តាមគម្រោង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិត នៅតាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ នៅស្រុកបាទី ខេត្តតាកែវ។ តាមការឲ្យដឹងពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កម្មករ និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨,១០៤នាក់ ដែលត្រូវមកចូលរួមក្នុងពិធីសំណេះសំណាលនោះ គឺមកពីរោងចក្រ សហគ្រាសចំនួន១៨ ដែលមានមូលដ្ឋាននៅក្នុងស្រុកបាទី ខេត្តតាកែវ។ រោងចក្រ សហគ្រាសទាំង១៨នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន ១៣, ផលិតផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើង ចំនួន ២ និងបោកគក់សម្លៀកបំពាក់ ចំនួន ១។ សូមជម្រាបថា នេះគឺជាលើកទី៤ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា […]
Day: September 18, 2023
ឯកឧត្តម នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមាន ស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស
ក្រសួងព័ត៌មាន នឹងរៀបចំឲ្យមានស្តង់ដាប្រតិបត្តិ លើក្រមសីលធម៌វិជ្ជាជីវៈសម្រាប់អ្នកសារព័ត៌មាន អនុវត្តន៍នៅទូទាំងប្រទេស ដើម្បីលើកតម្កើងតម្លៃអ្នកសារព័ត៌មាន និងគុណភាពអ្នកសារព័ត៌មាននៅកម្ពុជា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល លើការបង្កើនធនធានមនុស្ស តាមរយៈការផ្សព្វផ្សាយព័ត៌មានពិត រហ័ស និងមានខ្លឹមសារល្អ។ នេះជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតី បិទវគ្គបណ្តុះបណ្តាលស្តីពី ជំនាញគ្រប់គ្រង និងភាពជាអ្នកដឹកនាំអង្គភាពសារព័ត៌មាន ប្រមាណ ៣៨១ នាក់ ដែលរៀបចំដោយ សមាគមអភិវឌ្ឍន៍វិជ្ជាជីវ: អ្នកសារព័ត៌មានកម្ពុជា (CJDS) នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅរាជបណ្ឌិតសភាកម្ពុជា។ ក្រមសីលធម៌ប្រតិបត្តិរួមវិជ្ជាជីវៈសារព័ត៌មាន របស់ក្រសួងព័ត៌មាន ត្រូវទទួលបានការគាំទ្រពីអ្នកសារព័ត៌មាន ដើម្បីពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជាកានតែល្អប្រសើរឡើង ។ ឯកឧត្តមរដ្ឋមន្រ្តី នេត្រ ភក្ត្រា បានគួសបញ្ជាក់ពីតូនាទីយ៉ាងសំខាន់របស់អ្នកសារព័ត៌មាននៅក្នុងសង្គម ជួយសង្គម ចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ តាមរយៈការផ្សាយព័ត៌មានពិត ត្រឹមត្រូវ មានគុណភាព លឿន រហ័សដល់ប្រជាពលរដ្ឋ។ លោកបណ្ឌិត ហោ គន្ធា ប្រធានសមាគមនអភិវឌ្ឍន៍វិជ្ជាជីវៈអ្នកសារព័ត៌មានកម្ពុជា បានបញ្ជាក់ជូនពីការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង ដើម្បីពង្រឹង និងតម្កើងសមត្ថភាពដល់អ្នកសារព័ត៌មាន ឲ្យកាន់តែមានភាពរឹងមាំ […]
អង្គការយូណេស្កូ សម្រេចបញ្ចូល រមណីយដ្ឋានប្រាសាទកោះកេរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក
នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥ ប្រព្រឹត្តទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូល «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក។ កន្លងមក ប្រាសាទកម្ពុជាដែលត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក រួមមាន តំបន់អង្គរ (Angkor Zone) ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២ ទំហំ៤០,០០០ហិកតា, ប្រាសាទព្រះវិហារ (Temple of Preah Vihear) ចុះបញ្ជីឆ្នាំ២០០៨ ទំហំ២,៦៤៣ហិកតា និងតំបន់ប្រាសាទសំបូរព្រៃគុក (Temple Zone of Sambor Prei Kuk) ចុះបញ្ជីនៅឆ្នាំ២០១៧ ទំហំ៣៩,០០០ហិកតា។ សូមជម្រាបថា រមណីយដ្ឋានប្រាសាទកោះកេរ ជាអតីតរាជធានីរបស់ខ្មែរដែលស្ថិតក្នុងរាជព្រះបាទជ័យវម៌្មទេវទី៤ ក្នុងកំឡុងស.វ.ទី១០ ក្នុងឆ្នាំ៩២៨ រហូតដល់ឆ្នាំ៩៤១ នៃគ.ស.។ ព្រះអង្គបាននាំយកព្រះសិវលិង្គដែលជារតនសម្បត្តិសម្រាប់រាជ្យ ខណៈខ្មែរបុរាណហៅថា «កម្រតេងជគតតរាជ» ឬភាសាសំស្រ្តឹតហៅថា «លិង្គទេវរាជ» មកតម្កល់នៅទីស្ថានថ្មីនេះ។ ដល់ឆ្នាំ៩២៨ ព្រះបាទជ័យវម៌្មទេវទី៤ បានឡើងសោយរាជ្យពេញលេញក្រោយពីព្រះបាទឦសានវម៌្មទេវទី២ដែលជាក្មួយរបស់ព្រះអង្គ ហើយសោយរាជ្យនៅរាជធានីអង្គរបានចូលទិវង្គតទៅ។ បន្ទាប់ពីឡើងសោយរាជ្យផ្លូវការហើយ ព្រះអង្គបានធ្វើឲ្យតំបន់កោះកេរក្លាយជារាជធានី ដែលជាមជ្ឈមណ្ឌលនយោបាយធំនៅសម័យនោះ។ […]
ក្រោយផ្អាកមួយរយៈខ្លី ដោយសារការវាយប្រហារពី យន្តហោះដ្រូន អាកាសយានដ្ឋានទីក្រុងម៉ូស្គូ ដំណើរការដូចធម្មតាទ្បើងវិញ
អន្តរជាតិ ៖ អាកាសយានដ្ឋានទីក្រុងមូស្គូ និងអាកាសយានដ្ឋាន Zhukovsky ដំណើរការជាធម្មតានៅម៉ោង ៨ និង ៣០ នាទីព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ ២០២៣ ។ នេះបើយោងតាម ទីភ្នាក់ងារសហព័ន្ធរុស្ស៊ី សម្រាប់ការដឹកជញ្ជូនតាមផ្លូវអាកាស បានប្រាប់អ្នកយកព័ត៌មាន។ ការផ្អាកបណ្តោះអាសន្ននូវជើងហោះហើរមួយរយខ្លីនោះ ដោយសារផ្លូវអាកាស រងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក។ ទីភ្នាក់ងារនេះបាននិយាយថា កាលពីព្រឹកព្រលឹមថ្ងៃទី១៧ ម្សិលមិញ ថាការរឹតបន្តឹងត្រូវបានដាក់ជាបណ្តោះអាសន្នលើជើងហោះហើរទៅកាន់អាកាសយានដ្ឋាន Domodedovo និង Zhukovsky ដើម្បីសុវត្ថិភាពនៃការហោះហើរនៅលើយន្តហោះស៊ីវិល ហើយជើងហោះហើរមួយត្រូវបានបង្វែរទិសទៅចុះនៅអាកាសយាន្តដ្ឋានផ្សេងទៀតផងដែរ ។ សេវាសារព័ត៌មាននៃអាកាសយានដ្ឋាន Vnukovo បាននិយាយថា ការរឹតបន្តឹងបណ្តោះអាសន្នត្រូវបានដាក់សម្រាប់ការមកដល់ និងការចាកចេញរបស់យន្តហោះគ្រប់ប្រភេទនៅម៉ោង ប្រមាណ ១:៣៥ នាទីព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ នៅក្នុងអាកាសយានដ្ឋានខាងលើដោយសារតែមានការវាយប្រហារដោយយន្តហោះដ្រូននៅខាងក្រៅពីអាកាសយាន្តដ្ឋាន។ មន្ត្រីអាកាសយានដ្ឋានបាននិយាយថា នៅម៉ោងប្រមាណ ២:១៤ ព្រឹក (ម៉ោងនៅទីក្រុងម៉ូស្គូ – TASS) ការរឹតបន្តឹងលើជើងហោះហើរទាំងអស់ត្រូវបានដកចេញ ហើយស្ថានីយអាកាសយានដ្ឋានដំណើរការដូចធម្មតា។