​ង​​​២​ ​និ​ង​​​រ​បួ​ស​​​ដៃ​​​។​ ​ ហេ​តុការណ៍​នោះបាន​កើតឡើង​នៅពេលដែល​ជនរងគ្រោះ​កំពុង​ដើរទៅ​ចម្ការ​ដើម្បី​គាស់​ល្មៀត យកទៅលក់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​ពេទ្យ​បាត់ដំបង​ដោយ​រថយន្តយោធា​។​ អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ចូលទៅ​តំបន់​ណា​ដែល​មិនដឹង​ប្រវត្តិ​ច្បាស់លាស់ និង​ត្រូវ​សាកសួរ​អាជ្ញាធរ​មូល​ដ្ឋា​ន​មុន​ចូល​តំបន់​នោះ និង​សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕

ព័ត៌មានជាតិ

កម្ពុជា​​ ​មា​ន​ត​ម្រូវ​កា​​រ​ ​ឈាម​​ប្រ​ចាំ​ថ្ងៃ​ ​ច​ន្លោះ​ពី​៣​០​០​ទៅ​​ទៅ​៤​០​០​ប្លោ​ក​ ​ដើ​ម្បី​ជួ​យ​ស​ង្គ្រោះ​អ្ន​ក​ជំ​ងឺ​

លោ​ក​​វេ​ជ្ជ​ប​ណ្ឌិ​ត​ ​សុ​ខ​ ​ប៉ូ​ ​នា​យ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជា​តិ​ផ្ត​ល់​ឈា​ម​ ​បា​ន​លើ​​កឡើ​​ង​នៅ​ក្នុ​ង​ព្រឹ​ត្តិ​កា​រ​ណ៍​ ​ប​រិ​ច្ចា​គ​ឈា​ម​ ​ក្រោ​ម​ប្រ​​ធា​ន​ប​ទ​ ​”​ឈា​ម​ខ្ញុំ​ជា​រ​ប​ស់​អ្ន​ក​ ​ឈា​ម​អ្ន​​ក​ជា​រ​ប​ស់​ខ្ញុំ​”​ ​កា​ល​ពី​ថ្ងៃ​​ទី​០​៣​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០​២​​៤​ថា​ ​ជា​រៀ​ង​រា​ល់​ ​៥​នា​ទី​ម្ដ​ង​ ​​ក​ម្ពុ​ជា​ត្រូ​វ​កា​រ​ឈា​ម​ ​១​ប្លោ​ក​ ​ហើ​​យ​ត​ម្រូ​វ​កា​រ​ប្រ​ចាំ​ថ្ងៃ​ ​មា​ន​​ច​ន្លោះ​ពី​៣​០​០​ទៅ​៤​​​០​០​ប្លោ​ក​ ​ដើ​​ម្បី​ស​ង្គ្រោះ​ជី​វិ​ត​ម​នុ​​ស្ស​ ​ខណៈ​កា​រ​​ស្ម័​គ្រ​ចិ​ត្ត​ផ្ត​ល់​ឈា​ម​មា​​នចំ​នួ​ន​ប្រ​​មា​ណ ​​២​០​ភា​គ​រ​យ​ប៉ុ​ណ្ណោះ​។​ ​លោកវេជ្ជបណ្ឌិត សុខ ប៉ូ នាយកមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានលើកឡើងថា ព្រឹត្តិការណ៍បរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ឈាមខ្ញុំជារបស់អ្នក ឈាមអ្នកជារបស់ខ្ញុំ” គឺជាព្រឹត្តិការណ៍ដ៏មាន អត្ថន័យ ហើយក៏ជាការបង្កើតទម្លាប់និងវប្បធម៌បរិច្ចាគឈាមដោយស្ម័គ្រចិត្ត នៅទូទាំងប្រទេស ដើម្បីធានា ឱ្យការផ្គត់ផ្គង់ឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺនៅគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើង។ លោកវេជ្ជបណ្ឌិតពន្យល់ថា ការបរិច្ចាគឈាមបានត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពទេ មានទំាង ផ្តល់ អត្ថប្រយោជន៍យ៉ាងខ្លាំងដល់សុខភាព ដូចជា ជួយឱ្យប្រសើរឡើងនូវសុខភាពបេះដូង ការលើសទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល បន្ថែមលើនោះ អ្នកនឹងដឹងពីស្ថានភាពឆ្លង ឬមិនឆ្លងជំងឺផ្សេងៗ ជាពិសេសជំងឺរលាកថ្លើម ស្វាយ អេដស៍ ។ល។ ក្នុងនោះការធ្វើតេស្តឈាមត្រូវបានរក្សាការសម្ងាត់ និងមិន […]