ព័ត៌មានជាតិ

សំណើ​​សុំ​​ប​ង្កើ​ត​ ​“​​​គ​ណ​ប​ក្ស​​​​អា​យ៉​ង​​​ខ្មែ​រ​​”​ ​ត្រូ​វ​បា​ន​ ក្រ​សួង​ម​ហា​ផ្ទៃ​ ​ប​ដិ​​សេ​ធ​​​

រាជធានីភ្នំពេញ ៖ ​ក្រ​សួ​ង​ម​ហា​ផ្ទៃ​ ​​បា​​ន​​​ស​ម្រេ​​​ច​​​​​​​ប​​​ដិ​​សេ​​​ធ​​​សំ​​ណើ​សុំ​​ប​​ង្កើ​ត “​​​គ​ណ​ប​ក្ស​​​​អា​យ៉​ង​​​ខ្មែ​រ​​” ​។ ​ការបដិ​សេ​ធ​​​​នោះ​​​ដោ​យ​​​ផ្អែ​ក​​​តា​ម​​​ប​ទ​​​ប្ប​ញ្ញ​ត្តិ​ ​នៃ​​ច្បា​​ប់​​​ស្តី​ពី​​​គ​ណ​ប​ក្ស​ន​យោ​បា​យ​​​។​ ​ ​ទ​ន្ទឹ​ម​​​នោះ​​ ​តំ​ណា​ង​​​ស្ថា​ប​​និ​ក​​​គ​ណ​ប​​ក្ស​ ​ក៏​​​មិ​ន​បា​ន​​​ចុះ​ហ​ត្ថ​លេ​ខា​​​ទ​ទួ​ល​ស្គា​ល់​​​ប​​​ញ្ជី​​​រា​យ​​​​នា​ម​​​ប្រ​ជា​ព​ល​រ​ដ្ឋ​​​ខ្មែ​​រ​​​ទាំ​ង​​​៨​០​​​រូ​ប​ ​ដែ​ល​​​​បា​ន​​​ផ្តួ​ច​ផ្តើ​ម​​​ប​ង្កើ​ត​​​គ​ណ​ប​ក្ស​ ​ន​យោ​​បា​យ​​​នោ​​​ផ​ង​ដែ​រ​​​។​​​​ ​ ​ម​ជ្ឈ​ដ្ឋា​ន​​​ទូ​ទៅ​​​​មា​ន​កា​រ​​​ភ្ញា​ក់​ផ្អើ​ល​​​យ៉ា​ង​ខ្លាំ​ង​​នៅ​ពេ​ល​ដែ​​ល​​ពួ​​ក​គេ ​បានឮ​ឈ្មោះ​​​គ​ណ​ប​​ក្ស​ន​យោ​បា​យ​​​ដែ​ល​​​ស្នើ​សុំ​​​ទៅ​​​ក្រ​សួ​​ង​ម​ហា​ផ្ទៃ​​​មួ​យ​​​នេះ​ ​ព្រោះ​ថា​​​​ឈ្មោះ​​​គ​ណ​ប​ក្ស​ន​យោ​បា​យ​​​មួ​យ​​​នេះ​ ​វា​​​ហា​ក់​ដូ​ច​​ជា​​​មិន​​​​ទំ​ន​ង​​ទា​ល់​តែ​សោះ​ ​៕

ព័ត៌មានសន្តិសុខសង្គម

នៅ​ស្រុ​ក​​​​រ​ត​នៈ​ម​ណ្ឌ​ល ​បុ​រ​ស​​​​ម្នា​ក់​​ ​យ​ក​​​គ្រា​ប់​​​មិ​ន​ទា​ន់​​​ផ្ទុះ​​​ម​ក​​​ដំ​ ​ប​ណ្តា​ល​​​ឲ្យ​​ផ្ទុះ ​​​​រ​ង​របួ​ស​ធ្ងន់

ខេត្ត​បាត់​ដំ​ប​ង​ ​​​៖​ ​កា​ល​ពី​​​ថ្ងៃ​ទី​​​១​០​ ​ខែ​​ក​ញ្ញា​ ​ឆ្នាំ​​​២​០​២​៣​ ​នៅ​​​ភូ​មិ​​​បា​​​ដា​​​​ត្បូ​ង​ ​ឃុំ​​​រ​ស្មី​​​ស​ង្ហា​ ​ស្រុ​ក​​​រ​ត​​ន​ម​ណ្ឌ​ល​ ​ខេ​ត្ត​បា​​ត់​ដំ​ប​ង​ ​មា​ន​​​ឧ​ប្ប​​ត្តិ​ហេ​តុ​​​ផ្ទុះ​​​គ្រា​ប់​ ​០​១​​​ក​រ​ណី​ ​ដែ​ល​​​បា​ន​​​​ប​ណ្តា​ល​ឱ្យ​​​ប្រ​ជា​ព​ល​​រ​ដ្ឋ​​​ម្នា​ក់​​​រ​បួ​ស​​​ភ្លៅ​​​ខា​ង​ស្តាំ​ ​ក្នុ​ង​ពេ​ល​​ដែ​ល​​​ជ​ន​​រងគ្រោះ​​យ​ក​​គ្រា​ប់​​​ម​ក​​​ដុំ​​​។​ ​​ជ​ន​រ​ង​គ្រោះ​​​ឈ្មោះ​ ​សា​ក់​ ​បូ​រ៉ា​​ ​អា​យុ​ ​២​៧​​​ឆ្នាំ​ ​ជា​​​ក​សិ​ក​រ​ ​មាន​​​ទី​​​លំនៅ​​​ភូ​មិ​​​អូ​រ​​​ឃ្មុំ​ ​ឃុំ​​​រ​ស្មី​​​ស​ង្ហា​ ​ស្រុ​ក​​​រ​ត​ន​ម​ណ្ឌ​ល​ ​ខេ​ត្ត​បា​ត់​​ដំ​បង​​​។​​ ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​បញ្ជូនទៅ​ព្យាបាល​មន្ទីរពេទ្យបង្អែក​ស្រុក​រតនមណ្ឌល រួច​បន្ត​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​។​ អាជ្ញាធរ​មីន សូម​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូមកុំ​ប៉ះពាល់​នៅពេល​ឃើញ​មីន និង​គ្រាប់​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ហើយ​ត្រូវ​រាយការណ៍​ជាបន្ទាន់​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ប្រតិបត្តិ​ករ​បោសសម្អាត​មីន​ដែល​នៅ​ជិត​ទីនោះ​ដើម្បី​យក​គ្រាប់​ទាំងនោះ​ទៅ​កំទេចចោល​៕